បាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្រោយបានធ្វើសកម្មភាពចូលលួចកាត់យកខ្សែភ្លើង និងទុយោស្ពាន់ពីម៉ាស៊ីនត្រជាក់ ខណៈពេលដែលម្ចាស់មិនបាននៅផ្ទះ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធករណីចោរលួចដោះម៉ាស៊ីនត្រជាក់ដោយកាត់យកតែខ្សែភ្លើងនិងទុយោស្ពាន់ពីលំនៅដ្ឋានមួយកន្លែងដែលមិនមានម្ចាស់រស់នៅ ស្ថិតនៅក្នុងក្រុមទី៣៨ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ជនសង័្សយត្រូវបានឃាត់ខ្លួនឈ្មោះ រិន ភា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងស្ថានីយ៍រថភ្លើង ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង...
បរទេស៖ លោក To Lam អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋរបស់ប្រទេស វៀតណាម កាលពីថ្ងៃពុធ បានជួបពិភាក្សាជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចនៅ ទីក្រុងហាណូយ បន្ទាប់ពីពិធីស្វាគមន៍កម្រិតរដ្ឋដែលបានធ្វើឡើងសម្រាប់ភ្ញៀវកិត្តិយស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២៣ ខែមេសា...
បរទេស៖ ការលេចធ្លាយសារធាតុគីមី នៅរោងចក្រអាជីវកម្ម មួយកន្លែងនៅរដ្ឋ West Virginia សហរដ្ឋអាមេរិកនៅថ្ងៃពុធបាន សម្លាប់មនុស្សពីរនាក់ និងមនុស្ស ៣០នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំងម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ, នេះបើយោងតាមអាជ្ញាធរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា លោក C.W. Sigman នាយកគ្រប់គ្រងគ្រាអាសន្ននៃគណៈកម្មការ...
ភ្នំពេញ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន TADA បានបញ្ចប់ការយកថ្លៃសេវាប្រើប្រាស់ប្រព័ន្ធទាំងស្រុងពីអ្នកបើកបរ ពោលគឺដៃគូបើកបរដឹកអ្នកដំណើរពុំចាំបាច់ត្រូវបង់ថ្លៃប្រើប្រាស់ប្រព័ន្ធក្នុងអែបTADAទៀតនោះទេ។ គំនិតផ្ដួចផ្ដើមនេះ គឺស្របតាមចក្ខុវិស័យស្នូលរបស់ TADA ដើម្បីលើកកម្ពស់ជីវភាពដៃគូបើកបរ និងឆ្លើយតបទៅនឹងការកើនឡើងថ្លៃប្រេងឥន្ធនៈ និងហ្គាសនៅទូទាំងពិភពលោក ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រាក់ចំណូលរបស់ដៃគូបើកបរ។ ដោយហេតុថា ក្រុមហ៊ុនមិនចង់ដាក់បន្ទុកនេះទៅកាន់អតិថិជនដែលជាអ្នកធ្វើដំណើរប្រចាំថ្ងៃ ការបញ្ចប់យកថ្លៃសេវាប្រើប្រាស់ប្រព័ន្ធទាំងស្រុងពីដៃគូបើកបរគឺជាជម្រើសដ៏ល្អបំផុតដើម្បីសម្រួលទាំងបងៗដៃគូបើកបរ និងអតិថិជនជាអ្នកធ្វើដំណើរ ពោលគឺក្រុមហ៊ុនជាអ្នករ៉ាប់រងលើថ្លៃខាតបង់នេះ។ គួរបញ្ជាក់ផងដែរថា TADA...
ភ្នំពេញ ៖ ក្នុងកិច្ចសន្ទនាយុទ្ធសាស្ដ្រ ២+២ លើកទីមួយ រវាង កម្ពុជា និងចិន ភាគីទាំងពីរ បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយតបនឹងការកើនឡើង នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្ត នៃសភាពការណ៍តំបន់ និងអន្តរជាតិ។ នេះបើយោងតាមលទ្ធផល នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ...
ភ្នំពេញ៖ បន្ទាប់ពីកិច្ចសន្ទនាយុទ្ធសាស្រ្ត «២+២» រវាងរដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិ កម្ពុជា-ចិន រួចរាល់ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបន្តបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ ។ ក្នុងនោះ លោក វ៉ាង យី បាននឹងកំពុងជួបពិភាក្សា...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែទាំ ព្យាបាលព្រះរោគ និងផ្តល់បដិ- សណ្ឋារកិច្ចកក់ក្តៅថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ការថ្លែងអំណរគុណនេះ ធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានតវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាព ខុសច្បាប់របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ។ ចំពោះសកម្មភាពនេះ ត្រូវបានក្រសួងចាត់ទុកថា បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងវប្បធម៌ បានឱ្យដឹងថា ក្រសួងបន្តធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមាន...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ តែងតែបើកចំហ សម្រាប់ការសហការ ជាមួយដៃគូ និងភាគីពាក់ព័ន្ធលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកលើក ស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា ។ ការលើកឡើងរបស់លោក ហួត ហាក់ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យឧកញ៉ា ជួប មាន អគ្គនាយិកា...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន នៅរាជធានីភ្នំពេញ ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រ លើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស ។ នេះបើយោងតាមសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា...