ភ្នំពេញ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍បញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ។ ក្នុងសារផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខំប្រឹងប្រែងកសាង, ការពារ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹកអាមេរិកនឹងចាប់ផ្តើមរារាំង នាវាដែលព្យាយាមចូល ឬចាកចេញពីច្រកសមុទ្រ Hormuz បន្ទាប់ពីកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ បរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងរវាងគ្នា។ លោក Trump បាននិយាយនៅក្នុងសារបង្ហោះនៅលើ Truth Social ថា៖មានប្រសិទ្ធភាពភ្លាមៗ កងនាវាចរសហរដ្ឋអាមេរិក ដែលជាកងនាវាចរល្អបំផុតនៅលើពិភពលោកនឹងចាប់ផ្តើមដំណើរការរារាំងនាវាណាមួយ និងទាំងអស់ដែលព្យាយាមចូល ឬចាកចេញ ច្រកសមុទ្រ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សយានៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសលីបង់កំពុងខិតខំប្រឹងប្រែងដើម្បីបញ្ឈប់សង្គ្រាមដែលកំពុងបន្ត ហើយបានសង្កត់ធ្ងន់លើតម្រូវការដើម្បីការពារឯកភាពជាតិ និងការកសាងរដ្ឋឡើងវិញ។ លោកSalam បានធ្វើការលើកឡើងនេះខណៈដែលការរំលឹកខួបនៃការផ្ទុះឡើងនៃសង្រ្គាមស៊ីវិលលីបង់នៅថ្ងៃទី១៣ខែមេសា ឆ្នាំ១៩៧៥។លោកបានបន្តថា គោលបំណងគឺមិនត្រឹមតែទប់ស្កាត់ការវិលត្រឡប់ទៅរកសង្គ្រាមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីកសាងរដ្ឋមួយដែលត្រឹមត្រូវ រឹងមាំ និងឯកភាពសម្រាប់មនុស្សទាំងអស់គ្នាផងដែរ។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តកិច្ចព្រមព្រៀង Taif យ៉ាងពេញលេញ ដោយអំពាវនាវឱ្យកែតម្រូវរាល់ការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានបង្ហាញនូវវិធានការ លើកទឹកចិត្តសេដ្ឋកិច្ចថ្មីសម្រាប់កោះតៃវ៉ាន់ ដោយផ្តល់ការបន្តទំនាក់ទំនងមួយចំនួនជាមួយកោះនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សប្រឆាំងដ៏សំខាន់របស់កោះតៃវ៉ាន់ គឺគណបក្ស Kuomintang (KMT) ទៅកាន់ទីក្រុងប៉េកាំង។ កោះតៃវ៉ាន់បានប្រកាសខ្លួនជាដែនដីគ្រប់គ្រងខ្លួនឯងចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលកងកម្លាំងជាតិនិយមចិនបានភៀសខ្លួនទៅទីនោះបន្ទាប់ពីចាញ់សង្គ្រាមស៊ីវិល។យ៉ាងណាក្តីទីក្រុងប៉េកាំងបានចាត់ទុកកោះនេះថាជាផ្នែកសំខាន់មួយនៃទឹកដីរបស់ខ្លួនក្រោមគោលនយោបាយចិនតែមួយ ដែលត្រូវបានគាំទ្រដោយភាគច្រើនលើសលប់នៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ការិយាល័យកិច្ចការនៃកោះតៃវ៉ាន់របស់ទីក្រុងប៉េកាំងបានបង្ហាញកញ្ចប់លើកទឹកចិត្តសេដ្ឋកិច្ច១០ចំណុចទៅកាន់កោះនេះកាលពីថ្ងៃអាទិត្យ ដែលរួមបញ្ចូលទាំងការ តាមដានការបន្តជើងហោះ ហើរត្រង់ធម្មតាឡើងវិញ យ៉ាងរហ័សឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងការសម្រួលដល់ការទទួលបានផលិតផល អាហារតៃវ៉ាន់ទៅកាន់ទីផ្សារប្រទេសចិនជាដើម៕...
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី...