ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី កាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។...
មណ្ឌលគិរី៖ គិតត្រឹមល្ងាចថ្ងៃទី២៣ ខែមេសានេះ ស្នាមស្រុតនៅចំណុចផ្លូវ3762A ក្នុងភូមិអូរអាម ឃុំស្តែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានជួសជុលរួចរាល់ហើយ។ ការចុះជួសជុលភ្លាមៗក្រោយពេលលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជួន ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រសួងបានជ្រាបពីបញ្ហានេះនិងបានបញ្ជួនក្រុមកាងារបច្ចេកទេស ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុភ្លាមៗបន្ទាប់ពីការផ្សព្វផ្សាយនោះ។ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស ពលរដ្ឋ អ្នកដំណើរដែលអាស្រ័យផលលើផ្លូវមួយខ្សែរនេះ សាទរយ៉ាងខ្លាំងនិងសង្ឃឹមថា...
ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា កិច្ចប្រជុំជាន់ខ្ពស់លើកទី៣ នៃវេទិកាស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបានប្រារព្ធឡើងតាមការគ្រោងទុក ។ ក្នុងពិភពលោកបច្ចុប្បន្ននេះ ឯកតោភាគីនិយមបានងើបឡើងវិញ នយោបាយអនុត្តរភាពកំពុងរីករាលដាល ហើយប្រព័ន្ធអភិបាលកិច្ចសកលដែលចាត់ទុកប្រព័ន្ធអង្គការសហប្រជាជាតិជាស្នូលកំពុងរងការចោទជាមន្ទិលសង្ស័យនិងសាកល្បងពីប្រទេសមួយចំនួនតូច ដែលបណ្តាលឱ្យកិច្ចការអភិវឌ្ឍសកលប្រឈមមុខនឹងវិបត្តិ ។ ដូច្នេះ កិច្ចប្រជុំលើកនេះបានទាក់ទាញការចាប់អារម្មណ៍ពីទូទាំងពិភពលោក ដោយបានផ្ទុកនូវសេចក្តីរំពឹងទុករបស់សហគមន៍អន្តរជាតិក្នុងការស្វែងរកដំណោះស្រាយដើម្បីលុបបំបាត់ឧបសគ្គនៃការអភិវឌ្ឍនិងរួមគ្នាជំរុញវិបុលភាពនិងវឌ្ឍនភាព។ កាលពីខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ក្នុងគោលបំណងពន្លឿនការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ...
ភ្នំពេញ៖ ដោយការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានប្រតិបត្តិការផ្ទាល់ បោសសម្អាតអនាម័យក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើស Scam Online ដោយគ្មានបង្អង់ដៃឡើយ។ យោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្ដល់ឥណទានហិរញ្ញប្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ មានទឹកប្រាក់ចំនួន ៦.៩០៨.០០០.០០០...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរ គឺពិតជាត្រឹមត្រូវ បង្ហាញពីភាពធន់ និងសកម្មភាពរស់រវើកនៃសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធីបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ នាឱកាសនោះ...
ខេត្តព្រះវិហារ៖ នាថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦នេះ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធអនឡាញ ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈយុទ្ធសាស្ត្រចំនួន៥...
បរទេស៖ ប្រទេសចិនបានបង្កើនជើងហោះហើរ ត្រង់របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា ចំពេលមានទំនាក់ទំនងកាន់តែកក់ក្តៅរវាងប្រទេសអាស៊ី ។ បើយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយយោងតាមរបាយការណ៍របស់ Global Timesថា ថ្ងៃអង្គារ ក្រុមហ៊ុនអាកាសចរណ៍ Air China នឹងបន្តសេវាកម្មផ្ទាល់របស់ខ្លួនរវាងទីក្រុងប៉េកាំង និងទីក្រុងដេលី របស់ឥណ្ឌា។ ជើងហោះហើរត្រង់ពីទីក្រុងប៉េកាំង-ទីក្រុងដេលី គឺជាផ្លូវទីពីរទៅកាន់ប្រទេសឥណ្ឌា...
គូឡាឡាំពួរ៖ ក្នុងឱកាសការប្រារព្ធទិវាពលកម្មអន្តរជាតិ ព្រមជាមួយពិធីបុណ្យតន្ត្រី និងទឹក RAIN RAVE WATER MUSIC FESTIVAL 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ២ ឧសភា សណ្ឋាគារ នៅទូទាំងប្រទេសម៉ាឡេស៊ី បានចូលរួមដាក់ចេញនូវការបញ្ចុះតំលៃបន្ទប់ស្នាក់នៅជាពិសេសដល់ភ្ញៀវទេសចរណ៍ ដើម្បីសម្រួលដល់តម្រូវការនៃការធ្វើដំណើរកម្សន្តក្នុងអំឡុងពេលពិធីបុណ្យនេះ។ ដើម្បីគាំទ្រយុទ្ធនាការទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦...