ពោធិ៍សាត់ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍...
រថភ្លើងបុកគ្នា នៅប្រទេសឥណ្ឌូនេស៊ី ស្លាប់ និងរបួសជិត ១០០នាក់ Axios ៖ អ៊ីរ៉ង់ស្នើសុំឱ្យសហរដ្ឋអាមេរិកបើកច្រកសមុទ្រហ័រមូសឡើងវិញ អ៊ុយក្រែន ត្រៀមផលិតយន្តហោះ គ្មានមនុស្សបើករបស់ខ្លួន នៅក្នុងប្រទេសន័រវេស កោះតៃវ៉ាន់ប្រកាសពីការប្រុងប្រយ័ត្ន ក្រោយពីប្រទះឃើញនាវាចម្បាំងចិនពីរគ្រឿងនៅជិតកោះ ប៉េងហ៊ូ របស់ខ្លួន
កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចូលរួមក្នុងកិច្ចប្រជុំផែនការការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលនឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា ក្នុងមណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ) ក្រោមអធិបតី លោក នាយឧត្តមសេនីយ៍...
វ៉ាស៊ីនតោន៖ លោក Cole Tomas Allen ជនសង្ស័យក្នុងការបាញ់ប្រហារនៅយប់ថ្ងៃសៅរ៍នៅក្នុងពិធីជប់លៀងនៅសមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នៅថ្ងៃចន្ទ លោក Allen បានបង្ហាញខ្លួនជាលើកដំបូងនៅតុលាការស្រុកសហរដ្ឋអាមេរិក សម្រាប់ស្រុកកូឡុំប៊ីចាប់តាំងពីការបាញ់ប្រហារ ដោយរូបគេត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ជនសង្ស័យរូបនេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួនបី គឺការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ការដឹកជញ្ជូនអាវុធឆ្លងរដ្ឋ និងការបាញ់កាំភ្លើងក្នុងអំឡុងពេលឧក្រិដ្ឋកម្មហិង្សា។...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការរឹបអូសនាវាដែលដឹកប្រេងអ៊ីរ៉ង់ នៅលើសមុទ្រអន្តរជាតិ។ លោក Baghaei បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “នេះគឺជាការធ្វើឱ្យស្របច្បាប់ទាំងស្រុងនៃចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធនៅលើសមុទ្រអន្តរជាតិ។ សូមស្វាគមន៍មកកាន់ការវិលត្រឡប់មកវិញរបស់ចោរសមុទ្រ ឥឡូវនេះ ពួកគេធ្វើប្រតិបត្តិការជាមួយនឹងដីកាចាប់ខ្លួន ដែលចេញដោយរដ្ឋាភិបាល ជិះទូកក្រោមទង់ជាតិផ្លូវការ និងហៅការប្លន់របស់ពួកគេថាជាការអនុវត្តច្បាប់”។ លោកបានលេីកឡេីងថា...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បានពង្រីកសមាជិកជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. កើនដល់ ៩២ម៉ឺននាក់។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៦...
បន្ទាយ មានជ័យ ៖ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានបង្ហាញ នូវការគាំទ្រ ចំពោះយុទ្ធនាការ នៃការបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ និងគាំទ្ររាល់កិច្ចសហការ ក្នុងការបង្ក្រាបបទល្មើសនេះ ដែលជាបញ្ហាស្មុគស្មាញ រីករាលដាលនៅក្នុងទូទាំងពិភពលោក ។ លោក គីម ឆាងយ៉ុង...
ពោធិ៍សាត់ ៖ ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បានចុះសង្កេតការណ៍នៅច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២៨ ខែមេសា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការធ្វើតេស្តវាយតម្លៃជំនាញមានពីមុន (RPL) ជាច្រកដ៏សំខាន់សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ក្នុងការយកជំនាញបទពិសោធជាក់ស្តែងរបស់ខ្លួនមកឆ្លងកាត់ការវាយតម្លៃទទួលស្គាល់ជំនាញដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ ឆាប់ទទួលបានឱកាសការងារ និងទទួលបានប្រាក់កម្រៃកាន់តែខ្ពស់។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៦...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងតៃប៉ិបាននិយាយថា កោះតៃវ៉ាន់បានប្រទះឃើញនាវាចម្បាំងចិនពីរគ្រឿងកំពុងប្រតិបត្តិការនៅក្នុងដែនទឹកក្បែរកោះប៉េងហ៊ូ ក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយបានបញ្ជូនកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ខ្លួនដើម្បីឃ្លាំមើល។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន និងបានបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងរបស់ខ្លួនចូលទៅក្នុងដែនទឹក និងមេឃជុំវិញកោះនេះស្ទើរតែរាល់ថ្ងៃ ដែលធ្វើឲ្យរដ្ឋាភិបាលកោះតៃវ៉ាន់ថ្កោលទោសយ៉ាងខ្លាំងក្លា។ ខណៈពេលដែលក្រសួងការពារជាតិកោះតៃវ៉ាន់ផ្តល់ជូននូវព័ត៌មានថ្មីៗប្រចាំថ្ងៃអំពីទីតាំងយន្តហោះយោធាចិន ក្រសួងនេះកម្រផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលនាវាចម្បាំងចិនកំពុងប្រតិបត្តិការណាស់ ជាទូទៅលុះត្រាតែវារកឃើញនាវាផ្ទុកយន្តហោះ...