នៅក្នុងសកម្មភាពដាំដើមឈើស្ម័គ្រចិត្ត ជារៀងរាល់ឆ្នាំ លោកXi Jinping ប្រធានរដ្ឋចិនតែងលើកចបជីកនៅលើស្មា ហើយពូនដីនិងស្រោចទឹកជាមួយអ្នកក្រុង ។ ភាពស្ទាត់ជំនាញរបស់លោក ក្នុងការប្រើប្រាស់ឧបករណ៍កសិកម្ម បានធ្វើឱ្យមនុស្សជាច្រើនស្មានថា លោកជាកសិករដែលមានបទពិសោធការងារកសិកម្មច្រើន ។ រូបថតទាំងនេះក៏បានញ៉ាំងឱ្យអ្នកប្រើអ៊ីនធឺណិតនាំគ្នាពិភាក្សាគ្នា យ៉ាងផលផុសក្នុងបណ្តាញទំនាក់ទំនងសង្គម ។ រូបថតនាចុងទសវត្សរ៍ឆ្នាំ ១០៨០ នេះបានកត់ក្រាពីលោកXi Jinping ដែលជាលេខាគណៈកម្មការបក្សកុម្មុយនីស្តចិននៃក្រុង Ningde ខេត្ត Fujian ប្រទេសចិន កំពុងកាន់ចបកាប់នៅលើស្មា ដើរឆ្លងកាត់វាលស្រែ ដើម្បីចូលធ្វើការជាមួយកសិករក្នុងតំបន់។ លោកXi Jinping តែងតែងកោតសរសើរ ចំពោះពលករនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពលករ នេះគឺដោយសារលោកមានបទពិសោធធ្វើការនៅភូមិ Liangjiahe ដែលពីមុនជាភូមិក្រីក្រមួយនៅលើខ្ពង់រាបដីលឿងដ៏រាំងស្ងួតរបស់ប្រទេសចិន។នៅពេលដែលលោកXi...
បរទេស៖ សហរដ្ឋអាមេរិកបានដឹកជញ្ជូនគ្រាប់រំសេវ និងឧបករណ៍យោធាចំនួន ៦.៥០០ តោនទៅកាន់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោង, នេះបើយោងតាមការចុះផ្សាយរបស់ West Jerusalem។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ថា ការប្រកាសនេះស្របគ្នានឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក លោក Brad Cooper បានជម្រាបជូនប្រធានាធិបតីអាមេរិក លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងចោទជាសំនួរថា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើ តំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ? នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតចំនួន២សន្លឹក ដោយភ្ជាប់នូវខ្លឹមសារទាំងស្រុងថា៖ កន្លងទៅមាន បណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ...
អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរ នៃការរំខានដ៏យូរអង្វែង នៅក្នុងច្រកសមុទ្រហ័រមូស។ នៅក្នុងសន្និសីទ សារព័ត៌មានមួយ លោក Guterres បានផ្តល់សេណារីយ៉ូចំនួនបី។ នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ដែលច្រកសមុទ្រ នៅតែបិទរហូតដល់ចុងឆ្នាំ អតិផរណាសកលនឹងកើនឡើងយ៉ាងខ្លាំងលើសពី ៦ភាគរយ ហើយកំណើននឹងធ្លាក់ចុះដល់ ២ភាគរយ។...
យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា អ៊ីស្រាអែល អាចនឹងត្រូវបន្តសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ។ ថ្លែងនៅក្នុងពិធីយោធាមួយ លោក Katz បានលេីកឡេីងថា អ៊ីស្រាអែលគាំទ្រ ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លើកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបាន ប៉ុន្តែអាចនឹងត្រូវការបន្តការវាយប្រហារ ដើម្បីធានាសន្តិសុខរបស់ខ្លួន។ លោកបានបន្ដថា «អ៊ីរ៉ង់បានរងការវាយប្រហារ...
ភ្នំពេញ៖ ថ្នាក់ដឹកនាំសហជីពធំៗ នៅកម្ពុជា បានលើកឡើងថា បើមានការរឹតត្បិតសិទ្ធិសេរីភាព សហជីពដូចការលើកឡើងរបស់បុគ្គលមួយចំនួនមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិ ពីគ្រប់និន្នាការនៅថ្ងៃ ១ឧសភាបានទេ ដោយពួកគេចាត់ទុកលើកឡើងនោះថា ជាការបំភ្លៃ និងមិនឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមកម្ពុជា។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា កម្ពុជាមិនមានការរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីពដូចការលើកឡើងនោះទេ ជាក់ស្ដែងកាលពីថ្ងៃទី ១ឧសភាម្សិលមិញ មានសហជីពមកពីគ្រប់និន្នាការ បានប្រារព្ធទិវាពលកម្មអន្តរជាតិបានសម្ដែងមតិ និងកង្វល់របស់ពួកគាត់នៅតាមទីសាធារណៈ...
ភ្នំពេញ៖ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ និងវេទិកាសាធារណៈនៃកិច្ចសន្ទនាសង្គមក្រោមប្រធានបទ «គោលនយោបាយឆ្លើយតប គាំពារសង្គម សិទ្ធិការងារ និងវិបត្តិសកល» ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ហើយក៏ជាការចូលរួមលើកទី៣របស់លោកនៅក្នុងទិវាដ៏មានអត្ថន័យនេះ។ អញ្ជើញថ្លែងទៅកាន់អ្នកចូលរួមប្រមាណជា ១ ២០០នាក់ជាតំណាងសហភាព សហព័ន្ធ សហជីព...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការធ្វើដំណើរតាមរថភ្លើង ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ ទទួលបាននូវបទពិសោធដ៏អស្ចារ្យបីយ៉ាង “បដិសណ្ឋារកិច្ចដ៏ល្បីល្បាញ-ស្នាមញញឹមកម្ពុជា ទេសភាពបៃតងដ៏ស្រស់ត្រកាល គយគន់មិនជិនណាយរបស់កម្ពុជា និងបច្ចេកវិទ្យាជប៉ុន ប្រកបដោយសុវត្ថិភាព” ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក UENO...
ភ្នំពេញ៖ និស្សិតម្នាក់ដែលបើកបររថយន្តក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងជោកជាំ រហូតបង្កគ្រោះថ្នាក់ចរាចរណ៍ បុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង កាលពីពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១:៤០ នាទីរំលងអាធ្រាត្រ ស្ថិតនៅត្រង់ចំណុចមុខវត្តវាលស្បូវ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ច គ្រោះថ្នាក់នេះបង្កឡើងដោយ រថយន្តបង្ក៖ ម៉ាក...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួលជួបក្រុមការងារបេសកកម្ម នៃធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank “ADB”) ដើម្បីពិភាក្សាលើការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) និងវិសាលភាពក្នុងការពង្រីកវិស័យផ្សេងៗបន្ថែមទៀត ជាពិសេសវិស័យអាទិភាព ស្របតាមគោលនយោបាយថា្នក់ជាតិ សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ ជាលទ្ធផល, អង្គប្រជុំបានកំណត់ទិសដៅអនុវត្តរួមមាន៖...