ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំមួយ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណែនាំ ទៅកាន់អង្គភាព ចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងធ្វើបច្ចុប្បន្នភាពដំណឹង ឬផ្ដល់ព័ត៌មាន ជូនបុគ្គលពាក់ព័ន្ធ ឬសាធារណជន ក្នុងករណីកើតមានរឿងហេតុណាមួយ ។...
ភ្នំពេញ៖ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ – ក្រុមហ៊ុនភាគហ៊ុនអាកាសចរណ៍ Vietjet (HOSE: VJC) បានរៀបចំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (AGM) ឆ្នាំ ២០២៦ ប្រកបដោយជោគជ័យ ដែលនេះជាសញ្ញានៃដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ដោយផ្តោតលើការពង្រីកខ្លួនជាសកល កំណើនប្រកបដោយនិរន្តរភាព និងតម្លៃភាគហ៊ុនិករយៈពេលវែង។ កំណើនជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើររបស់ Vietjet នឹងផ្តល់លទ្ធភាពកាន់តែប្រសើរឡើងដល់អ្នកដំណើរក្នុងប្រទេសកម្ពុជា ក្នុងការទទួលបានសេវាកម្មធ្វើដំណើរដែលមានតម្លៃសមរម្យ និងងាយស្រួលនៅទូទាំងតំបន់ និងពិភពលោក។ សមិទ្ធផលលេចធ្លោ នៅក្នុងឆ្នាំ ២០២៥ Vietjet សម្រេចបាននូវលទ្ធផលអាជីវកម្មយ៉ាងរឹងមាំ...
ភ្នំពេញ៖ អតិថិជនក្រុមហ៊ុន ហួយវ័ន ជាជនជាតិចិនមួយក្រុម បានបង្កភាពអនាធិបតេយ្យ ដោយបិទផ្លូវសាធារណៈ នៅមុខធនាគារជាតិនៃកម្ពុជា ដោយមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន ថែមទាំងប្រើប្រាស់អំពើហិង្សា វាយលើអាជ្ញាធរមានសមត្ថកិច្ច ខណៈចុះអន្តរគមន៍បើកផ្លូវ ។ ហេតុការណ៍ប្រើអំពើហិង្សា និងបិទផ្លូវសាធារណៈខាងលើនេះ កើតឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ លើបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមុខធនាគារជាតិនៃកម្ពុជា ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងលែងបញ្ជូនគណៈប្រតិភូទៅចរចាជាមួយអ៊ីរ៉ង់ទៀតហើយ។ លោក ត្រាំ បានប្រាប់កាសែត Fox News ថា “ប្រសិនបើពួកគេ ចង់ចរចា ពួកគេអាចមករកយើង ឬពួកគេអាចទូរស័ព្ទមកយើងបាន”។ លោកបានលេីកឡេីងថា “ប្រសិនបើពួកគេចង់ យើងអាចនិយាយបាន ប៉ុន្តែយើងមិនបញ្ជូនមនុស្សឱ្យធ្វើដំណើរ ១៨ម៉ោង...
តេអេរ៉ង់ ៖ ការបង្ហាញពីលក្ខខណ្ឌរបស់អ៊ីរ៉ង់ សម្រាប់ការបញ្ចប់សង្គ្រាម ទៅកាន់ប្រទេសប៉ាគីស្ថាន ក្នុងនាមជាប្រទេសសម្របសម្រួល គឺជាគោលបំណងសំខាន់ៗ នៃការវិលត្រឡប់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Seyed Abbas Araghchi ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ។ យោងតាម សារព័ត៌មាន Tasnim ការវិលត្រឡប់ របស់លោក Araghchi ទៅកាន់ប្រទេសប៉ាគីស្ថាន មិនទាក់ទងនឹងការចរចា នុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះទេ។ ផ្ទុយទៅវិញ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបញ្ជូនបន្ទាត់ក្រហម របស់ទីក្រុងតេអេរ៉ង់ ទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោក។ របាយការណ៍នេះបានឧ្យដឹងថា «ខ្សែបន្ទាត់ក្រហម» ដែលបានបញ្ជូនទៅកាន់ភាគីសហរដ្ឋអាមេរិក ក្នុងទម្រង់ជាសារជាលាយលក្ខណ៍អក្សរ ទាក់ទងនឹងកម្មវិធី នុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងច្រកសមុទ្រហ័រមូស។ របាយការណ៍នេះបានឧ្យដឹងថា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូល ។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហការពហុវិស័យ និងកំណត់អាទិភាពសម្រាប់ជំហានបន្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការពារប្រជាជនពីផ្សែងថ្នាំជក់...
ភ្នំពេញ ៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) និងជាអនុប្រធានវេទិកា សមាជិកសភាអាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) បានចូលរួមអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ដើម្បីពង្រឹងសិទ្ធិសុខភាពបន្តពូជ និងសមភាពយេនឌ័រ ក្នុងវេទិកាកម្រិតខ្ពស់ រវាងរដ្ឋមន្ត្រី និងសមាជិកសភា...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន បានបញ្ជាក់អះអាង ពីឆន្ទៈសហការរួមគ្នា ជំរុញកំណើនភ្ញៀវទេសចរចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើង ។ ការអះអាងរបស់ថ្នាក់ដឹកនាំទាំងពីរខាងលើនេះ ធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Shi Zhongjun...
ភ្នំពេញ ៖ បច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាពរបស់ វរសេនីយ៍ទោ សួគ៌ នីដា ដើម្បីមានវិធានការ តាមបទវិន័យ នគរបាលជាតិកម្ពុជាបន្តទៀត ។ សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានដាក់ទណ្ឌកម្ម វរសេនីយ៍ទោ សួគ៌ នីដា...