តាមការផ្សាយដំណឹង នៃការិយាល័យវិស្វកម្មយាន អវកាសផ្ទុកមនុស្ស របស់ចិនបានឱ្យដឹងថា នៅវេលាម៉ោង២៣ និង៤៤នាទី យប់ថ្ងៃទី ៣១ ខែតុលា តាមម៉ោងក្រុងប៉េកាំង រ៉ុក្កែត ដឹកជញ្ជូន Long March-F ២១ ដែលបានផ្ទុកយាន អវកាសផ្ទុកមនុស្ស Shenzhou -២១ ត្រូវបានបាញ់បង្ហោះ នៅទីលានបាញ់បង្ហោះយាន អវកាសដែលស្ថិត...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ ការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀន ក្លាយជាអង្គភាព ផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអបអរសាទរ ការបើកបវេសនកាល...
ភ្នំពេញ៖នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានរៀបចំសប្បុរសធម៌យុទ្ធនាការមូលនិធិគន្ធបុប្ឆាកម្ពុជា ក្រោមប្រធានបទ “ ១ ម៉ឺនយួរ ១ ម៉ឺនរៀល” ដើម្បីអបអរសាទរខួបទី ២៥ ឆ្នាំ២០២៥ របស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ការប្រកាន់យកនូវគោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀត ដែលប្រព្រឹត្តនៅផ្សារទំនើប អ៊ីអនម៉ល...
1.សហរដ្ឋអាមេរិកកំពុងខ្វះខាតយន្តហោះចម្បាំងយ៉ាងហោចណាស់៣០០គ្រឿង បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Breaking Defense បានរាយការណ៍ថា កងទ័ពអាកាសអាមេរិក ឬUSAF ត្រូវចាំបាច់ផលិតយន្តហោះចម្បាំងថ្មីរាប់រយគ្រឿងក្នុងរយៈពេលដប់ឆ្នាំខាងមុខ ដើម្បីបំពេញតាមគោលដៅការពារជាតិរបស់ប្រធានាធិបតី Donald Trump ។ យ៉ាងណាក្តីរបាយការណ៍នេះត្រូវបានបានដាក់ស្នើទៅសភាក្នុងខែនេះរួចទៅហើយ ដោយផែនការនេះចែងថា USAF ត្រូវតែដាក់យន្តហោះចម្បាំងចំនួន១៥៥៨គ្រឿង ដើម្បីបំពេញកាតព្វកិច្ចជាសាកលរបស់ខ្លួនក្រោមការណែនាំយុទ្ធសាស្ត្រការពារជាតិបណ្តោះអាសន្ន (INDSG) របស់លោក Trump...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យព្រឹទ្ធសភា ដកការតវ៉ាប្រឆាំងគម្រោងច្បាប់នៅក្នុងសភាចេញ ដូច្នេះ គណបក្សសាធារណរដ្ឋភាគច្រើនអាចជៀសផុតពីគណបក្សប្រជាធិបតេយ្យ និងបើករដ្ឋាភិបាលសហព័ន្ធឡើងវិញ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានបង្ហោះកាលពីយប់ថ្ងៃព្រហស្បតិ៍នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់គឺ Truth Social...
(ភ្នំពេញ 31 តុលា 2025)៖ ក្រុមហ៊ុន Orkide Development បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដើម្បីបង្កើតភាពសហការថ្មីដែលនឹងនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់អ្នករស់នៅក្នុងសហគមន៍អ័រគីដេ។ ការចុះហត្ថលេខាត្រូវបានរៀបចំដោយមាន លោក គ្រួច សុភក្ត្រា នាយកចាត់ការទូទៅ Orkide Development និង លោក ម៉ៃឃើល វ៉ាល ប្រធាននាយកប្រតិបត្តិនៃ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ។ តាមរយៈកិច្ចសហការនេះ អ្នករស់នៅក្នុងគម្រោងអ័រគីដេទាំងអស់និងបុគ្គលិក នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ដោយមានការបញ្ចុះតម្លៃពិសេសពី សាលាអន្តរជាតិ...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីនឹងឆ្លើយតប “តាម” ប្រសិនបើសហរដ្ឋអាមេរិកបំពាន លើការផ្អាកការសាកល្បង អាវុធនុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump...
បរទេស៖ លោក Leonid Mikhelson ប្រធានក្រុមហ៊ុនថាមពលយក្ស Novatek របស់រុស្ស៊ី បានព្រមានកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុបអាចបង្កឱ្យមាន ការកើនឡើងតម្លៃឧស្ម័ន ដែលមិនធ្លាប់មានពីមុនមក ប្រសិនបើអឺរ៉ុបបន្តជាមួយនឹង ផែនការបញ្ឈប់ការនាំចូលពីប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Mikhelson...
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នៅមន្ទីរគណៈកម្មាធិការ គណបក្សខណ្ឌពោធិ៍សែនជ័យ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារ គណបក្ស ចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារកងទ័ពទាំង ១១៣គ្រួសារ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយមានការអញ្ជើញ ចូលរួមពីប្រធានគណៈកម្មាធិការ...
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការចាត់ចែងរៀបចំរួមសម្រាប់កិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងគូឡាឡាំពួ ។ មានអ្នកសារព័ត៌មានសួរថា តាមដឹង ភាគីទាំងពីរចិននិងអាមេរិកបានឈានដល់ការចាត់ចែងរៀបចំរួមអំពីការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលយកចិត្តទុកដាក់រៀងៗខ្លួនក្នុងកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រុងគូឡាឡាំពួ ។ សូមសួរក្រសួងពាណិជ្ជកម្មចិនអាចឧទ្ទេសនាមអំពីសភាពការណ៍កាន់តែច្រើនអំពីគំនិតឯកភាពរួមក្នុងកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រុងគូឡាឡាំពួបានទេ? ឆ្លងតាមរយៈការពិគ្រោះពិភាក្សានៅក្រុងគូឡាឡាំពួ ក្រុមការងារផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិននិងអាមេរិកបានឈានដល់គំនិតឯកភាពរួមដែលបូករួមទាំងវិស័យខាងក្រោម៖ ទីមួយ ភាគីអាមេរិកនឹងលុបចោលការដំឡើងអ្វីដែលហៅថា “ពន្ធគយថ្នាំហ្វេនតានីល”ចំនួន១០ភាគរយទៅលើទំនិញចិន(បូករួមទាំងទំនិញនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ) និងបន្តផ្អាករយៈពេលមួយឆ្នាំនូវការដំឡើងពន្ធគយបដិការចំនួន២៤ភាគរយទៅលើទំនិញចិន(បូករួមទាំងទំនិញនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ) ។ ភាគីចិននឹងកែសម្រួលវិធានការតបតវិញស្របតាមពន្ធគយភាគីអាមេរិកដូចពោលខាងលើ ។ ទីពីរ ភាគីអាមេរិកនឹងផ្អាកក្បួនច្បាប់ស្តីពីការជ្រៀតចូលចំនួន៥០ភាគរយចំពោះការគ្រប់គ្រងការនាំចេញដែលអាមេរិកបានប្រកាសកាលពីថ្ងៃទី២៩ខែកញ្ញា ។ ភាគីចិននឹងផ្អាករយៈពេលមួយឆ្នាំនូវការចាត់វិធានការគ្រប់គ្រងការនាំចេញពាក់ព័ន្ធដែលបានប្រកាសកាលពីថ្ងៃទី៩ខែតុលាកន្លងទៅនេះ ហើយនឹងសិក្សាស្រាវជ្រាវគម្រោងជាក់ស្តែងយ៉ាងលម្អិត ។...