នៅថ្ងៃទី ២១ ខែមេសា ជប៉ុនកំពុងពន្លឿន ”ការធ្វើយោធូបនីយកម្មឡើងវិញ” ដែលជាជំហានដ៏មានគ្រោះថ្នាក់មួយទៀត ពោលគឺ រដ្ឋាភិបាលជប៉ុនបានអនុម័តលើសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដោយបានធ្វើវិសោធនកម្មជាផ្លូវការនូវ”គោលការណ៍បីស្តីពីការផ្ទេរបរិក្ខារការពារជាតិ”និងសេចក្តីណែនាំអំពីការប្រើប្រាស់ដែលជាការអនុញ្ញាតជាគោលការណ៍ឱ្យនាំចេញអាវុធប្រល័យលោក ។ ប្រការនេះបានបំបែកការរឹតត្បឹតចំពោះការនាំចេញអាវុធនៅពេលមុននេះ ពោលគឺ គ្រាន់តែនាំចេញអាវុធចំនួន ៥ ប្រភេទដែលអាចប្រើប្រាស់ក្នុងវិស័យមិនមែនប្រយុទ្ធដែលជាសញ្ញាកត់សម្គាល់ថា គោលនយោបាយការពារសន្តិសុខរបស់ជប៉ុនមានការប្រែប្រួលដ៏សំខាន់រួចហើយ ។ ទាក់ទងនឹងករណីនេះ សហគមន៍អន្តរជាតិដែលបូករួមទាំងប្រជាជនជប៉ុនផងដែរបានលើកឡើងការប្រឆាំងយ៉ាងខ្លាំងដោយព្រួយបារម្ភថា ទង្វើរបស់ជប៉ុននឹងធ្វើឱ្យការប្រណាំងប្រជែងខាងសព្វាវុធក្នុងតំបន់មានភាពកាន់តែខ្លាំងឡើង ធ្វើឱ្យការប៉ះទង្គិចអន្តរជាតិមានភាពកាន់តែធ្ងន់ធ្ងរដែលបានបង្កជាការគំរាមកំហែងថ្មីដល់ពិភពលោកបច្ចុប្បន្នដែលមានភាពរង្គោះរង្គើខ្លាំង ។ ទាក់ទងនឹងករណីដែលជប៉ុនបានលុបចោលការហាមឃាត់ការនាំចេញអាវុធប្រល័យលោកលើកនេះ ក្រសួងការបរទេសចិនបានបញ្ជាក់ថា យើងធ្វើពហិការយ៉ាងដាច់ខាតចំពោះសកម្មភាពដ៏គឃ្លើននៃ”យោធានិយមបែបថ្មី”របស់ជប៉ុន ។ ដោយឡែកលោក Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីសម្គាល់ឃើញថា ជប៉ុនបានជំរុញ”ការធ្វើយោធូបនីយកម្មឡើងវិញ”ជាបន្តបន្ទាប់ដែលបានបង្កជាផលប៉ះពាល់អវិជ្ជមានដល់ស្ថិរភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិ ហើយបានប៉ះពាល់ដល់ដោយផ្ទាល់នូវផលប្រយោជន៍សន្តិសុខរបស់ប្រទេសជិតខាង ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មសកលបានវិវឌ្ឍទៅមុខយ៉ាងលឿន បញ្ហាចំណុចក្តៅនិងការប៉ះទង្គិចក្នុងតំបន់និងសកលកំពុងកើតមានឥតឈប់ឈរ បន្ទាប់ពីបានបំបែកការរឹតត្បិតចំពោះការនាំចេញអាវុធប្រល័យលោក ជប៉ុនមុខជានឹងស្វែងរកការពង្រីកកូតាក្នុងទីផ្សារនាំចេញអាវុធសកលជាមិនខានព្រមនិងជំរុញការនាំចេញបរិក្ខារប្រកបដោយលក្ខណៈវាយប្រហារ ដូចជាមីស៊ីល រថពាសដែកនិងនាវាចម្បាំងជាដើមដើម្បីពង្រីកលំហសម្រាប់ជ្រៀតជ្រែកក្នុងជម្លោះអន្តរជាតិ ។ ប្រការនេះនឹងបំបែកតុល្យភាពនៃសណ្តាប់ធ្នាប់សន្តិសុខក្នុងតំបន់ បង្កើនការរត់ប្រណាំងសព្វាវុធ ហើយរឹតតែធ្វើឱ្យជប៉ុនក្លាយទៅជា”ប្រទេសនាំចេញសង្រ្គាម”ដែលបានបំផ្លិចបំផ្លាញដល់សន្តិភាពនិងសន្តិសុខពិភពលោក ។ ខណៈពេលដែលធ្វើវិសោធនកម្មនូវគោលនយោបាយស្តីពីការបន្ធូរបន្ថយការរឹតត្បិតចំពោះការនាំចេញអាវុធ រដ្ឋាភិបាលជប៉ុនបានលើកឡើងជាពិសេសនូវទិដ្ឋាភាពចំនួនពីរ ពោលគឺ ”កងទ័ពអាមេរិកត្រូវការអាវុធដើម្បីគាំពារប្រព័ន្ធរបបរបស់ខ្លួនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”និង”សង្គ្រាមបានផ្ទុះឡើងក្នុងតំបន់ដែលទាក់ទងនឹងការការពារសន្តិសុខរបស់ជប៉ុន ហើយប្រទេសដែលមានឆន្ទៈដូចគ្នាត្រូវការអាវុធ” ។ ប្រការទាំងនេះមានន័យថា ក្នុងបញ្ហាពាក់ព័ន្ធនឹងការនាំចេញសព្វាវុធនិងបច្ចេកវិទ្យាយោធានាពេលអនាគត ប្រទេសជប៉ុនបានចាត់ទុកប្រទេសអាស៊ី-ប៉ាស៊ីហ្វិកជាគោលដៅសំខាន់ ដែលនឹងផ្សារភ្ជាប់ទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយកម្លាំងខាងក្រៅថែមមួយកម្រិតទៀតដើម្បីដាក់កំហិតនិងគំរាមគំហែងប្រទេសចិន ។ ពីការឃោសនាបំប៉ោងដោយចំហថា ”ប្រសិនបើតៃវ៉ាន់មានរឿង នោះ ជប៉ុនក៏មានរឿងដែរ” ដល់ការចាត់បញ្ជូននាវាពិឃាតរបស់កងស្វ័យការពារលើសមុទ្រនៃប្រទេសជប៉ុនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដើម្បីបង្ករឿង ពីលោកស្រី Sanae Takaichi បានតាងនាមនាយករដ្ឋមន្ត្រីជប៉ុនដែលផ្តល់គ្រឿងតង្វាយដល់ស្តូប Yasukuni ដល់ការបង្កើនថវិកាយោធាជាបន្តបន្ទាប់និងថវិកាការពារជាតិបានបំបែកកំណត់ត្រាខ្ពស់បំផុត ពីការជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងសភាជប៉ុនដោយបង្ខំ ដល់ការលុបចោលការហាមឃាត់ការនាំចេញអាវុធប្រល័យលោក ។ល។ ក្រោមការគាំទ្រនិងញុះញង់របស់កម្លាំងនយោបាយពួកស្តាំនិយមរបស់ជប៉ុន ”យោធានិយមបែបថ្មី”របស់ជប៉ុនកំពុងពន្លឿនការបង្ករឿង ។ សហគមន៍អន្តរជាតិជាពិសេសប្រទេសជិតខាង មិនត្រឹមតែត្រូវរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់ចំពោះរឿងនេះប៉ុណ្ណោះទេ ថែមទាំងត្រូវពួតដៃគ្នាដើម្បីធ្វើពហិការយ៉ាងដាច់ណាត់ចំពោះសកម្មភាពដ៏គឃ្លើននៃ”យោធានិយមបែបថ្មី”របស់ជប៉ុន ហើយមិនអនុញ្ញាតឱ្យប្រទេសជប៉ុនក្លាយទៅជាម៉ាស៊ីនបំផុសសង្គ្រាមឡើងវិញជាដាច់ខាតដើម្បីរួមគ្នាគាំពារសន្តិភាពនិងភាពសុខសាន្តត្រាណក្នុងតំបន់និងពិភពលោក ៕
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានប្រកាសថា គម្រោងវិនិយោគរ៉ែមាស នៅព្រំប្រទល់ខេត្តកំពង់ធំនិងក្រចេះ បានចាប់ផ្តើមដំណើរការ។ បើតាមលោក កែវ រតនៈ បានឱ្យដឹងថា ជាង៥ឆ្នាំមកនេះចំណូលពីរ៉ែមាសជាង ២០០លានដុល្លារត្រូវបានបង់ជូនរដ្ឋរួចហើយ។ លោកបញ្ជាក់ថា គម្រោងថ្មីចុងក្រោយនេះ ផ្តល់ការងារជូនខ្មែរ យើងចំនួន៣៧៥នាក់។ បើតាមក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា...
រសៀលថ្ងៃទី២១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Chapo ប្រធានាធិបតី Mozambiqueដែលកំពុងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់សហគមន៍រួមវាសនាចិននិងMozambiqueក្នុងយុគសម័យថ្មី។ លោក Xi Jinping បានគូសបញ្ជាក់ថា មិត្តភាពប្រពៃណីរវាងចិននិង Mozambiqueបានឆ្លងកាត់ប្រវត្តិសាស្រ្តនិងភ្នំនិងសមុទ្រ ។ ចាប់តាំងពីបង្កើតចំណងការទូតមក ប្រទេសទាំងពីរចិននិង Mozambique មានទំនុកចិត្តគ្នានិងជួយគ្នាទៅវិញទោមក បានក្លាយទៅជាគំរូនៃចំណងមិត្តភាពរវាងចិននិងអាហ្វ្រិកនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសសកលខាងត្បូង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ចលនាណាមួយរបស់សហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រហ័រមូស ឡើងវិញ នឹងរារាំងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយព្រមានថា កិច្ចព្រមព្រៀងមួយនឹងមិនអាចទៅរួចទេ លុះត្រាតែ “យើងបំផ្ទុះប្រទេស ដែលនៅសល់របស់ពួកគេ”។ ដំណើរការនៃការចរចាសន្តិភាពជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ហាក់ដូចជាជាប់គាំង ខណៈដែលអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តមិនចូលរួម ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភលើបទឈប់បាញ់។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក...
ភ្នំពេញ៖ កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន បានចាប់ផ្តើមហើយនៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ រវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះផ្តោតសំខាន់លើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសអនុវត្តគម្រោង និងគំនិតផ្តួចផ្តើម ក្នុងទិសដៅអភិវឌ្ឍធនធានមនុស្ស...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្វាគមន៍លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន...
ភ្នំពេញ ៖ ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចបានចាត់វិធានការ ផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គលល្មើសច្បាប់មួយចំនួន ដោយទទួលបានទឹកប្រាក់ សរុបចំនួន១.៧៤៤.០០០.០០០រៀល។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ការផាកពិន័យនេះ បែងចែកជាពីរផ្នែកធំៗ រួមមាន ទី១ គឺការផាកពិន័យលើការស្នាក់នៅខុសច្បាប់ (៤លានរៀល ក្នុងជនបរទេសម្នាក់)...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦-យោងតាមការពិនិត្យឡើងវិញអំពីការបំភាយឧស្ម័នហោះហើរឆ្នាំ ២០២៥ ដោយស្ថាប័នCirium ដែលជាអ្នកផ្តល់ទិន្នន័យ និងវិភាគអាកាសចរណ៍ឈានមុខគេលើពិភពលោក ក្រុមហ៊ុន Vietjet ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងការបំភាយឧស្ម័នសម្រាប់ប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។ សមិទ្ធផលនេះ ពង្រឹងជំហររបស់ Vietjet ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពបំផុតនៅក្នុងតំបន់។ លទ្ធផលទាំងនេះ គឺត្រូវបានផ្តល់ជូនដោយផ្អែកលើការប្រមូលទិន្នន័យដោយផ្អែកលើវិធីសាស្ត្រ EmeraldSky របស់ក្រុមហ៊ុន...