បរទេស៖ និស្សិតសាកលវិទ្យាល័យ Auburn នៅសហរដ្ឋអាមេរិកម្នាក់ ដែលបានដើរចេញពីក្រុមគ្រួសារ ដើម្បីរុករកទីក្រុង Kyoto តែម្នាក់ឯង ក្រោយមកត្រូវបានគេរកឃើញថាស្លាប់នៅលើភ្នំនៅខាងក្រៅទីក្រុងជប៉ុន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ថា លោក James “Weston” Higginbotham ជាអ្នកការពារបរិស្ថានអាយុ ២០ ឆ្នាំ...
កំពត ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគម បណ្តាញកសិករតេជោ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរំលឹកដល់ប្រជាកសិករនៅក្រុងបូកគោ ខេត្តកំពតថា កសិករយើងអាចពិចារណាចងក្រង ជាក្រុមផលិតនឹងផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មឡើងវិញពីលក្ខណៈគ្រួសារទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញច្រើន។ ការបញ្ជាក់ដូច្នោះរបស់ លោកបណ្ឌិត កៅ...
ទីក្រុងហ្សឺណែវ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបទអន្តរាគមន៍ និងពិភាក្សាលើរបាយការណ៍ ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយលោករដ្ឋមន្រ្តីបានគាំទ្ររបាយការណ៍របស់អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីមានប្រសាសន៍ថា កិច្ចការព្រំដែន មិនមែនតែដូនតាខ្មែរ-ឡាវនិងបារាំងទុកឱ្យទេ ប៉ុន្តែដូនតាថៃក៏ទុកឱ្យដែរ ។ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល បន្តខិតខំក្នុងភារកិច្ចរបស់ខ្លួន ទាំងការបម្រើសេវាថែទាំព្យាបាល និងភាពជាអ្នកដឹកនាំក្នុងអង្គភាព ដើម្បីបង្កើនភាពធន់ក្នុងប្រព័ន្ធសុខាភិបាល។ ការលើកឡើងបែបនេះ របស់សាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសបន្តដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ (វគ្គ១១៨) នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល...
ទីក្រុងហ្សឺណែវ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមធ្វើបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ASPAG Ministerial Meeting) ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ» ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងថា...
ទីក្រុងហ្សឺណែវ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លៀតឱកាសជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត តាន់ ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីក្រសួងហត្ថពលកម្មនៃសាធារណរដ្ឋសិង្ហបុរី នៅក្នុងអំឡុង ពេលសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសទាំងអស់ ដើម្បីរួមចំណែកធានាបាននូវសន្តិភាព និងវិបុលភាពពិភពលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី អនុរដ្ឋមន្ត្រី បានលើកឡើងបែបនេះ...
បរទេស៖ តម្លៃប្រេងបានកើនឡើង នៅថ្ងៃពុធនេះ បន្ទាប់ពីយោធាអាមេរិក បានបើកការវាយប្រហារជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ និងខណៈដែលទិន្នន័យទីផ្សារបង្ហាញ ពីការទាក់ទាញដ៏ធំមួយទៀត នៅក្នុងស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងប្រភេទ Brent បានកើនឡើង 66 សេន ឬ 0.7% ដល់ 92.11...
ឡុងដ៍៖ អគ្គលេខាធិការនៃអង្គការសមុទ្រអន្តរជាតិ (IMO) បានព្រមានប្រឆាំងនឹងការប៉ុនប៉ងរបស់នាវាក្នុងការឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយគ្មានការធានាសន្តិសុខ គួរឱ្យទុកចិត្ត ដោយសង្កត់ធ្ងន់ថា ដោយសង្កត់ធ្ងន់ថា គ្មានការពិចារណាផ្នែកពាណិជ្ជកម្ម ណាមួយអាចបង្ហាញអំពីភាពត្រឹមត្រូវ នៃគ្រោះថ្នាក់ធ្ងន់ធ្ងរដល់នាវិកបានឡើយ។ លោក Arsenio Dominguez អគ្គលេខាធិការ IMO បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះរបាយការណ៍ដែលថា នាវានៅតែបន្តព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយគ្មានការធានាសន្តិសុខ...