ភ្នំពេញ៖ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងការបូបសប្បាយចិត្ត និងអរគុណរដ្ឋាភិបាល ដែលជួយឱ្យមានការផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្ន ២,៥០ ដុល្លារអាម៉េរិកក្នុងមួយខែបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត។ អ្នកស្រី មន ធីតា កម្មការិនីរោងចក្រ សេឌូណូ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនាថា...
ភ្នំពេញ៖ នាថ្ងៃទីទី ២០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀង “រាត្រីនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ” ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី១០ និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជា មិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយ តាមការអះអាងជាឯកតោភាគី ដោយប្រទេសថៃឡើយ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ថា នៅចុងសប្តាហ៍នេះ កម្ពុជា បានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀត ប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា...
បរទេស៖ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី Yvette Cooper , រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyyed Abbas Araghchi បានព្រមានចក្រភពអង់គ្លេសថា ខ្លួនចាត់ទុកជម្រើសរបស់អង់គ្លេសក្នុងការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេសថាជា “ការចូលរួមក្នុងការឈ្លានពាន” ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ថា នៅក្នុងកំណត់ហេតុរបស់លោកអំពីការ ហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រី ការបរទេស...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល ចក្រភពអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃសុក្រថា ចក្រភពអង់គ្លេសនឹងអនុញ្ញាត ឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធា អង់គ្លេសដើម្បីធ្វើការវាយប្រហារប្រឆាំង នឹងទីតាំងមីស៊ីលអ៊ីរ៉ង់ដែលកំពុងត្រូវ បានប្រើដើម្បីកំណត់គោលដៅ នាវានៅក្នុងច្រកសមុទ្រ Hormuz។ យោងតាមសារព័ត៌មាន THE HILL ចេញផ្សាយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ថា ការសម្រេចចិត្តនេះបានកើត ឡើងបន្ទាប់ពីរដ្ឋមន្ត្រីអង់គ្លេសបានជួបប្រជុំគ្នានៅរសៀលថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីជម្លោះដែលកំពុងបន្ត រួមទាំងការបិទច្រកសមុទ្រជាបន្តបន្ទាប់របស់អ៊ីរ៉ង់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក កាន់តែខិតជិត ក្នុងការសម្រេចគោលដៅរបស់ខ្លួន ក្នុងការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់។ លោក Trump បាននិយាយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ប្រទេសនេះកំពុងពិចារណាបន្ថយ ការវាយប្រហារយោធា របស់ខ្លួននៅមជ្ឈិមបូព៌ាទាក់ទងនឹងប្រទេសអ៊ីរ៉ង់។ លោកប្រធានាធិបតីក៏បាននិយាយផងដែរថា ច្រកសមុទ្រ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរបស់ខ្លួនមានព័ត៌មាន សម្ងាត់អំពីផែនការរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធនានា។ លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គម X ខណៈពេលដែលសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងបង្ហាញការអត់ធ្មត់ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនត្រូវបានវាយប្រហារ។ លោក Araghchi...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់បានបាត់បង់សមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលរបស់ខ្លួន។ លោក ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា ទាំងនេះគឺជាគោលដៅពីរក្នុងចំណោមគោលដៅ ទាំងបីនៃការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយគោលដៅទីបី គឺការផ្តួលរំលំរបបនេះ ឥឡូវនេះអាស្រ័យលើប្រជាជនអ៊ីរ៉ង់។ លោកបានលេីកឡេីងថា “បដិវត្តន៍មិនកើតឡើងពីលើអាកាសទេ ហើយមានជម្រើសដីជាច្រើនដែលខ្ញុំនឹងមិនបង្ហាញ”...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជា ដល់កម្លាំងនគរបាល ត្រូវបន្ដបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យអស់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីស្ដារមុខមាត់កម្ពុជា ឡើងវិញលើឆាកអន្ដរជាតិ។ ការដាក់បទបញ្ជាជាថ្មីរបស់ នាយឧត្តមសេនីយ៍ ស...
មូស្គូ ៖ ទីក្រុងមូស្គូ អំពាវនាវឱ្យបញ្ចប់ អរិភាពជាបន្ទាន់ ដែលបណ្តាលមកពីការ ឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមក្រសួង ការបរទេសរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទាក់ទងនឹងស្ថានភាព ដែលកំពុងកើតឡើង នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។ ក្រសួងបានឧ្យដឹងថា ទីក្រុងមូស្គូ តែងតែតស៊ូមតិគាំទ្រ “តម្រូវការក្នុងការបង្កើត លក្ខខណ្ឌសម្រាប់ការរួមរស់ដោយសន្តិភាព សុវត្ថិភាព និងអ្នកជិតខាង រវាងប្រទេសអារ៉ាប់ជាមិត្ត...