ខេត្តសៀមរាប៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំតែងលម្អភ្លើងពណ៌ ទង់ចម្រុះ ផ្កាភ្ញីផ្សេងៗ ក៏ដូចរៀបចំនូវដូចជា ការប្រគុំតន្ត្រីអន្តរជាតិតារាចម្រៀងប្រចាំនៅប្រទេសកូរ៉េ ការសំដែងរបាំប្រពៃណី សិល្បៈចម្រៀងស្គរដៃ លេងល្បែងប្រជាប្រិយ៍ ផ្សារនៅលើទឹក ជិះទូកកំសាន្តតាមដងស្ទឹង តាំងពិព័រណ៌ការប្រណាំងទូកង នឹងកម្មវិធីកម្សាន្តនានា។ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍មកកម្សាន្ត ដែលកំពុងទាក់ទាញភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន ដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងទឹកដីនៃខេត្តសៀមរាប គឺជាខេត្តមួយដែលមានអរិយធម៌និងវប្បធម៌ដ៏យូរលង់ណាស់មកហើយ។...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមពិធីបុណ្យសពឧទ្ទិសមហាកុសល ជូនចំពោះ វិញ្ញាណក្ខន្ធ សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាមាតាបង្កើតរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ...