ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦ អង្គការមូលនិធិថែទាំសុខភាពអ្មកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយដៃគូ និងបណ្តាញសារព័ត៌មាន ដើម្បីជំរុញឱ្យរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក (WHO) ធ្វើការពិនិត្យបញ្ចប់នូវឧបសម្ព័ន្ធការចូលប្រើប្រាស់ និងការអាចទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ (PABS) ឧបសម្ព័ន្ធនេះនឹងភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO មុនកិច្ចប្រជុំលើកទី៦ នៃសម័យប្រជុំក្រុមការងារអន្តររដ្ឋាភិបាល (ផ្នែកខ)...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា អ៊ីរ៉ង់តែងតែស្វាគមន៍ការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងកិច្ចព្រមព្រៀង ហើយនឹងបន្តធ្វើដូច្នេះ ប៉ុន្ដែរិះគន់ ស្តង់ដារពីរ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចរចា។ នៅក្នុងការបង្ហោះមួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកបានឧ្យដឹងថា ការរំលោភលើការប្តេជ្ញាចិត្ត ការបិទផ្លូវ និងការគំរាមកំហែង គឺជាឧបសគ្គចម្បង ចំពោះការចរចាពិតប្រាកដ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានចាត់ទុកការរឹបអូសកប៉ាល់អឺរ៉ុបពីរគ្រឿង ដោយកម្លាំងរបស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស ថាជាការរំលោភលើបទឈប់បាញ់ ដែលបានពង្រីករបស់សហរដ្ឋអាមេរិក ជាមួយអ៊ីរ៉ង់នោះទេ នេះបើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ។ លោកស្រីបានឧ្យដឹងនៅលើបណ្ដាញសារព័ត៌មាន Fox News ថា “ទាំងនេះមិនមែនជាកប៉ាល់ របស់សហរដ្ឋអាមេរិកទេ។...
វ៉ាស៊ីនតោន៖ កាសែត The Washington Post បានរាយការណ៍ថា មន្ត្រីការពារជាតិអាមេរិក បានជម្រាបជូនសមាជិកសភា នៅសប្តាហ៍នេះអំពីការវាយតម្លៃ ចារកម្មថា វាអាចចំណាយពេល ៦ខែ ដើម្បីបោសសម្អាតមីន ដែលដាក់ពង្រាយដោយយោធាអ៊ីរ៉ង់ ចេញពីច្រកសមុទ្រហ័រមូស ទាំងស្រុង ។ លើសពីនេះ ប្រតិបត្តិការបែបនេះទំនងជាមិនត្រូវបានអនុវត្តនោះទេ រហូតដល់សង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ឈានដល់ទីបញ្ចប់ នេះបើយោងតាមរបាយការណ៍...
បរទេស៖ អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែអ៊ីរ៉ង់ ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ ដើម្បីបន្តប្រយុទ្ធ នេះបើតាមការលើកឡើង របស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំទីក្រុងមូស្គូ លោក Kazem Jalali បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខ មួយជាមួយ RT ដោយអះអាងថា សាធារណរដ្ឋអ៊ីស្លាមមិនដែលជាភាគីដែលបោះបង់ចោលផ្នែកការទូតនោះទេ ទោះបីជាមានការចាក់ពីក្រោយ ខ្នងម្តងហើយម្តងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍ ពិចារណាក្នុងជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ លោកបណ្ឌិត លី ធុជ បានស្នើបែបនេះ នាឱកាសអនុញ្ញាតឱ្យ លោកស្រី Wang Yahui នាយិកាមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្នុងកិច្ចប្រជុំ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទី១រវាងកម្ពុជា-ចិន ភាគីទាំងពីរ បានឯកភាពគ្នា ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ជាក់ស្តែងសម្រាប់អនាគត ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦...
ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងបញ្ជាក់ថា ក្រសួងកំពុងសិក្សាអំពីឧត្តមានុវត្ត នៃការបង្កើតអង្គភាពទទួលបន្ទុកគ្រប់គ្រង លំហអាកាសជាតិមួយ ដើម្បីសម្របសម្រួលការងារ ពាក់ព័ន្ធនឹងលំហអាកាស។ នេះជាប្រសាសន៍របស់រដ្ឋមន្រ្តី ក្នុងពិធីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប” នារសៀលថ្ងៃទី២៣ ខែមេសា ។ ក្នុងឱកាសនោះដែរ លោកអះអាងទៀត...
ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារ ជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា និងសហការី ស្តីពីការអនុវត្តផែនការ ភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-អូស្រ្តាលី...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយ អគ្គស្នងការដ្ឋាន នគរបាលជាតិ ដោយចូលរួមពីអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធ បានរៀបចំអនុវត្តការផ្ទេរ ដឹកបញ្ជូនជនជាប់ឃុំចំនួន ៣០០នាក់ ពីពន្ធនាគារខេត្តកណ្ដាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតនៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងក្នុងគោលបំណង កាត់បន្ថយភាពចង្អៀតណែន និងលើកកម្ពស់លក្ខខណ្ឌរស់នៅ របស់ជនជាប់ឃុំជាមួយគ្នានេះផងដែរ ពួកគេនឹងទទួលបានឱកាសការអប់រំកែប្រែ...