ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗសំដៅលើកកម្ពស់គុណភាពសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងខេត្ត។ កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។ ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ការងារធនធានមនុស្ស និងតែងតាំងមន្ត្រីលោកអភិបាលខេត្ត បានដឹកនាំការពិភាក្សាលើការរៀបចំ និងតែងតាំងមន្ត្រីរាជការទៅតាមជំនាញ...
តូក្យូ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់លោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ។...
មណ្ឌលគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយ ដែលបណ្ដាលឲ្យយុវជនពីរនាក់ស្លាប់បាត់បង់ជីវិត នៅលើផ្លូវជាតិលេខ៧៦ ត្រូវបានអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់ជាផ្លូវការ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតដំបូង និងពិនិត្យភស្តុតាងពាក់ព័ន្ធ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការ បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៧ និង១២នាទីព្រឹក នៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ការស៊ើបអង្កេតបង្ហាញថា ស្ត្រីម្នាក់ឈ្មោះ ស៊ាង...
បរទេស៖ កាលពីខែតុលាកន្លងទៅ នៅពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង លោកបានវាយតម្លៃកិច្ចប្រជុំកំពូលនេះថា “១២ លើ ១០” ហើយសេតវិមានបាននិយាយថា ប្រទេសចិននឹង “លុបបំបាត់ចោលប្រកបដោយប្រសិទ្ធភាព” នូវការគ្រប់គ្រងការនាំចេញរ៉ែដ៏កម្រ និងបញ្ឈប់ការសងសឹកប្រឆាំងនឹងក្រុមហ៊ុនអាមេរិក។ យោងតាមសារព័ត៌មាន The Japan Times ចេញ...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ” នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ ថ្លែងសុន្ទរកថាក្នុងពិធីបើក លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ...
ភ្នំពេញ៖ ចំណាត់ការរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយភ្លាមៗ ជូនភ្ញៀវទេសចរជប៉ុនដែលបានរាយការណ៍ ពីភាពមិនប្រក្រតីរបស់ហាងម៉ាស្សា មួយកន្លែង នៅរាជធានីភ្នំពេញ ព្រមទាំងស្រាវជ្រាវរកឃើញនិងដកហូតលុយ ដែលបាត់បង់នោះប្រគល់ឱ្យជនបរទេស ជាជនជាតិជប៉ុននោះវិញ ។ ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក...
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អភិបាលស្រុកអង្គរបូរី ដែលទើបតែងតាំងថ្មី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបង្ការ និងទប់ ស្កាត់រាល់សកម្មភាពឆបោក តាមប្រព័ន្ធអនឡាញ (Online Scam) កុំឱ្យមានវត្តមាន ក្នុងមូលដ្ឋានដាច់ខាត ដើម្បីធានាសុខសុវត្ថិភាពជូនប្រជា ពលរដ្ឋ។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ មន្ត្រីនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងថ្នាក់ក្រសួង និងថ្នាក់មន្ទីរ បានចុះអន្តរាគមន៍ ដោះស្រាយភ្លាមៗ ករណីក្រុមហ៊ុន អឹមអិល អ៊ិនធីមេត អឹភែរឹល (ខេមបូឌា) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស អូរនាង ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដែលបានប្រកាសបិទដំណើរការផលិតកម្មទាំងមូល។...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា មានតែកម្ពុជាមួយគត់ ដែលបានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ជាបណ្តោះអាសន្ន សម្រាប់ថ្លៃធ្វើដំណើរដល់បងប្អូនកម្មករនិយោជិត ផ្នែកវិស័យកាត់ដេរក្នុងបរិបទ វិបត្តិប្រេងឥន្ទនៈជាសកល។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ...
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ រោងចក្រផលិតម៉្សៅដំឡូងមីរបស់ក្រុមហ៊ុន Guanshen Shengda Agriculture Industry Co., Ltd. បានបើកការដ្ឋានសាងសង់ថ្មីស្ថិតភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡម៉ែត្រ៧៤-៧៥ ។ ដំឡូងមីគឺជាដំណាំកសិកម្មដ៏សំខាន់មួយរបស់កម្ពុជា ក្នុងនោះប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុង តំបន់អាស៊ី ទាំងផ្នែកនៃការប្រើប្រាស់...