ម៉ិកស៊ិក៖ ម៉ិកស៊ិក បានស្នើសុំឱ្យសហរដ្ឋអាមេរិកផ្តល់ភស្តុតាងដែលគាំទ្រការចោទប្រកាន់ប្រឆាំងនឹងលោក Ruben Rocha Moya អភិបាលរដ្ឋ Sinaloa ដែលបានលាលែងពីតំណែងជាបណ្តោះអាសន្ន និងមន្ត្រី ៩នាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងអាវុធ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum។ លោកស្រី Sheinbaum បានឧ្យដឹងថា សំណើនេះត្រូវបានផ្ញើតាមរយៈកំណត់ទូតមួយពីក្រសួងការបរទេសម៉ិកស៊ិក ទៅកាន់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បន្ទាប់ពីការពិគ្រោះយោបល់ផ្នែកច្បាប់ដោយព្រះរាជអាជ្ញាម៉ិកស៊ិក។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកមានកិច្ចពិភាក្សាល្អណាស់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកជាមួយអ៊ីរ៉ង់ ស្តីពីការបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយជាងពីរខែ។ លោក ត្រាំ បានឧ្យដឹងដោយលេីកឡេីងវិញនូវការអះអាងរបស់លោកនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា អ៊ីរ៉ង់ចង់ «ធ្វើកិច្ចព្រមព្រៀងល្អមួយ»។ លោកបានប្រាប់អ្នកយកព័ត៌មានថា «ពួកគេចង់ធ្វើកិច្ចព្រមព្រៀង យើងមានកិច្ចពិភាក្សាល្អណាស់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយវាអាចទៅរួចណាស់ដែលយើងនឹងធ្វើកិច្ចព្រមព្រៀង»។ លោក ត្រាំ...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធ បានអំពាវនាវឱ្យ “គ្រប់ភាគីទាំងអស់” បើកច្រកសមុទ្រ Hormuz វិញ “ដោយគ្មានការពន្យារពេល និងដោយគ្មានលក្ខខណ្ឌ” បន្ទាប់ពីលោកបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា...
បរទេស៖ តម្លៃប្រេងបានកើនឡើងប្រហែល ១ ដុល្លារនៅក្នុងការជួញដូរដំបូងនៅថ្ងៃព្រហស្បតិ៍ ខណៈដែលវិនិយោគិនបានថ្លឹងថ្លែងពីការរំពឹងទុកនៃកិច្ចព្រមព្រៀងសន្តិភាពមជ្ឈិមបូព៌ាដែលទទួលបានជោគជ័យ។ យោងតាមសារព័ត៌មាន BUSINESS STANDARD ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានកើនឡើង ៨៨ សេន ឬ ០,៩ ភាគរយ នៅ ១០២,១៥ ដុល្លារក្នុងមួយបារ៉ែល...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់ហ៊ូ បានបដិសេធរបាយការណ៍ដែលថា អ៊ីស្រាអែល ត្រូវបានរំខានដោយចលនាការទូតរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីរ៉ង់ ដោយថា លោកកំពុងទាក់ទងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ទើរតែរាល់ថ្ងៃ ដើម្បីធានាបាននូវការសម្របសម្រួលពេញលេញ។ លោក ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា «យើងបន្តទាក់ទងជាមួយមិត្តភក្តិរបស់យើងនៅសហរដ្ឋអាមេរិក ខ្ញុំនិយាយជាមួយលោកប្រធានាធិបតី ត្រាំ...
ភ្នំពេញ៖ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចំនួន១គ្រឿង លេខ២៦៣ ដឹកនាំដោយឧត្តមនាវីត្រី ង៉ូ វ៉ាន់ថាញ់ មេបញ្ជាការនយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ។ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមនេះ លក្ខណៈបច្ចេកទេសនាវា HQ ២៦៣ មានបណ្ដោយ ៤៩.៥៣ម៉ែត្រ , ទទឹង...
បរទេស៖ កាលពីថ្ងៃពុធ ប្រទេសបារាំងបានដាក់ពង្រាយក្រុមវាយប្រហារ នាវាផ្ទុកយន្តហោះរបស់ខ្លួនទៅកាន់សមុទ្រក្រហម ដែលជាផ្នែកមួយនៃការរៀបចំផែនការ សម្រាប់បេសកកម្មដ៏មានសក្តានុពលមួយ ដើម្បីធានាសុវត្ថិភាពច្រកសមុទ្រហ័រមូស ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ពិចារណាលើសំណើនេះ ដោយសារតែផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកនៃការបិទផ្លូវប្រកួតប្រជែងរបស់ពួកគេ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ថា ការបាញ់ប្រហារគ្នាថ្មីៗនៅថ្ងៃចន្ទ បានគូសបញ្ជាក់ពីហានិភ័យ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងតស៊ូដើម្បីគ្រប់គ្រងផ្លូវទឹកតូចចង្អៀត ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ថាមពល និងពាណិជ្ជកម្មសកល ដោយធ្វើឱ្យរង្គោះរង្គើបទឈប់បាញ់រយៈពេលបួនសប្តាហ៍ដ៏ផុយស្រួយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងអាមេរិកនៅព្រឹកថ្ងៃពុធបានវាយប្រហារទៅលើ នាវាដឹកប្រេងមួយផ្សេងទៀតដែលមិនមាន បិទទង់ជាតិប៉ុន្តែជានាវារបស់ប្រទេសអ៊ីរ៉ង់ ។ ទីបញ្ជាការកណ្តាលអាមេរិក ប្រចាំតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានកើតឡើងនៅម៉ោង៩ព្រឹកម៉ោងនៅភាគខាងកើត សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ នៅពេលដែលនាវាគោលដៅដែលជានាវាមានឈ្មោះ Hasna កំពុងឆ្លងកាត់ដែនទឹកអន្តរជាតិកំពុងធ្វើដំណើរ ទៅកាន់កំពង់ផែអ៊ីរ៉ង់មួយនៅឈូងសមុទ្រអូម៉ង់ ។ សេចក្តីថ្លែងការណ៍បានសរសេរថា៖បន្ទាប់ពីនាវិករបស់ Hasna បានបរាជ័យក្នុងការអនុវត្តតាមការព្រមានម្តងហើយម្តងទៀត កងកម្លាំងសហរដ្ឋអាមេរិកបាន វាយប្រហារចំកន្ទុយខាងក្រោយរបស់ នាវាដឹកប្រេងដោយបាញ់ជាច្រើនជុំពីកាំភ្លើងកាណុង...
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើបណ្តាក្រុមហ៊ុនផ្តល់សេវាកម្ម Internet ចូលរួមសហការជាមួយកងកម្លាំង និងអជ្ញាធរ មានសមត្ថកិច្ចខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Scame Online)។ ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុន បម្រើសេវាកម្មអ៊ីនធឺណិត ចំនួន ២៣ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្ម ក្នុងភូមិសាស្ត្រខេត្តកណ្ដាល...
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពី ប្រតិភូសវនកម្មផ្ទៃក្នុង លោកស្នងការរងផែនការងារជំនាញ លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង.ស្រុក...