ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ តំណាងឱ្យក្រសួងពាក់ព័ន្ធចំនួន ៧ រួមមាន៖ (១). ក្រសួងការងារ...
ភ្នំពេញ៖ ធនាគារ អេស៊ី-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក (APD Bank) នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីជូនដំណឹងជាផ្លូវការមួយ ដើម្បីធ្វើការបកស្រាយ និងមោឃភាពចំពោះរាល់ពាក្យចចាមអារ៉ាមអវិជ្ជមានទាំងឡាយ ដែលបាននិងកំពុងចែកចាយនៅលើបណ្តាញសង្គមក្នុងបំណងអាក្រក់ បង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ ធនាគារ APD បានប្រកាសយ៉ាងដាច់អហង្ការថា រាល់ការលើកឡើងដែលថាធនាគារមានបញ្ហា ឬជាប់ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីណាមួយនោះ...
បរទេស៖ ក្នុងចំណោមជម្លោះភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរគោលនយោបាយនៅក្នុងប្រទេសដែលផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ, សមាគមគ្រាប់ស្វាយចន្ទីវៀតណាម (Vinacas) ព្យាករណ៍ពីឆ្នាំ២០២៦ ដ៏លំបាកមួយ ហើយបានកំណត់គោលដៅសម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីរបស់វៀតណាមប្រហែល ៨០០.០០០ តោន ដែលមានតម្លៃប្រហែល ៥ពាន់លានដុល្លារអាមេរិក។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ថា លោក Phạm Văn Công...
បរទេស: នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយនៅថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យការពារនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuzថា ប្រទេសជប៉ុនមិនមានគម្រោងបញ្ជូននាវាកងទ័ពជើងទឹកទៅអមដំណើរនាវានៅមជ្ឈិមបូព៌ានោះទេ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនាថា លោកស្រី Takaichi បានប្រាប់សភាថា “យើងមិនទាន់បានធ្វើការសម្រេចចិត្តអ្វីទាំងអស់អំពីការបញ្ជូននាវាអមដំណើរនៅច្រកសមុទ្រ Hormuz នោះទេ។...
ភ្នំពេញ ៖ លោក អ៊ិន សាកាន អគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឡើងកាន់ដំណែងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំនួសលោក ឡុង ណារ៉ូ ដែលត្រូវចូលនិវត្តន៍ ៕
ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ពីធនាគារជាតិនៃកម្ពុជា (NBC) ជាមួយនឹងសូចនាករចម្បងៗ នៃភាពប្រុងប្រយ័ត្ន ស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមធនាគារនៅកម្ពុជា...
ភ្នំពេញ ៖ សមត្ថកិច្ចរាជធានីភ្នំពេញបានប្រកាសថា នឹងចុះត្រួតពិនិត្យជាតិស្រវឹងនាពេលរាត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនឹងចាប់អនុវត្តពេញលេញ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦តទៅ ។ នេះបើតាមការចេញផ្សាយ របស់ស្នងការនគរបាល រាជធានីភ្នំពេញ ៕
កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ក្រោយពីមានការវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរួចរាល់នោះ វិវាទដីធ្លី នឹងមានការថយចុះ ព្រោះពលរដ្ឋគ្រប់គ្នាមានបណ្ណកម្មសិទ្ធិដែលបញ្ជាក់ថា «ដីរបស់បងប្អូនជាដី ស្របច្បាប់ ពុំអាចមាននរណាមករំលោភបំពានបាននោះទេ»។ ថ្លែងក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង និងពិធីប្រកាសបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ អង្គការ គាំពារធនធានសមុទ្រ ព្រមទាំងមូលនិធិសង្សារ បានប្រកាសពីការរកឃើញនូវការបង្កកំណើតផ្កាថ្មប៉ប្រះទឹកជាលើកទី៣ នៅប្រជុំកោះរ៉ុង និងជាលើកដំបូងនៅកោះសង្សារ នៃខេត្តព្រះសីហនុ និងប្រជុំ កោះស្តេចនៃខេត្តកោះកុង។ ការចុះអង្កេតនិងសិក្សា អំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹកនេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា...
ស្វាយរៀង៖ ខេត្តស្វាយរៀង មានឱកាសការងារប្រមាណជាង ៦ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទ១៤ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តស្វាយរៀងមានឱកាសការងារចំនួន ៦,៤៦០កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ...