ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះ ទីស្តីការក្រសួងមុខងារសាធារណៈ។ ការធ្វើជំរឿន នាថ្ងៃនេះ ទទួលបានការអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅក្រសួងមុខងារសាធារណៈដំបូងគេ។ ការធ្វើជំរឿននាពេលនេះ មានការចូលរួមអង្កេតការណ៍ពីតំណាងក្រសួង ស្ថាប័ន...
ភ្នំពេញ ៖ ជនបរទេសម្នាក់ បានមកប្រទេសកម្ពុជា ដោយក្ដីអស់សង្ឃឹម និងចង់បោះបង់ជីវិតខ្លួនឯងចោល ប៉ុន្ដែនៅពេលដែលបានមករស់នៅកម្ពុជា ធ្វើឱ្យលោកភ្លឺភ្នែក ជាប់ចិត្ត និងផ្ដល់ជីវិតថ្មីលើដែនដីកម្ពុជា។ នេះបើតាមហ្វេសប៊ុករបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរ ។ តាមហ្វេសប៊ុករបស់លោករដ្ឋមន្រ្តី បានស្រង់សំដីដោយផ្ទាល់ របស់បុរសជាជនបរទេសនេះថា “ពួកគេមិនព្រមឱ្យខ្ញុំចុះចាញ់! ខ្ញុំមិនបានមកប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតនោះទេ ខ្ញុំបានមកទីនេះ...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី១០ វិច្ឆិកា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវឆាប់មើលឱ្យឃើញនូវរាល់បញ្ហាប្រឈមទាំងឡាយ និងគិតមុនជាស្រេច នូវដំណោះស្រាយផ្សេងៗ។ ក្នុងកិច្ចប្រជុំនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ណែនាំ និងផ្តល់នូវអនុសាសន៍ ឱ្យមន្ទីរសុខាភិបាល...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ វេទិកានេះ នឹងប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ តំណាងក្រសួង ស្ថាប័ន...
ខេត្តព្រះវិហារ: នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ២០២៥នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះជាច្រើនរូប ចុះសម្អាត និងរៀបចំអនាម័យបរិស្ថាននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ដែលស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ការសម្អាតនេះ ធ្វើឡើងក្នុងគោលបំណងស្ដារទីតាំងអតីតមណ្ឌលសុវត្ថិភាពនេះ ឱ្យមានសោភ័ណភាព និងសណ្ដាប់ធ្នាប់ឡើងវិញ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលភៀសខ្លួន បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញប្រកបដោយសុវត្ថិភាពនោះរួចមក ក្រោយពីកិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីរកសុខសន្តិភាពជូនពលរដ្ឋទាំងពីរប្រទេសគឺកម្ពុជា-ថៃ៕ ដោយ...
ភ្នំពេញ ៖ សៀវភៅនេះ គឺជាការចងក្រងព័ត៌មានសំខាន់ៗ ស្តីពីសន្និសីទអង្គការ សហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុUNFCCC ដែលកម្ពុជា បានចូលរួមចាប់ពីពេល ដែលចាប់ផ្តើមដំបូងCOP1 រហូតដល់កិច្ច ប្រជុំកំពូលលើកទី COP29 និងការត្រៀមខ្លួនចូលរួមបង្ហាញ ការប្រេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល បន្ថែមទៀតនៅក្នុង កិច្ចប្រជុំកំពូល COP30 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Belém...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា បណ្តាប្រទេសលោកខាងលិច នៅទីបំផុតនឹងត្រូវទទួលស្គាល់អ៊ីរ៉ង់ ថាជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រក្នុងវិស័យបច្ចេកវិទ្យា នុយក្លេអ៊ែរដោយសន្តិវិធី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ។ ថ្លែងក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់អង្គការថាមពលអាតូមិកអ៊ីរ៉ង់ លោក Araghchi បានសរសើរសមិទ្ធផល របស់ប្រទេសនេះក្នុងវិស័យ នុយក្លេអ៊ែរ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត...
ប៉េកាំង៖ ប្រទេសចិន បានតវ៉ាទៅកាន់សភាអឺរ៉ុបជុំវិញ អ្នកនយោបាយ “ឯករាជ្យតៃវ៉ាន់” ដែលចូលរួមកិច្ចប្រជុំកំពូល “សម្ព័ន្ធអន្តរសភា” នៅក្នុងអគារសភាអឺរ៉ុប នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Lin Jian ។ លោក Lin បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការពង្រឹង “ការផ្សព្វផ្សាយ” ដោយតៃវ៉ាន់...
គៀវ៖ ប្រហែល ៧០% នៃគ្រាប់រំសេវដែលរុស្ស៊ីប្រើប្រាស់ ក្នុងសង្គ្រាមប្រឆាំងនឹង អ៊ុយក្រែននាពេលបច្ចុប្បន្ន ត្រូវបានផលិតនៅកូរ៉េខាងជើង នេះបើយោងតាមការវិភាគ របស់អាជ្ញាធរអ៊ុយក្រែន ដែលបានបង្កើតឯកសារសម្ងាត់ ស្តីពីការផ្គត់ផ្គង់យោធារបស់ទីក្រុងមូស្គូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ ឯកសារដែលផ្តល់ជូនកាសែតក្យូដូ បានបង្ហាញថា ទីក្រុងព្យុងយ៉ាងបានផ្តល់គ្រាប់ផ្លោង ប្រហែល ៦.៥ លានគ្រាប់ដល់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានពេញលេញ របស់ទីក្រុងមូស្គូ...
ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសម្តែងការខកចិត្ត ចំពោះប្រទេសស៊ុយអែត ដែលជាប្រទេសគម្រូ ក្នុងការការពារសិទ្ធិមនុស្ស ដោយបានលក់យន្តហោះចម្បាំងប្រភេទ Gripen ឱ្យថៃ អំឡុងពេលមានជម្លោះ ជាមួយនឹងកម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មាន...