ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយវិស័យឯកជន ក្នុងការជំរុញឱ្យទទួលយកសិស្សនិស្សិតហាត់ការនៅកន្លែងការងារ និងអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងប្រមាណ ១០,៦ម៉ឺននាក់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ក្នុងការជំរុញឱ្យទទួលយកសិស្សនិស្សិត ហាត់ការនៅកន្លែងការងារ និងអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ដៃគូបច្ចេកទេសកម្រិតខ្ពស់នៃកម្មវិធីភាពជាដៃគូ ILO TRIANGLE ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន, ស្ថានទូតអូស្ត្រាលី, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, អង្គការអន្តរជាតិខាងការងារ (ILO) និងភាគីពាក់ព័ន្ធដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Fairfield...
ភ្នំពេញ ៖ លោកធាវី ទី គឹមស្រ៊ាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានសេចក្តីបំភ្លឺជាសាធារណៈ ឆ្លើយតបជាមួយគណនីហ្វេសប៊ុក Facebook ឈ្មោះ Sophea Emmi ដែលបានបង្ហោះរូបភាព លិខិតជូនដំណឹង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ របស់មេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ សួន សុខភា...
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មានរួម ស្តីពីជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន និងថៃ នាល្ងាចថ្ងៃទី៧ ឧសភា នៅហ្វីលីពីន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits Accompis) នោះទេ។ សម្តេចធិបតី...
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃវឌ្ឍនភាពការងារការចាក់ដី នៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ (ចាប់ពីចំណុចស្ពានថ្មថ្មី ត្រើយខាងកើត រហូតទៅដល់ស្ពានថ្មចាស់)។ ការចុះពិនិត្យដោយផ្ទាល់នេះ គឺដើម្បីពិនិត្យមើលលទ្ធផលការងារដែលសម្រេចបាន និងជំរុញឱ្យការដ្ឋានដំណើរការទៅតាមផែនការពង្រឹងគុណភាពណែនាំ ឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពសំណង់រឹងមាំយូរអង្វែង លើកកម្ពស់សោភ័ណភាពប្រែក្លាយតំបន់មាត់ស្ទឹងឱ្យទៅជាកន្លែងទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋហាត់ប្រាណ និងសម្រាកកម្សាន្ត។...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ រួមនិងក្រុមការងារ បានអញ្ជើញសំណេះសំណាល និងនាំអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ៥គ្រួសារ នៅភូមិក្តុយ ក្នុងឃុំស្តើងជ័យ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅលុបបំបាត់ បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ។ ការលើកឡើងខាងលើនេះរបស់ លោក...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំ គ.ជ.ប សៀវភៅណែនាំឯកសារជំនួយស្មារតី និងខ្លឹមសារអត្ថបទ សម្រាប់ថតវីដេអូអនុវត្តនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២៦។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តផ្លូវការទូតដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈពេលដែលទទូចឱ្យការពារសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់។ នៅក្នុងការហៅទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង លោក Pezeshkian បានសម្តែងការមិនទុកចិត្តយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ដោយលើកឡើងពីសកម្មភាពអរិភាពថ្មីៗនេះ រួមទាំងការវាយប្រហារពីរលើកលើអ៊ីរ៉ង់ក្នុងអំឡុងពេលចរចាទ្វេភាគី ដែលលោកបានពិពណ៌នាថាជា “ការចាក់អ៊ីរ៉ង់ពីក្រោយខ្នង”។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រប្រឆាំងភេរវកម្មជាតិថ្មីមួយ ដែលពិពណ៌នាទ្វីបអឺរ៉ុបថា ជាគោលដៅ និងជា «កន្លែងភ្ញាស់ការគំរាមកំហែងភេរវកម្ម» ហើយលោកក៏បានចង្អុលបង្ហាញ ពីក្រុមជួញដូរគ្រឿងញៀន និងក្រុមជ្រុលនិយមឆ្វេងនិយមហិង្សាថា ជាគ្រោះថ្នាក់ចម្បងសម្រាប់អាមេរិក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា ឯកសារកម្រាស់ ១៦...