ពោធិ៍សាត់៖ ដើម្បីបង្ហាញពីភាពត្រឹមត្រូវស្របច្បាប់ នៃសមាគមជាតិ និងយោងតាមលក្ខន្តិកៈកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំសន្និបាតអាណត្តិទី៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា NBC បានចេញប្រកាសជាផ្លូវការស្តីពី ការផ្តល់សន្និធិយីភាពបន្ទាន់ Emergency Liquidity Assistance – ELA សំដៅគាំទ្រដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលជួបប្រទះបញ្ហាកង្វះសាច់ប្រាក់បណ្តោះអាសន្ន ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពហិរញ្ញវត្ថុជារួមនៅក្នុងប្រទេស។ យន្តការគាំទ្រ និងនិយមន័យសំខាន់ៗយោងតាមប្រកាសដែលចុះហត្ថលេខាដោយ លោកជំទាវ ជា សិរី អគ្គភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២០...
ភ្នំពេញ, ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦៖ ក្រោយពីទទួលបានការគាំទ្រលើសពីការរំពឹងទុក កាលពី 3 សប្តាហ៍មុន ដោយក្រុមហ៊ុន ជីប ម៉ុង លែន បានអង្រួនទីផ្សារអចលនទ្រព្យជាមួយ ពិធីបើកការដ្ឋានសាងសង់ផ្ទះម៉ូដថ្មី ហូម អហ្វហ្វីស៍ II (Home Office II) ឥឡូវនេះក្រុមហ៊ុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកកំពុងពិចារណា «កាត់បន្ថយ» ការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដោយអះអាងថា សហរដ្ឋអាមេរិក «កំពុងខិតជិតដល់» ការសម្រេចគោលបំណងរបស់ខ្លួនហេីយ។ លោក ត្រាំ បានឧ្យដឹងនៅលើបណ្ដាញ Truth Social របស់លោកថា «យើងកំពុងខិតជិតដល់ការសម្រេច គោលបំណងរបស់យើង...
ញូវយ៉ក៖ ក្រសួងរតនាគារ សហរដ្ឋអាមេរិក បានចេញអាជ្ញាប័ណ្ណទូទៅមួយ ដោយលុបចោលទណ្ឌកម្ម ជាបណ្ដោះអាសន្ន លើប្រេងអ៊ីរ៉ង់នៅលើសមុទ្ររយៈពេល ៣០ថ្ងៃ ដើម្បីដោះស្រាយកង្វះ ខាតការផ្គត់ផ្គង់ ចំពេលមានការរំខាន ដល់ការដឹកជញ្ជូន នៅក្នុងច្រកសមុទ្រ Hormuz។ អាជ្ញាប័ណ្ណទូទៅ ដែលចេញ ដោយការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិបរទេសរបស់ក្រសួង បានអនុញ្ញាតឱ្យមាន ការដឹកជញ្ជូន និងការលក់ប្រេងឆៅ និងផលិតផលប្រេងឥន្ធនៈដែលមានប្រភពដើមពីអ៊ីរ៉ង់...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់សម្ព័ន្ធមិត្តណាតូ ជុំវិញការខ្វះការគាំទ្រ របស់ពួកគេចំពោះសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ខណៈដែលច្រកសមុទ្រហ័រមូសនៅតែបិទជិត ដោយគ្មានទីបញ្ចប់នៃជម្លោះដែលអាចមើលឃើញ។យោងតាមសារព័ត៌មាន AL Jazeera ចេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ថា លោក ត្រាំ បានបង្ហោះនៅលើវេទិកា Truth Social របស់លោកកាលពីថ្ងៃសុក្រថាប្រទេសនៅណាតូគឺជា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ប្រតិបត្តិការយោធាដែលកំពុង បន្តរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ គឺបានបំពានច្បាប់ អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ ក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងប្រូសែល កាលពីថ្ងៃព្រហស្បតិ៍ លោក Macron ក៏បានរិះគន់ការវាយប្រហារលើអ៊ីស្រាអែល ដែលត្រូវបានអនុវត្ត ដោយចលនាសកម្មប្រយុទ្ធ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសប៉ូឡូញ បានដកកងទ័ពរបស់ខ្លួនចេញ ពីប្រទេសអ៊ីរ៉ាក់ ចំពេលមានស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺននៅមជ្ឈិមបូព៌ា នេះបើតាមរដ្ឋមន្ត្រីការពារជាតិ Wladyslaw Kosiniak-Kamysz បានអះអាងកាលពីថ្ងៃសុក្រ។ យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ បានឱ្យដឹងថា ទាហានប៉ូឡូញរហូតដល់៣៥០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់បច្ចុប្បន្ន។ ភ្នាក់ងារនេះក៏ត្រូវបានអនុញ្ញាត ឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសហ្ស៊កដានី កាតា និងគុយវ៉ែតផងដែរ។ លោក រដ្ឋមន្ត្រីKosiniak-Kamysz...
បរទេស: លោក Diego Garcia អ្នកកាសែត Wall Street Journal បានរាយការណ៍កាលពីយប់ថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកជាច្រើនរូបថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោង ពីរគ្រាប់ទៅលើមូលដ្ឋាន យោធារួមគ្នារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ថា មីស៊ីលមួយគ្រាប់បានបរាជ័យ...
បរទេស៖ បន្ទាប់ពីសង្គ្រាមកាន់តែធ្ងន់ធ្ងរ ឡើងនៅមជ្ឈិមបូព៌ា អ៊ីរ៉ង់បានគំរាមពង្រីកការវាយប្រហារសងសឹក វាយប្រហារដោយរួម បញ្ចូលកន្លែងកម្សាន្ត និងកន្លែងទេសចរណ៍នៅទូទាំងពិភពលោក ខណៈដែល សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនកំពុងបញ្ជូននាវាចម្បាំង និងកងម៉ារីនបន្ថែមទៀតទៅកាន់តំបន់នេះ។យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ថា បន្ទាប់ពីព័ត៌មាននៃការដាក់ពង្រាយនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋបាលរបស់លោកពិតជាកំពុងពិចារណា «កាត់បន្ថយ»...