ភ្នំពេញ ៖ ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)» ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញា របស់សហគមន៍ផលិតករ និងបង្កើនសក្តានុពល សម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។ ផលិតផលទាំង ៤ រួមមាន...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់អាចទូរស័ព្ទមកបាន ប្រសិនបើខ្លួនចង់ចរចា បញ្ចប់សង្គ្រាមរយៈពេលពីរខែរបស់ពួកគេ ហើយបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនអាចមាន អាវុធនុយក្លេអ៊ែរ បានទេ បន្ទាប់ពីទីក្រុង តេហេរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកគួរតែ លុបបំបាត់ឧបសគ្គ ចំពោះកិច្ចព្រមព្រៀង រួមទាំងការបិទផ្លូវកំពង់ផែអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន Reuter ចេញផ្សាយ...
បរទេស៖ តម្លៃប្រេងបានបន្តកើនឡើង នៅថ្ងៃចន្ទ ដោយកើនឡើងជិត ២% ខណៈដែលការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជាប់គាំង ខណៈពេលដែលការដឹកជញ្ជូន ឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែមានកម្រិត ដែលរក្សាការផ្គត់ផ្គង់ប្រេងសកលឱ្យតឹងតែង។ យោងតាមសារព័ត៌មាន THE ECONOMIC TIMES ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរៀបរាប់ពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយ រហូតមកដល់ពេលនេះជិត១ឆ្នាំ ទៅរដ្ឋមន្រ្តីការបរទេសសិង្ហបុរី ។ ការរៀបរាប់បែបនេះ របស់រដ្ឋមន្រ្តីការបរទេសខ្មែរ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ក្នុងជំនួបដែលឆ្លៀត...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា «នឹងរក្សាអត្រាកំណើនខ្ពស់» ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីភាពធន់នៃសេដ្ឋកិច្ចជាតិ។ តាមរយៈសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពី សារព័ត៌មាន Wall Street Journal បានរាយការណ៍ដោយដកស្រង់ប្រភពការទូតថា សហភាពអឺរ៉ុប នឹងត្រូវផ្តល់ប្រាក់បន្ថែមទៀត ដល់អ៊ុយក្រែននៅឆ្នាំក្រោយ លើទឹកប្រាក់ចំនួន៩០ ពាន់លានអឺរ៉ូ១០៥ពាន់លានដុល្លារ ដែលទើបអនុម័តថ្មីនេះ។ កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងប្រ៊ូសែលបានប្រកាសថា ប្រាក់កម្ចីគ្មានការប្រាក់ ដល់ទីក្រុងគៀវត្រូវបានបញ្ចប់ ហើយថាវានឹងចាប់ផ្តើមផ្តល់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន...
កណ្តាល ៖ កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះក៏មានការចូលរួមពី លោក ប៉េង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលអន្តរកាល នៃប្រទេសម៉ាលី បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសម៉ាលី ឧត្តមសេនីយ៍ Sadio Camara បានទទួលមរណភាពបន្ទាប់ពីការ វាយប្រហារភេរវកម្មកាលពីថ្ងៃសៅរ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលបាននិយាយថា ប្រចាំផ្ទះរបស់លោក Camara នៅទីក្រុង Kati ដែលជាទីក្រុងយោធភូមិក្បែររដ្ឋធានី Bamako...
តេអេរ៉ង់៖ ទីបញ្ជាការយោធាសំខាន់ របស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានសន្យាថានឹងឆ្លើយតបប្រសិន បើសហរដ្ឋអាមេរិកបន្ត “ការបិទផ្លូវ ប្លន់ និងដេីរតួជាចោរសមុទ្រ” នៅក្នុងតំបន់អាស៊ីខាងលិច។ ខ្លួនបានធ្វើការប្រកាសនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ខណៈពេលដែលចង្អុល ទៅការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ដែលដាក់លើច្រកសមុទ្រហ័រមូស ដែលរារាំងនាវាដែលធ្វើដំណើរទៅ និងមកពីកំពង់ផែអ៊ីរ៉ង់ ពីការឆ្លងកាត់ផ្លូវទឹក និងសកម្មភាពប្រឆាំងនឹងនាវា ដែលមានគោលដៅទៅកាន់អ៊ីរ៉ង់...
ប៉េកាំង៖ ប្រទេសចិន មិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះចលនារបស់សហភាពអឺរ៉ុប ក្នុងការរួមបញ្ចូលក្រុមហ៊ុនចិន នៅក្នុងកញ្ចប់ទណ្ឌកម្មលើកទី ២០ របស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ទោះបីជាមានការ តំណាង និងការជំទាស់ម្តងហើយម្តងទៀតរបស់ប្រទេសចិនក៏ដោយ នេះបើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន។ អ្នកនាំពាក្យរូបនេះបានលេីកឡេីងថា ប្រទេសចិន បានបញ្ជាក់ជាថ្មី នូវការប្រឆាំងយ៉ាងដាច់អហង្ការរបស់ខ្លួន ចំពោះទណ្ឌកម្មឯកតោភាគីដែលដាក់ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបដិសេធយ៉ាងដាច់អហង្ការ ចំពោះអ្វីដែលហៅថាយុត្តាធិការដៃ វែងរបស់សហភាពអឺរ៉ុបលើក្រុមហ៊ុន និងបុគ្គលចិន។...