វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតី អាមេរិកលោក J.D. Vance បានឧ្យដឹងថា លោកគិតថាសហរដ្ឋអាមេរិក កំពុងសម្រេចបានវឌ្ឍនភាព ក្នុងកិច្ចខិតខំប្រឹងប្រែងការទូតទាក់ទងនឹងសង្គ្រាមជាមួយអ៊ីរ៉ង់ ទោះបីជាបន្ទាត់ក្រហមរបស់សហរដ្ឋអាមេរិក លើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ នៅតែមានក៏ដោយ។ លោកបានកត់សម្គាល់ថា លោកបានទូរស័ព្ទជាមួយលោក Steve Witkoff បេសកជនរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោក Jared...
មូស្គូ៖ សភាឌូម៉ារុស្ស៊ី បានអនុម័តច្បាប់នីតិបញ្ញត្តិ ដែលផ្តល់អំណាចដល់ប្រធានាធិបតីក្នុងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារពលរដ្ឋរុស្ស៊ី ពីភាពអយុត្តិធម៌របស់លោកខាងលិច ។ សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់សភាឌូម៉ា បានឧ្យដឹងថា យោងតាមច្បាប់ដែលបានអនុម័ត ប្រធានាធិបតីរុស្ស៊ី អាចដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដើម្បីការពារពលរដ្ឋរបស់ខ្លួនដែលត្រូវបាន “ចាប់ខ្លួន ឃុំខ្លួន ឬទទួលរងនូវការចោទប្រកាន់ព្រហ្មទណ្ឌ ឬការចោទប្រកាន់ផ្សេងទៀតដោយផ្អែកលើការសម្រេចចិត្តរបស់តុលាការបរទេស ឬស្ថាប័នតុលាការអន្តរជាតិ ដែលរុស្ស៊ីមិនចូលរួម”។ ប្រភពបានឧ្យដឹងថា យុត្តិធម៌លោកខាងលិច...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រុមការងារក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែសិក្សា ដើម្បីរៀបចំបើកបៀវត្សរ៍ ឱ្យយោធិនទាំងអស់ តាមប្រព័ន្ធធនាគារ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលមហោស្រពកោះពេជ្រ...
តេអេរ៉ង់៖ ចាប់តាំងពីយប់ថ្ងៃពុធមក វាអាចទៅរួចសម្រាប់នាវាចិនមួយចំនួន ក្នុងការឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយអនុលោមតាមពិធីសារគ្រប់គ្រងរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើច្រកសមុទ្រហ័រមូស ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលខ្លួនបានហាមឃាត់ការឆ្លងកាត់ដល់នាវា ដែលជាកម្មសិទ្ធិរបស់ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នារបស់ពួកគេលើទឹកដីអ៊ីរ៉ង់។ ទន្ទឹមនឹងនេះដែរសារព័ត៌មាន Fars បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់នៃកងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ដោយថា នាវាចំនួន ៣០គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីយប់ថ្ងៃពុធ។...
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ១% បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសចិនចង់ទិញប្រេងពីសហរដ្ឋអាមេរិក ហើយក្នុងពេលដែលក្តីបារម្ភនៅតែបន្ត កើតមានលើការវាយប្រហារកប៉ាល់ និងការរឹបអូស ទោះបីជាអ៊ីរ៉ង់បាននិយាយថា កប៉ាល់ប្រហែល ៣០ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូសក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងប្រភេទ Brent...
កណ្តាល ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករមានការចូលរួមពី លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង,មន្ត្រីមន្ទីរកសិកម្មខេត្ត, លោកមេឃុំ...
ស្វាយរៀង៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅសាកលវិទ្យាល័យខេត្តស្វាយរៀង ថ្ងៃទី១៤...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ទោះបីជាដំណោះស្រាយ បញ្ហាជម្លោះព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធីសល់តែ១ ភាគរយក្តី ក៏សម្តេចនៅតែបន្តដោះស្រាយ តាមយន្តការច្បាប់អន្តរជាតិ។ ការមានប្រសាន៍ របស់សម្តេចធិបតី ក្រោយមានពីបុគ្គលជ្រុលនិយមមួយក្តាប់តូច ដែលបានតាំងខ្លួនជាអ្នកវិភាគ នៅតាមបណ្តាញសង្គម បាននាំគ្នាវិភាគរឿង ជម្លោះព្រំដែនកម្ពុជា-ថៃថា កម្ពុជានៅសល់តែមួយភាគរយ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្រសួងការពារជាតិ គ្រោងលុបចោល នាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១២...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការអត់ធ្មត់របស់លោកជាមួយអ៊ីរ៉ង់គឺអស់ហើយ បន្ទាប់ពីលោកបានពិភាក្សាអំពីសង្គ្រាមដែលចំណាយច្រើន និងមិនមានប្រជាប្រិយភាពជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ ហើយកប៉ាល់មួយគ្រឿងត្រូវបានរាយការណ៍ថា ត្រូវបានរឹបអូសដោយបុគ្គលិកអ៊ីរ៉ង់ នៅឯនាយសមុទ្រអារ៉ាប់រួម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា សេតវិមានអាមេរិកបាននិយាយថា លោក ត្រាំ...