ភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃ ចំនួន៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “រាក្សាសាទេវី” ជាបុត្រីទី៣របស់ កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង១០និង៤៨នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួម ជាអធិបតីពីលោក ម៉ប់ សារិន...
តាកែវ ៖ ដើម្បីធានាឱ្យបាននូវសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់ចេញនូវសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវទប់ស្កាត់រាល់សកម្មភាពលេងកម្សាន្តណា ខុសនឹងទំនៀមទម្លាប់ ពិសេសការលេងបាញ់ទឹក និងប៉ាតម្សៅ។ ការណែនាំរបស់ លោក វ៉ី សំណាង បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុវត្តផែនការ...
ខេត្តសៀមរាប៖ លោកវីរៈសេនីយ៍ឯក ឡុងម៉េន សុយ៉ាលី ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរណ៍ផ្លូវគោក ចុះល្បាតត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីត្រៀមសម្រួលចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាលពីព្រឹកថ្ងៃអាទិត្យថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ដែលមានបំណងមកចូលអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលឈានមកដល់នៅក្នុងពេលឆាប់ៗនេះចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០២៦៕ ដោយ៖...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានបង្ហាញនូវវិធានការ លើកទឹកចិត្តសេដ្ឋកិច្ចថ្មីសម្រាប់កោះតៃវ៉ាន់ ដោយផ្តល់ការបន្តទំនាក់ទំនងមួយចំនួនជាមួយកោះនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សប្រឆាំងដ៏សំខាន់របស់កោះតៃវ៉ាន់ គឺគណបក្ស Kuomintang (KMT) ទៅកាន់ទីក្រុងប៉េកាំង។ កោះតៃវ៉ាន់បានប្រកាសខ្លួនជាដែនដីគ្រប់គ្រងខ្លួនឯងចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលកងកម្លាំងជាតិនិយមចិនបានភៀសខ្លួនទៅទីនោះបន្ទាប់ពីចាញ់សង្គ្រាមស៊ីវិល។យ៉ាងណាក្តីទីក្រុងប៉េកាំងបានចាត់ទុកកោះនេះថាជាផ្នែកសំខាន់មួយនៃទឹកដីរបស់ខ្លួនក្រោមគោលនយោបាយចិនតែមួយ ដែលត្រូវបានគាំទ្រដោយភាគច្រើនលើសលប់នៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ការិយាល័យកិច្ចការនៃកោះតៃវ៉ាន់របស់ទីក្រុងប៉េកាំងបានបង្ហាញកញ្ចប់លើកទឹកចិត្តសេដ្ឋកិច្ច១០ចំណុចទៅកាន់កោះនេះកាលពីថ្ងៃអាទិត្យ ដែលរួមបញ្ចូលទាំងការ តាមដានការបន្តជើងហោះ ហើរត្រង់ធម្មតាឡើងវិញ យ៉ាងរហ័សឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងការសម្រួលដល់ការទទួលបានផលិតផល អាហារតៃវ៉ាន់ទៅកាន់ទីផ្សារប្រទេសចិនជាដើម៕...
ប្រទេសជប៉ុន៖ ជនជាតិជប៉ុន បានសរសេរសារលើកទឹកចិត្ត និងសម្តែងនូវសេចក្តីនឹករលឹកជូនដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ ក្នុងអំឡុងពេលដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ នាថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦។ ជនជាតិជប៉ុនដែលបានមកចូលរួមកម្សាន្តក្នុងអំឡុងដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...
ព្រះវិហារ ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ អាច្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និង ប្រេពាលរដ្ឋសហគមន៍ តំបន់ការពារធម្មជាតិ បានបន្តចុះបង្ក្រាបបទ ល្មើសធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃ ព្រះរការ-ឆែប ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស បានបន្តសហការជាមួយ សហគមន៍ជនជាតិដើមភាគតិចកួយ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុច...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសប្តេជ្ញាចិត្តថា បូរណភាពទឹកដី និងប្រជាជនកម្ពុជា គឺជាអាទិភាពចម្បងធំបំផុតក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ននិងអនាគត ។ ក្នុងសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលប្រកាសប្តេជ្ញាចិត្តថា បូរណភាពទឹកដី និងប្រជាជនកម្ពុជា គឺជាអាទិភាពចម្បងបំផុត...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវនារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារ វីរកងទ័ពកម្ពុជាឈរជើងនៅសមរភូមិមុខចំនួន ៤៣២គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ តាមរយៈរបាយការណ៍ស្វាគមន៍របស់...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán បានទទួលស្គាល់ការបរាជ័យរបស់ខ្លួនបន្ទាប់ពីកាន់អំណាចរយៈពេល១៦ឆ្នាំហើយក៏បានប្រកាសអបអរក្រុមប្រឆាំងផងដែរដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងសភា។ លោក Péter Magyar ដែលជាអតីតសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធរបស់លោក Orbán ដែលក្រោយមកបានក្លាយជាអ្នករិះគន់ ដ៏ខ្លាំងក្លាបំផុតរបស់គាត់ បានយកឈ្នះឆ្នោតលើកនេះ។ លោកក៏ធ្លាប់បានសន្យាថា នឹងមានទំនាក់ទំនងជិតស្និទ្ធជាមួយ EU ហើយការឈ្នះរបស់គាត់បានបើកទ្វារ ឱ្យមានការគាំទ្រអឺរ៉ុបកាន់តែច្រើនសម្រាប់អ៊ុយក្រែន។ លទ្ធផលនៃរាប់សន្លឹកឆ្នោតច្រើនជាង៩៨ភាគរយគណបក្ស...
សាធារណរដ្ឋកូរ៉េ៖ ពលករ និងសហគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូង ប្រមាណជាង ៤០០០នាក់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានរួមគ្នារៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពីរតំបន់ រួមមាន វត្តខ្មែរហ្វាសង់ នៅក្រុងហ្វាសង់ ខេត្តខ្យង់គីដូ និងតំបន់ឆាំងវ៉ុន ខេត្តខ្យង់សាំងណាំដូ សាធារណរដ្ឋកូរ៉េ។ កម្មវិធីនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជានៅប្រទេសកូរ៉េខាងត្បូង និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...