បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មន្ទីរបញ្ចកោណ គ្រោងនឹងដកទ័ពអាមេរិកប្រមាណ ៥០០០នាក់ ពីប្រទេសអាល្លឺម៉ង់។ នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ របស់អធិការបតីអាល្លឺម៉ង់លោក Friedrich Merz ស្តីពីសង្គ្រាមអាមេរិកជាមួយអ៊ីរ៉ង់គឺ មិនសមរម្យ និងគ្មានជំនួយឡើយនេះបើយោងតាម មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះត្រូវបានដកស្រង់ សម្តីដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ កាលពីដើមសប្តាហ៍នេះលោក Merz បានរិះគន់សហរដ្ឋអាមេរិកចំពោះការចូលរួមផ្នែកយោធា គ្មានផែនការ របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់...
បរទេស៖ មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ប្រទេស អារ៉ាប់រួមបាននិយាយនៅថ្ងៃសុក្រថា ទីក្រុងតេហេរ៉ង់មិនអាចទុកចិត្ត បានលើការរៀបចំដោយឯកតោភាគី ណាមួយដែលខ្លួនធ្វើសម្រាប់ច្រកសមុទ្រហ័រមូសនោះទេ ដែលនេះជាសញ្ញានៃការមិនទុកចិត្ត យ៉ាងជ្រាលជ្រៅពីគ្រប់ភាគីទាំងអស់ ខណៈដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅតែស្ថិតក្នុងភាពជាប់គាំង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ថា រយៈពេលពីរខែនៃជម្លោះនេះ ច្រកសមុទ្រដ៏សំខាន់នេះនៅតែត្រូវបានបិទ ភាគច្រើនដោយសារតែការបិទផ្លូវរបស់អ៊ីរ៉ង់ ហើយកងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងរារាំងការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់។ ការបិទផ្លូវនេះបានធ្វើឱ្យ...
បរទេស៖ វៀតណាម និងឥណ្ឌាបានបង្កើត ទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧២ និងបានបង្កើនចំណងមិត្តភាព ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនៅឆ្នាំ ២០១៦។ ទំនាក់ទំនងទ្វេភាគីមានវឌ្ឍនភាព យ៉ាងខ្លាំងក្នុងរយៈពេលមួយ ទសវត្សរ៍កន្លងមកនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យ របស់នាយកដ្ឋានគយ ពាណិជ្ជកម្មរវាងវៀតណាម...
បរទេស៖ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានស្នើសុំឱ្យដាក់ពង្រាយមីស៊ីល ល្បឿនលឿន ជាងសំឡេង Dark Eagle ដែលត្រូវបានពន្យារពេលយូរ ទៅកាន់មជ្ឈិមបូព៌ា, នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីអ្នក ដែលស្គាល់ពីបញ្ហានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ថា គ្រាប់ថ្មីនេះ ដែលត្រូវបានគេស្គាល់ផងដែរថា ជាអាវុធល្បឿនលឿន...
ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ៤ខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានចំនួនជាង ១៥ លានល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង ៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ថា...