កំពង់ស្ពឺ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រើនរំឭកដល់មន្ត្រីរាជការ ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ បន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានានាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺចំនួន ៩៦២នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែមេសា...
ភ្នំពេញ ៖ នៅថ្ងៃទី២០ ដល់ទី៣០ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ២,៦៧១នាក់ ស្រី ៥៨៥នាក់ ចេញពីកម្ពុជា តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅល្ងាចថ្ងៃទី២ មេសា ថា...
វ៉ាស៊ីនតោន៖ រដ្ឋបាលសហរដ្ឋអាមេរិក បានរំលងការពិនិត្យឡើងវិញរបស់សភា ដើម្បីផ្តល់ជូនការលក់អាវុធ ដែលមានតម្លៃជាង ៨.៦ ពាន់លានដុល្លារអាមេរិកដល់អ៊ីស្រាអែល កាតា គុយវ៉ែត និងអារ៉ាប់រួម។ ក្នុងចំណោមអាវុធទាំងនោះរួមមានប្រព័ន្ធអាវុធវាយប្រហារ ដែលមានភាពជាក់លាក់ខ្ពស់ សេវាកម្មបំពេញបន្ថែមការពារដែនអាកាស និងមីស៊ីល និងប្រព័ន្ធបញ្ជាការប្រយុទ្ធរួមបញ្ចូលគ្នា នេះបើយោងតាមក្រសួងការបរទេសអាមេរិក គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារផ្ទាល់ខ្លួនលើមូលដ្ឋានអ៊ីស្រាអែល...
ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២៦ នេះជាឆ្នាំទី២ ដោយមានសហគ្រាសចំនួន ៥៥ ត្រូវបានវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនម្ចាស់ជ័យលាភីដោយផ្ទាល់។ កម្មវិធីនេះ ត្រូវបានកំណត់ស្ដីពីលក្ខណៈវិនិច្ឆ័យទៅលើក្រុមហ៊ុន រោងចក្រ សហគ្រាសនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្រោមការផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ...
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរ សម្ពោធសមិទ្ធផលនានា ក្នុងពិធីបុណ្យឆ្លងបូជនីយដ្ឋានព្រះសម្មាសម្ពុទ្ធទ្រង់ផ្ទុំ និងឆ្លងស្រះទឹកមុជលិង្គ ស្ថិតនៅវត្តហត្ថីមង្គល (ហៅវត្តព្រៃដំរី) ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងបរិយាកាសសទ្ធាជ្រះថ្លា សាមគ្គីភាព...
ភ្នំពេញ៖ គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជាបានកើនដល់៤៧ ០២៩ សហគ្រាស ដែលបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ ខែឧសភា។ លោក ស៊ុន មេសា បានថ្លែងថា៖«រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១...
ហាវ៉ាណា៖ រដ្ឋាភិបាលគុយបា បានថ្កោលទោសទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកថាជា “វិធានការបង្ខិតបង្ខំឯកតោភាគី” ក្រោយពីអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីលេីប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានឧ្យដឹងថា “យើងបដិសេធយ៉ាងដាច់អហង្ការ ចំពោះវិធានការបង្ខិតបង្ខំឯកតោភាគីដែលបានអនុម័តថ្មីៗនេះ” ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោក Rodriguez បានលេីកឡេីងថា សកម្មភាពទាំងនេះបង្ហាញពីចេតនាដាក់ទណ្ឌកម្មរួមលើប្រជាជនគុយបា នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានកត់សម្គាល់ថា ការប្រកាសនេះស្របគ្នានឹងថ្ងៃទី១ ខែឧសភា នៅពេលដែលប្រជាជនគុយបា រាប់លាននាក់បានចេញមកតាមដងផ្លូវ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំក្រសួងព័ត៌មានពង្រឹងការទូតព័ត៌មាន តាមគ្រប់យន្តការការងារ ដើម្បីចាប់យកឱកាសក្នុងការផ្សារភ្ជាប់ អ្នកសារព័ត៌មានក្នុងប្រទេសជាមួយអ្នកសារព័ត៌មាន ក្នុងតំបន់ និងលើសកលលោក។ តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» ថ្ងៃទី៣ ឧសភា...
ប្រ៊ុចសែល៖ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានឧ្យដឹងថា សហភាពអឺរ៉ុប នឹងរក្សាជម្រើសបើកចំហ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិកចាត់វិធានការ ដែលមិនស្របនឹងសេចក្តីថ្លែងការណ៍រួមរវាងភាគីទាំងពីរដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន លើពាណិជ្ជកម្មទៅវិញទៅមក យុត្តិធម៌ និងមានតុល្យភាព។ អ្នកនាំពាក្យរូបនេះបានលេីកឡេីងថា «យើងនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះទំនាក់ទំនងអន្តរអាត្លង់ទិក ដែលអាចព្យាករណ៍បាន និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ប្រសិនបើសហរដ្ឋអាមេរិកចាត់វិធានការដែលមិនស្របនឹងសេចក្តីថ្លែងការណ៍រួម យើងនឹងរក្សាជម្រើសរបស់យើងឱ្យបើកចំហ ដើម្បីការពារផលប្រយោជន៍របស់សហភាពអឺរ៉ុប»។ ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីការគំរាមកំហែងចុងក្រោយរបស់លោក ត្រាំ កាលពីព្រឹកមិញនេះថា លោកនឹងដំឡើងពន្ធដល់...
ប្រ៊ុចសែល៖ ការគំរាមកំហែងពន្ធថ្មីបំផុតរបស់លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រឆាំងនឹងសហភាពអឺរ៉ុប គឺមិនអាចទទួលយកបាននោះទដ ហើយបង្ហាញថាទីក្រុងវ៉ាស៊ីនតោន គឺជាដៃគូដែលមិនអាចទុកចិត្តបាន នេះបើតាមលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មរបស់សភាអឺរ៉ុប។ លោកបានលេីកឡេីងថា សហភាពអឺរ៉ុប និងសភាអឺរ៉ុបកំពុងគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសម្រេចបានជាមួយសហរដ្ឋអាមេរិកនៅស្កុតឡែនកាលពីឆ្នាំមុន ហើយកំពុងធ្វើការលើច្បាប់ដើម្បីអនុវត្តវា។ លោកបានបន្ដថា “យើងកំពុងរៀបចំសេចក្តីព្រាងច្បាប់នេះ។ យើងមានជំហរសភា ហើយមានគោលបំណងបញ្ចប់រឿងនេះនៅក្នុងខែមិថុនាខាងមុខ”។ ការកត់សម្គាល់របស់លោកបានកើតឡើងបន្ទាប់ពីការគំរាមកំហែងចុងក្រោយរបស់លោក ត្រាំ...