បរទេស៖ បន្ទាប់ពីលោក ស៊ី ជិនពីង និង លោក ត្រាំ បានក្រោកឈរឡើងនៅលើវេទិកាដើម្បីថ្លែងទៅកាន់ ភ្ញៀវនៅក្នុងពិធីជប់លៀងរដ្ឋ, លោក ត្រាំ បានហៅលោក ស៊ី ថាជាមិត្តរបស់លោក ហើយបាននិយាយថា ពួកគេមានការពិភាក្សាវិជ្ជមាន និងស្ថាបនាយ៉ាងខ្លាំង។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែឩសភា ឆ្នាំ២០២៦ថា លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុ ប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅសាលមហោស្រពកោះពេជ្រ ។ ការប្រារព្ធទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកលើងថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការ អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹង និន្នាការ ទេសចរណ៍សកល ។ ការលើកឡើងរបស់លោក ហួត ហាក់ ធ្វើឡើងក្នុងកិច្ចប្រជុំ ជាមួយក្រុមការងារបរិវត្តកម្មឌីជីថល របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៤...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីប្រកាសបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប.» ខេត្តបាត់ដំបង នៃអគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ៕
ព្រះសីហនុ ៖ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឱ្យដឹងថា ករណីឃាតកម្មគិតទុកជាមុន នៅឆ្នេរអូត្រេះ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនជនដៃ ដល់បានហេីយ។ ប្រភពដដែល បន្ដថា ករណីនេះផ្ដេីមចេញពីជម្លោះស្នេហា (ស្រីស្រឡាញ់ស្រី)។ សូមរំលឹកថា នៅវេលាម៉ោង១០យប់ថ្ងៃទី១៤...
ភ្នំពេញ៖ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃមួយចំនួន នៅតែបន្តចុះផ្សាយព័ត៌មានមិនពិត ចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា “បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ”។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សូមច្រានចោលទាំងស្រុង និងយ៉ាងដាច់ខាតចំពោះការចោទប្រកាន់នេះ ដែលគ្មានមូលដ្ឋានភស្តុតាងណាមួយឡើយ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានបន្តលើកកម្ពស់កិច្ចសហការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ដើម្បីថែរក្សាសន្តិសុខ និងទប់ស្កាត់ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ រវាងក្រសួងមហាផ្ទៃកម្ពុជា...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីបន្តពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងាររៀបចំសេចក្តីព្រាងប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីការខិតខំជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធដែលបានរៀបចំសេចក្តីព្រាងប្រកាស ដើម្បីដាក់ជូនអង្គប្រជុំនាថ្ងៃនេះ។ ឆ្លៀតឱកាសនេះ លោកស...
បរទេស៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ការចរចាពាណិជ្ជកម្ម កំពុងមានវឌ្ឍនភាព នៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃ នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានព្រមានថា ការមិនចុះសម្រុងគ្នា លើបញ្ហាកោះតៃវ៉ាន់ អាចនាំទំនាក់ទំនងទៅកាន់ផ្លូវគ្រោះថ្នាក់ និងអាចនាំឱ្យមានជម្លោះទៀតផង។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការចាំបាច់ទាមទារនូវកិច្ចសហការរួមគ្នារវាងប្រទេស និងប្រទេស។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងគណៈប្រតិភូ...