ភ្នំពេញ៖ ក្នុងស្មារតីលើកកម្ពស់ភាពជាដៃគូ និងក្តាប់ជាប់ពីសំណូមពរ និងបញ្ហាប្រឈមនៅកន្លែងធ្វើការ របស់បងប្អូនកម្មករនិយោជិត នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល ប្រចាំខែជាមួយថ្នាក់ ដឹកនាំសហព័ន្ធសហជីព នៅទីស្តីការក្រសួង ដើម្បីផ្តល់នូវអនុសាសន៍សម្រាប់ពង្រឹងភាពជាដៃគូរជាមួយក្រសួង សំដៅដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ជាពិសេសវិវាទការងារ។ ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ...
អ៊ីស្លាម៉ាបាដ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា «គ្មានពេលវេលាកំណត់» សម្រាប់បញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់នោះទេ ដោយសង្កត់ធ្ងន់ថា គ្មានសម្ពាធពេលវេលា លើបទឈប់បាញ់ដែលបានពង្រីក ឬការចរចាសន្តិភាព ដែលកំពុងរង់ចាំនោះទេ ។ ដំបូងឡើយ លោកបានឧ្យដឹងថា សង្គ្រាមនឹងមានរយៈពេលពី ៤ ទៅ ៦...
ម៉ានីល៖ សមាជិកព្រឹទ្ធសភាហ្វីលីពីន លោកស្រី អ៊ីមី ម៉ាកូស បានរិះគន់សេចក្តីសម្រេច របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលគាំទ្រយុត្តាធិការក្នុងសំណុំរឿង ដែលពាក់ព័ន្ធនឹងអតីតប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទើតេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ លោកស្រី ម៉ាកូស បាននិយាយថា សេចក្តីសម្រេចនេះ “មិនអើពើនឹងការដកខ្លួន ចេញពីលក្ខន្តិកៈទីក្រុងរ៉ូមរបស់ហ្វីលីពីន”។ លោកស្រីបានបន្ថែមថា “យុត្តិធម៌ត្រូវតែត្រូវបានបន្តតាមរបៀប...
ភ្នំពេញ ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិរបស់ចិន បានអញ្ជើញចាកចេញពីកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន នៅរាជធានីភ្នំពេញ។...
ភ្នំពេញ ៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការថែទាំព្រះរាជសុខភាព របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។ បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ លោក ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា កម្ពុជាក្នុងយុគសម័យតេជោ-ធិបតី ប្រកាន់យកគោលនយោបាយការទូតបែបចាស់ទុំ និងសន្តិភាពនិយម ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោរពគោលការណ៍ពហុភាគីនិយម។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានបញ្ជាក់ថា កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃពុធបានជំរុញឱ្យពលរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ ចាកចេញបន្ទាប់ពីប្រទេសនៅមជ្ឈិមបូព៌ាបានបើកដែនអាកាសរបស់ខ្លួនឡើងវិញដោយផ្នែក។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការិយាល័យកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសបានជំរុញឱ្យជនជាតិអាមេរិកតាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សម្រាប់ព័ត៌មានថ្មីៗ និងទាក់ទងក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម សម្រាប់ព័ត៌មានអំពីជើងហោះហើរចេញប្រទេសនេះ។ សេចក្តីណែនាំនេះបានកត់សម្គាល់ថាពលរដ្ឋអាមេរិកក៏អាចចេញដំណើរតាមផ្លូវគោកទៅកាន់ប្រទេសអាមេនី អាស៊ែបៃហ្សង់ តួកគី និងតូមេនីស្ថានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិក បានព្រមានប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ឬតំបន់ព្រំដែនប៉ាគីស្ថាន-អ៊ីរ៉ង់។ អ៊ីរ៉ង់ បានបិទដែនអាកាសរបស់ខ្លួនបន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។...
បរទេស៖ ប្រទេសវៀតណាមកំពុងពិចារណាលើគម្រោងអាកាសចរណ៍ដែលមិនធ្លាប់មានពីមុនមក ដែលនឹងឃើញអាកាសយានដ្ឋានមួយត្រូវបានសាងសង់នៅលើកោះសិប្បនិម្មិតមួយនៅឯ Nha Trang ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា ក្រសួងសំណង់របស់វៀតណាម បានដាក់សំណើសុំធ្វើវិសោធនកម្មផែនការមេអាកាសយានដ្ឋានជាតិសម្រាប់ឆ្នាំ ២០២១-២០៣០ ទៅរដ្ឋាភិបាលដើម្បីសុំការអនុម័ត។ យោងតាមព័ត៌មានរបស់រដ្ឋាភិបាល វារួមបញ្ចូលទាំងអាកាសយានដ្ឋានថ្មីទំហំ ៤៩៧ ហិកតានៅ Van Phong...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាបច្ចុប្បន្ននៅលើពិភពលោកមានការប្រែប្រួល ប៉ុន្តែមិត្តភាពដែកថែបរវាងកម្ពុជានិងចិន ពុំមានការប្រែប្រួលឡើយ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃទី២៣...
ភ្នំពេញ៖ អ្នកឃ្លាំមើលបញ្ហានយោបាយ និងអ្នកជំនាញខាងភូមិសាស្រ្តនយោបាយ បានលើកឡើងថា ក្រុមប្រឆាំង និងសារព័ត៌មានខេមរភាសាគ្មានច្បាប់នៅក្រៅប្រទេសមួយចំនួន កំពុងបំភ្លៃព័ត៌មានមិនពិតទាក់ទងអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដើម្បីបន្ទោសបង្អាប់មកលើរាជរដ្ឋាភិបាល។ លោក សំ សឿន អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយបានថ្លែងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានសង្កេតឃើញក្រុមប្រឆាំង និងសារព័ត៌មានខេមរភាសាគ្មានច្បាប់នៅក្រៅប្រទេសមួយចំនួន តែងតែបំភ្លៃព័ត៌មានមិនពិតទាក់ទងពលរដ្ឋគ្មានការងារធ្វើ និងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដែលមានចេតនាស្ដីបន្ទោសមកលើរាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា៖«បើតាមក្រសួងការងារ គឺអតីតពលករខ្មែរមកពីថៃប្រមាណជាង ៦៧ម៉ឺននាក់មានការងារធ្វើនៅក្នុងស្រុក...