បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ចំនួន០២ទីតាំង ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណជាង ៣០០នាក់...
គូឡាឡាំពួរ៖ ក្នុងឱកាសការប្រារព្ធទិវាពលកម្មអន្តរជាតិ ព្រមជាមួយពិធីបុណ្យតន្ត្រី និងទឹក RAIN RAVE WATER MUSIC FESTIVAL 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ២ ឧសភា សណ្ឋាគារ នៅទូទាំងប្រទេសម៉ាឡេស៊ី បានចូលរួមដាក់ចេញនូវការបញ្ចុះតំលៃបន្ទប់ស្នាក់នៅជាពិសេសដល់ភ្ញៀវទេសចរណ៍ ដើម្បីសម្រួលដល់តម្រូវការនៃ ការធ្វើដំណើរកម្សន្តក្នុងអំឡុងពេលពិធីបុណ្យនេះ។ ដើម្បីគាំទ្រយុទ្ធនាការទស្សនាម៉ាឡេស៊ីឆ្នាំ...
ភ្នំពេញ ៖ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដើម្បីអញ្ជើញចូលរួម កិច្ចប្រជុំលើកទី១...
ភ្នំពេញ៖ ក្រោយការចុះផ្សាយរបស់ មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល អំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយផ្លូវស្រុតលើខ្សែផ្លូវលេខ ៣៧៦២A កែវសីមា-ឡាប៉ាខេ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបមកកាន់មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល ក្នុងថ្ងៃដដែលនេះថា ក្រសួងបានជ្រាបពីបញ្ហា និងបញ្ជាក់ថា ក្រុមការងារបច្ចេកទេសបានចុះទៅត្រួតពិនិត្យដល់ទីតាំងកើតហេតុរួចរាល់ហើយ។ ក្រសួងកំពុងរៀបចំកម្លាំងក្រុមការងារ ដើម្បីត្រៀមលក្ខណៈចុះជួសជុលចំណុចដែលស្រុតនោះឱ្យបាន «ឆាប់រហ័សបំផុត»។...
ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្នុងស្ថានភាពដែលអាកាសធាតុកំពុងមានកម្តៅកើនឡើងខ្លាំង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងដឹកនាំបញ្ជាកម្លាំងអន្តរាគមន៍ប្រើប្រាស់រថយន្តទឹក (រថយន្តពន្លត់អគ្គិភ័យ) ដើម្បីស្រោចស្រពសង្គ្រោះដើមឈើលម្អទ្រូងផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីក្រុងពោធិ៍សាត់ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដេីម្បីរក្សាសោភណភាពស្រស់បំព្រង ដើម្បីធានានូវសោភ័ណភាព និងបរិស្ថានបៃតងតាមដងផ្លូវ។ សកម្មភាពនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរដូវប្រាំង ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង...
បរទេស: តម្លៃប្រេងបានធ្លាក់ចុះវិញនៅថ្ងៃពុធ ខណៈដែលវិនិយោគិនបានវាយតម្លៃទស្សនវិស័យសម្រាប់ការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពីការបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 32 សេន ឬ 0.3% មកនៅត្រឹម 98.16 ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើង 99.38...
បរទេស៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថៃ លោក អនុទីន ឆាន់វីរៈគុល នៅថ្ងៃពុធ បានសម្តែងការព្រួយបារម្ភចំពោះប្រជាជនថៃតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយព្រមានថា ការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនមិនត្រូវរាលដាលដល់ប្រទេសថៃឡើយ។ យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា ថ្លែងនៅម៉ោង ១០:១០ នៅក្រសួងមហាផ្ទៃ លោក អនុទីន...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានតួលេខកើនខ្ពស់ជាលំដាប់ ខណៈការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមខែមីនា ចំនួន ១៦ ២១០គ្រឿង។ អ្នកនាំពាក្យ គូសបញ្ជាក់ថា «ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុប គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានចំនួន ១៦...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានស្នើឱ្យព័ត៌មាន The Wall Street Journal ត្រូវសុំទោសកម្ពុជា ក្រោយដាក់ចំណងជើងថា “Scambodia” នៅក្នុងអត្ថបទរបស់ខ្លួន។ ការស្នើឱ្យភាគីថៃ លុបពាក្យ “Scambodia”នេះ ដោយសារព័ត៌មាន The Wall Street...
ភ្នំពេញ៖ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលនាំមុខដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បាននាំគ្នាទៅសួរ សុខទុក្ខលោក ព្រំ នរ៉ាវុធ ជាអតីតមិត្តរៀនសាលាបាក់ទូករួមជំនាន់ជាមួយគ្នា ដែលមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃជាយូរឆ្នាំមកហើយ ជាចុងក្រោយនេះដោយស្ថានភាពជំងឺមានដំបៅជើង...