ភូមិភាគឦសាន្ត៖ ខេត្ត ៤ ដែលស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជិត ៤ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅភូមិភាគឦសាន្ត រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី...
ខេត្តកំពង់ចាម-កំពង់ឆ្នាំង-កំពង់ធំ៖ នៅបណ្ដាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារជិត ៩ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ៨,៩៥០កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យកសិកម្ម...
ខេត្តជាប់សមុទ្រ៖ ខេត្ត ៤ ដែលស្ថិតនៅជាប់ដែនសមុទ្រ នៃប្រទេសកម្ពុជា មានឱកាសការងារជាង ៨ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទ១៥ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់ដែនសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប មានឱកាសការងារសរុបចំនួន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក មេសុត អើសចាន់ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំ កម្ពុជា ចូលជួបប្រគល់សារតាំងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា សម្ដេចតេជោបានពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បាន អនុញ្ញាតឱ្យ លោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
ពោធិ៍សាត់៖ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន មានក្តីរំជួលចិត្ត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានស្តីពីករណីសត្វប្រើសញីមានផ្ទៃពោះមួយក្បាល ដែលមានទម្ងន់ជាង១០០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ហើយត្រូវបានបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយសម្លាប់យ៉ាងអយុត្តិធម៌។ សកម្មភាពអមនុស្សធម៌នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រដែលកំពុងប្រឈមនឹងការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឲ្យបានឡើយ។ ក្រោយពេលកើតហេតុភ្លាមៗ ដោយមានការសហការ...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងមានកិច្ចជំនួបជាមួយគណបក្ស នយោបាយក្នុងសម្ព័ន្ធភាពចំនួន២៩គណបក្ស នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ស្អែកនេះ ។ លោក ជា ធីរិទ្ធ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា...
ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ប្រចាំខែឧសភា នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ដោយមានការចូលរួម ពីសំណាក់លោកអភិបាលរងខេត្ត, លោកអភិបាលក្រុង/ស្រុក, លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ, តំណាងអយ្យការអមសាលាដំបូងខេត្ត, ប្រធានមន្ទីរអង្គភាពនានាជុំខេត្ត...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥត សំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កុមារតូចៗដែលទទួលបានការថែទាំ ហើយការថែទាំប្រកបដោយវិជ្ជាជីវៈ និងភាពកក់ក្តៅពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ទំនងជាបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាដោយជោគជ័យ ដោយកាត់បន្ថយការបោះបង់ការសិក្សា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រី្ត ហង់ជួន ណារ៉ុន នាឱកាសដឹកនាំគណៈប្រតិភូក្រសួងអប់រំ...