ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា បញ្ហាដែលកំពុងកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃមិនមែនជារឿងធ្វើឱ្យប្រជាពលរដ្ឋបាក់ទឹកចិត្តឡើយ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦លោក ប៉ែន បូណាបានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាននិងកំពុងបន្តដឹកនាំប្រទេសលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាឱកាសមាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ...
បរទេស៖ ទីភ្នាក់ងារចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអនុប្រធានាធិបតី JD Vance ដែលរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់កិច្ចពិភាក្សាថ្មីជាមួយអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ នៅតែស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោននៅលើយ គិតត្រឹមថ្ងៃអង្គារនៅពេលថ្ងៃត្រង់។ ប្រភពដដែលបានសរសេរទៀតថាព័ត៌មាននេះបានបង្កទៅជាការការសង្ស័យថាតើកិច្ចព្រមព្រៀងសន្តិភាពអាចឈានដល់រវាងភាគីទាំងពីរមុនពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍ផុតកំណត់ឬអត់។ ដំណើររបស់លោក Vance ត្រូវបានផ្អាក ហើយគាត់បានចូលរួមក្នុងកិច្ចប្រជុំគោលនយោបាយនៅឯសេតវិមាននៅព្រឹកថ្ងៃអង្គារ សារព័ត៌មានជាច្រើនរបស់សហរដ្ឋអាមេរិកបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីសេតវិមាន។ បើគ្មានការឆ្លើយតបពីអ៊ីរ៉ង់ទេ ដំណើរការការទូតនឹងត្រូវផ្អាកជាធរមាន ទោះបីជាដំណើររបស់លោក Vance មិនត្រូវបានលុបចោលក៏ដោយ នេះបើយោងតាមរបាយការណ៍ពីកាសែត The New York...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងបន្តសង្កេតមើលបទឈប់បាញ់ និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយសម្រាប់ការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកបានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានទទួលយកសំណើសុំពន្យារពេលបទឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យកិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្តឆ្ពោះទៅរកផ្លូវរបស់ពួកគេ។ ជាចុងក្រោយផងដែរលោក Sharif បាននិយាយថា ប៉ាគីស្ថាននឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឆ្ពោះទៅរកការចរចារដោះស្រាយជម្លោះ។ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ខណៈដែលបទឈប់បាញ់រយៈពេលពីរសប្តាហ៍បច្ចុប្បន្ននឹងផុតកំណត់នៅយប់ថ្ងៃពុធនេះហើយ។ ផ្អែកលើការពិតដែលថា រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានប្រេះស្រាំយ៉ាងធ្ងន់ធ្ងរ ដែលមិននឹកស្មានដល់ ហើយតាមការស្នើសុំរបស់ Field Marshal Asim Munir និងនាយករដ្ឋមន្ត្រី Shehbaz Sharif នៃប្រទេសប៉ាគីស្ថាន យើងត្រូវបានស្នើឱ្យធ្វើការវាយប្រហាររបស់យើងលើប្រទេសអ៊ីរ៉ង់ រហូតដល់ពេលដែលមេដឹកនាំនិងតំណាងរបស់ពួកគេចេញមកជាមួយនឹងសំណើណាមួយ។ ប្រធានាធិបតីអាមេរិកបាននិយាយថា...
ភ្នំពេញ៖ លោក ផន មុតសុក្រឆពណ្ណ និង ក្រុមការងារបានចុះទៅដល់ខេត្តបាត់ដំបង និងឧត្តរមានជ័យ ដើម្បីពាំនាំយកសម្ភារវេជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យយោធា។ ក្រៅពីគ្រែពេទ្យ និងជើងព្យួរសារ៉ូម លោក ផន មុតសុក្រឆពណ្ណ និង ក្រុមការងារ ក៏បានផ្ដល់ជូននូវ ថ្នាំសង្គ្រោះបឋម ដែលជាការចូលរួមចំណែកឧបត្ថម្ភ ពីសំណាក់សប្បុរសជនខ្មែរដែលរស់នៅឯប្រទេសបារាំង សរុបជាទឹកប្រាក់ជាង ២០០លាន រៀល។...
ស្វែងយល់បន្ថែមអំពីកំពូលកីឡាករបាល់ទាត់ប្រចាំទ្វីបអាស៊ីនៅក្នុងអត្ថបទស្រាវជ្រាវរបស់ 1xBet!Takefusa Kubo (ជប៉ុន, Real Sociedad) បច្ចុប្បន្ន Kubo គឺជាកីឡាករអាស៊ីម្នាក់ក្នុងចំណោមកីឡាករដែលគួរឱ្យចាប់អារម្មណ៍បំផុត។ ក្នុងរដូវកាល La Liga នេះ ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Real Sociedad រូបនេះបង្ហាញខ្លួនបាន 18 ប្រកួត ស៊ុតបញ្ចូលទីបាន 2 គ្រាប់...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានលើកឡើងថា អ្នកមគ្គុទ្ទេសក៍ទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងរួមចំណែកជាមួយវិស័យទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកចូលលេងកម្សាន្តកាន់តែច្រើនថែមទៀត។ ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡងវិញ្ញាសាសរសេរដើម្បីជ្រើសរើសបេក្ខជន-បេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និង ថ្នាក់តំបន់ នៅសាកលវិទ្យាល័យធនធានមនុស្ស នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក ហួត...
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់យកមកសាកសួរ និងធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបុរសរូបនេះ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពដើរថតស្លាកលេខម៉ូតូរបស់អ្នកភូមិដោយគ្មានមូលហេតុ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋ។ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២២:០០នាទី នៅចំណុចផ្លូវតាកន ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ មានបុរស២នាក់ស្លៀកពាក់ស៊ីវិល និងមានកាន់វិទ្យុទាក់ទង (អាយកូម) ក្នុងដៃ...
ភ្នំពេញ ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិចថា លោក អ៊ុក ហៃសីឡា ដែលមានតួនាទីជាអគ្គនាយករងអន្តោប្រវេសន៍ និងលោកសរ សំណាង ជាស្នងការរងនគរបាលរាជធានីភ្នំពេញ នឹងត្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២២ មេសានេះ។ លោកបន្តថា ការបញ្ជូនពួកគាត់ទៅតុលាការនេះ ដោយសារជាប់ពាក់ព័ន្ធករណីសង្ស័យ ស៊ីសំណូកពីពួក Scams Online និងសម្អាតប្រាក់៕
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរលើគោលការណ៍សមធម៌ និងមិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការថែទាំ ព្យាបាលឡើយ។ ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និង នវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋ...