ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជា៣លានដុល្លារ សម្រាប់ចេញថ្លៃធ្វើដំណើរឱ្យប្រជាពលរដ្ឋទៅលេងស្រុកកំណើត នាឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែមេសា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលជួយចេញថ្លៃ ធ្វើដំណើរជូនប្រជាពលរដ្ឋប្រមាណ ៣លានដុល្លារ...
ឆ្នាំ ២០២៦ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ១០ គ្រឿងបន្ថែមទៀត ពីស្ថាប័ន Monde Selection ដែលបន្តបញ្ជាក់ពីគុណភាពស្តង់ដារអន្តរជាតិ មិនមែនលើកទី១ ដែលផលិតផល ខ្មែរ ប៊ែវើរីជីស ទទួលបាន មេដាយមាសពីស្ថាប័នអន្តរជាតិជាច្រើនរួមមាន៖ ISO ធំៗ ចំនួន ៣ គឺ...
ភ្នំពេញ ៖ ធនាគារពិភពលោក បានប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់ លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ប៉េកាំង៖ នៅក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏គ្រោះថ្នាក់មួយ រដ្ឋាភិបាលជប៉ុន បានបន្ធូរបន្ថយច្បាប់នាំចេញអាវុធរបស់ខ្លួនជាផ្លូវការនៅថ្ងៃអង្គារ ដោយអនុញ្ញាតឱ្យមានការលក់អាវុធប្រល័យមនុស្សជាតិ ការកសាងយោធាកាន់តែខ្លាំងឡើងរបស់ជប៉ុន កំពុងគំរាមកំហែងដល់សណ្តាប់ធ្នាប់សន្តិភាពក្រោយសង្គ្រាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានកែសម្រួលគោលនយោបាយសន្តិសុខរបស់ខ្លួនឡើងវិញយ៉ាងខ្លាំង បង្កើនការចំណាយលើការការពារជាតិ អភិវឌ្ឍអាវុធវាយលុក ពង្រីកការដាក់ពង្រាយយោធា និងបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញអាវុធ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើឧបករណ៍ ដែលមានប្រសិទ្ធភាពផ្នែកច្បាប់ក្រោមច្បាប់អន្តរជាតិ ដូចជាសេចក្តីប្រកាស Potsdam និងឧបករណ៍ចុះចាញ់របស់ជប៉ុន ដែលបង្កើតបានជាសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទីពីរ។ សេចក្តីប្រកាសនេះចែងថា យោធានិយមជប៉ុនត្រូវតែលុបបំបាត់ចោល ហើយវាទាមទារឱ្យជប៉ុនត្រូវបានដកហូតអាវុធទាំងស្រុង...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា បញ្ហាដែលកំពុងកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃមិនមែនជារឿងធ្វើឱ្យប្រជាពលរដ្ឋបាក់ទឹកចិត្តឡើយ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦លោក ប៉ែន បូណាបានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាននិងកំពុងបន្តដឹកនាំប្រទេសលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាឱកាសមាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ...
បរទេស៖ ទីភ្នាក់ងារចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអនុប្រធានាធិបតី JD Vance ដែលរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់កិច្ចពិភាក្សាថ្មីជាមួយអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ នៅតែស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោននៅលើយ គិតត្រឹមថ្ងៃអង្គារនៅពេលថ្ងៃត្រង់។ ប្រភពដដែលបានសរសេរទៀតថាព័ត៌មាននេះបានបង្កទៅជាការការសង្ស័យថាតើកិច្ចព្រមព្រៀងសន្តិភាពអាចឈានដល់រវាងភាគីទាំងពីរមុនពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍ផុតកំណត់ឬអត់។ ដំណើររបស់លោក Vance ត្រូវបានផ្អាក ហើយគាត់បានចូលរួមក្នុងកិច្ចប្រជុំគោលនយោបាយនៅឯសេតវិមាននៅព្រឹកថ្ងៃអង្គារ សារព័ត៌មានជាច្រើនរបស់សហរដ្ឋអាមេរិកបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីសេតវិមាន។ បើគ្មានការឆ្លើយតបពីអ៊ីរ៉ង់ទេ ដំណើរការការទូតនឹងត្រូវផ្អាកជាធរមាន ទោះបីជាដំណើររបស់លោក Vance មិនត្រូវបានលុបចោលក៏ដោយ នេះបើយោងតាមរបាយការណ៍ពីកាសែត The New York...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងបន្តសង្កេតមើលបទឈប់បាញ់ និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយសម្រាប់ការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកបានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានទទួលយកសំណើសុំពន្យារពេលបទឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យកិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្តឆ្ពោះទៅរកផ្លូវរបស់ពួកគេ។ ជាចុងក្រោយផងដែរលោក Sharif បាននិយាយថា ប៉ាគីស្ថាននឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឆ្ពោះទៅរកការចរចារដោះស្រាយជម្លោះ។ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ខណៈដែលបទឈប់បាញ់រយៈពេលពីរសប្តាហ៍បច្ចុប្បន្ននឹងផុតកំណត់នៅយប់ថ្ងៃពុធនេះហើយ។ ផ្អែកលើការពិតដែលថា រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានប្រេះស្រាំយ៉ាងធ្ងន់ធ្ងរ ដែលមិននឹកស្មានដល់ ហើយតាមការស្នើសុំរបស់ Field Marshal Asim Munir និងនាយករដ្ឋមន្ត្រី Shehbaz Sharif នៃប្រទេសប៉ាគីស្ថាន យើងត្រូវបានស្នើឱ្យធ្វើការវាយប្រហាររបស់យើងលើប្រទេសអ៊ីរ៉ង់ រហូតដល់ពេលដែលមេដឹកនាំនិងតំណាងរបស់ពួកគេចេញមកជាមួយនឹងសំណើណាមួយ។ ប្រធានាធិបតីអាមេរិកបាននិយាយថា...
ភ្នំពេញ៖ លោក ផន មុតសុក្រឆពណ្ណ និង ក្រុមការងារបានចុះទៅដល់ខេត្តបាត់ដំបង និងឧត្តរមានជ័យ ដើម្បីពាំនាំយកសម្ភារវេជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យយោធា។ ក្រៅពីគ្រែពេទ្យ និងជើងព្យួរសារ៉ូម លោក ផន មុតសុក្រឆពណ្ណ និង ក្រុមការងារ ក៏បានផ្ដល់ជូននូវ ថ្នាំសង្គ្រោះបឋម ដែលជាការចូលរួមចំណែកឧបត្ថម្ភ ពីសំណាក់សប្បុរសជនខ្មែរដែលរស់នៅឯប្រទេសបារាំង សរុបជាទឹកប្រាក់ជាង ២០០លាន រៀល។...
ស្វែងយល់បន្ថែមអំពីកំពូលកីឡាករបាល់ទាត់ប្រចាំទ្វីបអាស៊ីនៅក្នុងអត្ថបទស្រាវជ្រាវរបស់ 1xBet!Takefusa Kubo (ជប៉ុន, Real Sociedad) បច្ចុប្បន្ន Kubo គឺជាកីឡាករអាស៊ីម្នាក់ក្នុងចំណោមកីឡាករដែលគួរឱ្យចាប់អារម្មណ៍បំផុត។ ក្នុងរដូវកាល La Liga នេះ ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Real Sociedad រូបនេះបង្ហាញខ្លួនបាន 18 ប្រកួត ស៊ុតបញ្ចូលទីបាន 2 គ្រាប់...