បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រធានាធិបតីអេស្តូនី លោក Alar Karis បានលើកឡើងថាអឺរ៉ុបឬ EU គួរតែត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី ក្នុងករណីជម្លោះអ៊ុយក្រែន បានបញ្ចប់ភ្លាមៗ។ ការកត់សម្គាល់ដែលបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតប្រចាំថ្ងៃរបស់ហ្វាំងឡង់ Helsingin Sanomat និងបានចេញផ្សាយកាលពីថ្ងៃចន្ទកើតឡើង បន្ទាប់ពីរយៈពេល៤ឆ្នាំ ដែលសហភាពអឺរ៉ុបបានបដិសេធមិនចូលរួមក្នុងកិច្ចសន្ទនាជាមួយទីក្រុងមូស្គូ។ ប្រធានាធិបតីអេស្តូនីក៏បានច្រានចោលការអះអាង...
ភ្នំពេញ៖ ក្នុងសម័យកាលដែលការអភិវឌ្ឍសមត្ថភាពយុវជន និងការកសាងភាពដឹកនាំក្លាយជាកត្តាសំខាន់សម្រាប់អនាគតសង្គម អង្គការយុវជនអន្តរជាតិ AIESEC ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាវេទិកាដ៏មានឥទ្ធិពលមួយ ក្នុងការលើកកម្ពស់សក្តានុពលមនុស្សតាមរយៈបទពិសោធន៍ដឹកនាំជាក់ស្តែង។ នៅក្នុងប្រទេសកម្ពុជា AIESEC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតវេទិកាដល់និស្សិត និងយុវជន ដើម្បីអភិវឌ្ឍខ្លួនឯងទាំងផ្នែកផ្ទាល់ខ្លួន និងផ្នែកវិជ្ជាជីវៈ។ ជាពិសេស AIESEC in IFL ដែលជាផ្នែកមួយដ៏សកម្ម បានបន្តបេសកកម្មនេះតាមរយៈការរៀបចំកម្មវិធីនានា ដែលមានគោលបំណងបំផុសគំនិត និងជំរុញឱ្យយុវជនចូលរួមយ៉ាងសកម្មក្នុងការបង្កើតការផ្លាស់ប្តូរដ៏មានន័យក្នុងសង្គម។ ក្នុងអំឡុងឆ្នាំ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការគ្រប់គ្រង គម្រោងថ្នាក់តំបន់ (RPSC) នៃគម្រោងគំនិតផ្ដួចផ្ដើមអាស៊ាន-ស្វីស (ASTI)។ ក្នុងឱកាសនោះ លោកបានគូសបញ្ជាក់ពីគំរូដ៏ល្អ នៃការអនុវត្តការសិក្សាផ្អែកលើការងារ (WBL)...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានថ្លែងថា រាល់កិច្ចជំនួប ជាមួយបណ្តារដ្ឋមន្រ្តីការបរទេសនានា នៅប្រទេសប្រ៊ុយណេដារូស្សាឡាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ តែងតែលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃ ។ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ សម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា...
ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារលិខិតលេខ ០៣៦/២៦ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្ដុំរបស់ជនបរទេស។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ទោ ស...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ដោយផ្តោតលើការលើកកម្ពស់កិច្ចសហការ និងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ ដ៏ទាក់ទាញរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) សហការរៀបចំវគ្គបណ្តុះបណ្តាល ផ្តល់សេវាកម្មទេសចរណ៍កម្រិតស្តង់ដាខ្ពស់ ជាលក្ខណៈអន្តរជាតិ ជាក់ស្តែង និងចំៗ សម្រាប់ទីផ្សារចិន ដល់ប្រតិបត្តិករទេសចរណ៍កម្ពុជា ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា...
បរទេស៖ អ៊ីរ៉ង់បានស្នើសុំឱ្យសហរដ្ឋអាមេរិកបើកច្រកសមុទ្រហ័រមូសឡើងវិញ និងបញ្ចប់សង្គ្រាម ដោយពន្យារពេលការចរចានុយក្លេអ៊ែរទៅដំណាក់កាលក្រោយ ដើម្បីបំបែកភាពជាប់គាំងនៅក្នុងកិច្ចចរចាដែលមានហានិភ័យខ្ពស់ , នេះបើយោងតាមរបាយការណ៍របស់ Axios ដោយដកស្រង់ប្រភពមួយចំនួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ថា មន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ និងប្រភពពីរផ្សេងទៀតដែលដឹងបញ្ហានេះ បានប្រាប់សារព័ត៌មានថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងពីផែនការនេះក្នុងអំឡុងពេលទស្សនកិច្ចពីរលើកជាប់ៗគ្នាទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ...
បរទេស៖ កងកម្លាំងពិសេសប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទបានចាប់ខ្លួនមេដឹកនាំក្រុមជួញដូរគ្រឿងញៀន Audias Flores Silva ដែលបង្កឱ្យមានការឆ្លើយតបដោយហិង្សា, នេះបើយោងតាមរបាយការណ៍របស់ Anadolu Ajansi (AA)។ យោងតាមសារព័ត៌មាន Bernama ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ថា លោក Flores Silva ដែលត្រូវបានគេស្គាល់ថា El Jardinero ត្រូវបានកំណត់អត្តសញ្ញាណកាលពីប៉ុន្មានខែមុនដោយចារកម្មម៉ិកស៊ិកថាជាអ្នកស្នងតំណែងរបស់លោក...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា ការរៀបចំគោលនយោបាយសម្រាប់វិស័យ E-mobility នៅកម្ពុជា គឺជាចំណុចស្នូលក្នុងការបំលែងសេដ្ឋកិច្ចកម្ពុជា ទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល ។ ការលើកឡើងរបស់លោក ឃួន ផុនរតនៈ នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសមត្ថភាពសម្រាប់មន្ត្រីរាជការកម្ពុជា ស្តីពីបច្ចេកវិទ្យាថ្មីៗ និងការរៀបចំគោលនយោបាយសម្រាប់វិស័យ e-mobility...