ថ្ងៃទី២៤ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះលោកMoulayard Wadani ដែលបានជាប់ឆ្នោតជាប្រធានាធិបតីប្រទេស Benin។លោក Xi Jinping បានលើកឡើងថា ចិននិងBeninមានចំណងមិត្តភាពជាប្រពៃណី។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនុកចិត្តខាងនយោបាយរវាងចិន និង Benin មានភាពស៊ីជម្រៅជាបន្តបន្ទាប់ ភាគីទាំងពីរបានគាំទ្រគ្នាលើបញ្ហានិងកង្វល់សំខាន់ៗដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់គូភាគី ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិកាមិត្តភាពក្នុងគ្រប់វិស័យក៏ទទួលការអភិវឌ្ឍយ៉ាងលឿន ដែលបានបង្កើនផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរចិននិងBenin។...
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់ លោកវីរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយគ្មានការលើកលែង។ តាមរយៈលោក រ៉េន រតន អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្រ្តី...
(ភ្នំពេញ)៖ កសិផលខ្មែរកាន់តែសម្បូរបែប ប្រភពចំណូលរបស់បងប្អូនខ្មែរក៏កាន់តែច្រើនឡើង។ ក្រោមការអញ្ជើញចូលរួមរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រកាសបើកការដ្ឋានសាងសង់ «មណ្ឌលកណ្តាលស្តុកទំនិញផ្គត់ផ្គង់»...
កំពង់ចាម៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសធ្ងន់ ខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាមួយកន្លែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣:០៥នាទីយប់ ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីហិង្សាដោយចេតនា (ក្រុមក្មេងស្ទាវវាយប្រកាប់គ្នា)...
កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជាបានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយ របស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ សម្តេចតេជោ ហ៊ុន សែន បានក្រេីនរំឭកបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ...
ភ្នំពេញ៖ យុត្តិធម៌ គឺជាបេះដូងនៃសង្គមដែលគ្រប់គ្រងដោយច្បាប់។ ប៉ុន្តែ ព្រឹត្តិការណ៍ពីរដែលកើតឡើងទន្ទឹមគ្នាក្នុងខែមេសា ឆ្នាំ២០២៦ នេះ កំពុងបង្កើតជាសំណួរដុតរាលដាលក្នុងចិត្តប្រជាពលរដ្ឋ៖ តើច្បាប់ស្រុកខ្មែរអនុវត្តស្មើភាពគ្នាដែរឬទេ? ផ្អែកតាមរូបភាពភស្តុតាង និងដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥៥២ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត លោក សុខ លី បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើឈ្មោះ នន ដារ៉ា...
បេទេស៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសឥណ្ឌាបានយល់ព្រមនាំចូលជីអ៊ុយរ៉េ ក្នុងតម្លៃទ្វេដងនៃតម្លៃកាលពីដើមឆ្នាំនេះ ចំពេលមានការរំខាន ដល់ការផ្គត់ផ្គង់ដែលបណ្តាល មកពីជម្លោះនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា សារព័ត៌មានបានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថា ទីក្រុងញូវដេលីនឹងនាំចូលជី ដែលមានមូលដ្ឋានលើអាសូតចំនួន ២,៥ លានតោនក្នុងការដេញថ្លៃតែមួយ។ យោងតាមរបាយការណ៍ ក្រុមហ៊ុន Indian Potash...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Israel Katz បាននិយាយថា អ៊ីស្រាអែលកំពុងរង់ចាំការឆ្ពោះទៅមុខមុន សហរដ្ឋអាមេរិកបន្តិច ដើម្បីបន្តយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ និងទម្លាក់គ្រាប់បែកលើសាធារណរដ្ឋអ៊ីស្លាម ក្នុងទ្រង់ទ្រាយធំបំផុតហើយអាចកែប្រែប្រទេសនេះត្រឡប់ទៅឲ្យ ដូចជាការរស់នៅយុគសម័យថ្មវិញ។ សារនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានពន្យាពេលបទឈប់បាញ់ជាមួយទីក្រុង តេហរ៉ង់ដោយគ្មានកំណត់កាលពីថ្ងៃអង្គារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត The Guardian បានរាយការណ៍ថា ការិយាល័យការបរទេស នៃចក្រភពអង់គ្លេសបានបិទ អង្គភាពពិសេសមួយ ដែលបានរក្សាកំណត់ត្រា នៃការបំពានច្បាប់អន្តរជាតិ ដោយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប ។ ការបិទនេះបានកើតឡើងបើ ទោះបីជារដ្ឋមន្ត្រីការបរទេសចក្រ ភពអង់គ្លេសលោកស្រី Yvette Cooper បាននិយាយនៅក្នុងសុន្ទរកថា កាលពីដើមខែមេសាថា...
បរទេស៖ ក្រសួងពាណិជ្ជកម្ម របស់ចិនបាននិយាយកាល ពីថ្ងៃសុក្រថា ខ្លួនកំពុងហាមឃាត់ការនាំចេញ សារធាយុគីមីប្រើប្រាស់បាន ពីរយ៉ាងទៅកាន់អង្គភាពអឺរ៉ុប ចំនួនប្រាំពីរ ដោយសារតែការលក់អាវុធទៅឱ្យតៃវ៉ាន់ ដោយដាក់ពួកគេភ្លាមៗនៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន ក្នុងករណីដ៏កម្រមួយនៃទណ្ឌកម្មដែលផ្តោតលើអឺរ៉ុប និងទាក់ទងនឹងកោះតៃវ៉ាន់។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ថា កោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាទឹកដីរបស់ខ្លួន ទទួលបានអាវុធភាគច្រើនពីសហរដ្ឋអាមេរិក។ អឺរ៉ុបមិនបានលក់ទំនិញដែលមានតម្លៃខ្ពស់ដូចជាយន្តហោះចម្បាំងទៅឱ្យទីក្រុងតៃប៉ិអស់រយៈពេលប្រហែលបីទសវត្សរ៍មកហើយ ដោយខ្លាចបង្កើនកំហឹងពីទីក្រុងប៉េកាំង។អង្គភាពទាំងនេះ រួមទាំងក្រុមហ៊ុនអេឡិចត្រូនិចការពារជាតិអាល្លឺម៉ង់...