ឧត្តរមានជ័យ ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ផងដែរ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក...
ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤០៦នាក់ (ស្រី២៨នាក់) មាន៩សញ្ជាតិ ចេញពីកម្ពុជាដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយ ។ ជនជាតិទាំងនោះរួមមាន ៖ ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស យ៉ូហ្គង់ដានីហ្សេរីយ៉ា...
ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល សម្រេចបាន៣៩,២%ហើយ គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦ ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ២ កុម្ភៈ ។ លោកបន្តថា ចំពោះការសាងសងស្ពាននេះ...
តេអេរ៉ង់៖ ការិយាល័យរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចេញផ្សាយបញ្ជីឈ្មោះមនុស្សចំនួន ២.៩៨៦ នាក់ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលភាពចលាចលថ្មីៗនេះនៅក្នុងប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ការិយាល័យប្រធានាធិបតីបានឧ្យដឹងថា បញ្ជីនេះ ដែលរួមមានទាំងជនស៊ីវិល និងបុគ្គលិកសន្តិសុខ ត្រូវបានចងក្រងចេញពីទិន្នន័យដែលផ្តល់ដោយអង្គការវេជ្ជសាស្ត្រផ្នែកច្បាប់អ៊ីរ៉ង់ តាមបញ្ជារបស់លោក Pezeshkian។ ការិយាល័យនេះបានឧ្យដឹងថា ចំនួនអ្នកស្លាប់សរុបមានចំនួន ៣១១៧ នាក់ មានន័យថាជនរងគ្រោះចំនួន...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានថ្លែងប្រាប់លោក DAI Bing ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំសាធារណរដ្ឋកូរ៉េថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបបទលល្មើសអនឡាញនៅកម្ពុជា ។ ការថ្លែងអះអាងរបស់លោក ឃួន ផុនរតនៈ អំពីជំហររឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ក្នុងឱកាសនៃជំនួបសម្តែងការគួរសម រវាងឯកអគ្គរាជទូតទាំងពីរ កាលពីពេលថ្មីៗនេះ នៅស្ថានទូតចិន ក្នុងទីក្រុងសេអ៊ូល ។...
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានឧ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិក ចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ វានឹងជាសង្គ្រាមក្នុងតំបន់។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងតេអេរ៉ង់ ខណៈដែលភាពតានតឹងនៅតែខ្ពស់រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការកសាងយោធារបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់អាស៊ីខាងលិច។ លោក Khamenei បានលេីកឡេីងថា អ៊ីរ៉ង់នឹងមិនចាប់ផ្តើមសង្គ្រាមនោះទេ ហើយមិនស្វែងរកការវាយប្រហារប្រទេសណាមួយឡើយ “ប៉ុន្តែប្រជាជនអ៊ីរ៉ង់ នឹងវាយប្រហារយ៉ាងខ្លាំងទៅលើ អ្នកដែលស្វែងរកការវាយប្រហារ...
គែរ៖ ខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីការចាប់ផ្តើមនៃការសន្ទនា ហាក់ដូចជាមានក្តីសង្ឃឹមបន្តិចបន្តួច សម្រាប់ការបន្ធូរបន្ថយភាពតានតឹង ដែលបានគ្របដណ្ដប់លើមជ្ឈិមបូព៌ា អស់រយៈពេលជាច្រើនសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ ដោយសារទីក្រុងវ៉ាស៊ីនតោន បន្តពង្រឹងវត្តមានយោធារបស់ខ្លួន និងការរំពឹងទុក សម្រាប់ការចរចានៅតែមិនប្រាកដប្រជា ស្រមោលនៃជម្លោះនៅតែគ្របដណ្ដប់លើតំបន់នេះ។ នៅយប់ថ្ងៃសៅរ៍ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេបានផ្តួចផ្តើមការសន្ទនា ដោយផ្តល់នូវការធូរស្រាលដល់មនុស្សជាច្រើនដែលបានថប់ដង្ហើមក្រោមភាពតានតឹង នៃការប្រឈមមុខដាក់គ្នារយៈពេលមួយសប្តាហ៍ រវាងប្រទេសទាំងពីរ។ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់...
ភ្នំពេញ ៖ លោក សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ខណៈប្រព័ន្ធសុខាភិបាលកំពុងតែដំណើរការទៅយ៉ាងស្វាហាប់នោះ ភាពរឹងមាំរបស់វិស័យសុខាភិបាល ក៏កាន់តែប្រសើរជាលំដាប់គួរឲ្យកត់សម្គាល់។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលបែបនេះ ក្នុងឱកាសនាំយកកញ្ចប់សម្ភារបរិក្ខារពេទ្យ ជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា តាមរយៈក្រសួងសុខាភិបាល ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងជួយដល់ស្រ្តីរងគ្រោះ មាតា...
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅលើសំណង់អគារចាស់ដែលជាអតីតសាលាបឋមសិក្សាបដិវត្តន៍ នៅទីតាំងអគារ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅរកកន្លែងរស់នៅថ្មីចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះទៅ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.)បានឲ្យដឹងថា ការឲ្យពលរដ្ឋទៅរកកន្លែងថ្មីរស់នៅនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ដោយសារអគារនេះ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ (BRI) ជាកម្លាំងចលករផ្លាស់ប្តូរកម្ពុជាពី “ប្រទេសដែលមានសក្តានុពល” ទៅជា “ប្រទេសដែលមានការរីកចម្រើនពិតប្រាកដ។ ថ្លែងក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា កាលពីថ្ងៃទី៣១ មករា ២០២៦...