ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅ​ ណែនាំពីការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទនៃរដ្ឋជាភាគី នៃអនុសញ្ញាក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ សៀវភៅនេះ គឺជាការចងក្រងព័ត៌មានសំខាន់ៗ ស្តីពីសន្និសីទអង្គការ សហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុUNFCCC ដែលកម្ពុជា បានចូលរួមចាប់ពីពេល ដែលចាប់ផ្តើមដំបូងCOP1 រហូតដល់កិច្ច ប្រជុំកំពូលលើកទី COP29 និងការត្រៀមខ្លួនចូលរួមបង្ហាញ ការប្រេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល បន្ថែមទៀតនៅក្នុង កិច្ចប្រជុំកំពូល COP30 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Belém ប្រទេសប្រេស៊ីល នៅក្នុងខែវិច្ឆិកានេះ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន បានរៀបចំចងក្រសៀវភៅនេះឡើង ដើម្បីផ្សព្វផ្សាយ ដល់អ្នកពាក់ព័ន្ទទាំងអស់ ស្តីពីការប្រែប្រួលអាកាសធាតុ ហើយសៀវភៅនឹងបានបង្ហាញអំពីគោលបំណង នៃកិច្ចប្រជុំកំពូលនីមួយៗ ជាមួយនឹងលទ្ធផលសម្រេចបានក៏ដូចជាសេចក្តីសម្រេចផ្សេងៗ ដែលបានសម្រេចឡើងនៅក្នុងកិច្ចប្រជុំនាពេលកន្លងមក។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា អ្នកពាក់ព័ន្ធ អាចប្រើប្រាស់ព័ត៌មាននៅក្នុងសៀវភៅនេះ សម្រាប់ជាផលប្រយោជន៍ដល់ស្ថាប័នរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ កៀរគរធនធាន ទប់ស្កាត់ផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផង និងបង្កើនភាពធន់ផងដែរ។ ឯកសារនេះ បានបង្ហាញអំពីអត្ថន័យសំខាន់ៗនៃ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC ដ៏ដូចជាកិច្ចព្រមព្រៀងទីក្រុងបារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ Paris agreement of climate change និងពិធីសារ Kyoto Protocol ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដំបូងគេបង្អង់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏មាននៅក្នុងនឹងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទនៃរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ចាប់ពីលើកទី១ ដល់លើកទី៣០ (COP1-COP30) ខណៈពេលពិភពលោក កំពុងរៀបចំស្និសីទនេះ នៅទីក្រុង Belém ប្រទេសប្រេស៊ីល ប្រទេសប្រ៊េស៊ីល ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលក្នុងនោះប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងអញ្ជើញចូលរួមជាមួយបណ្តាមេដឹកនាំមកពីជុំវិញពិភពរួម និងប្រតិភូអ្នកចូលរួម តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនអន្តរដ្ឋាភិបាល និងវិស័យឯកជន ជាច្រើនម៉ឺននាក់ ដើម្បីពិនិត្យអំពីវឌ្ឍនភាព នៃការឆ្លើយតបចំពោះវិបត្តិអាកាសធាតុសកល៕

To Top