នាពេលថ្មីៗកន្លងទៅនេះ បក្សសេរីប្រជាធិបតេយ្យជប៉ុនបានបើកធ្វើកិច្ចប្រជុំអំពីកិច្ចការទូទៅ ដោយអនុម័តលើសេចកី្តព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម “ឯកសារការពារសន្តិសុខចំនួនបី”ដែលគ្រោងនឹងដាក់ជូនរដ្ឋាភិបាល ។ ទង្វើនេះបានបង្ហាញឱ្យឃើញថា យុទ្ធសាស្រ្តការពារសន្តិសុខរបស់ជប៉ុនត្រូវបានពង្រឹងដោយជ្រុលហូសហេតុ បន្ទាប់ពីឯកសារការពារសន្តិសុខរបស់ជប៉ុនឆ្នាំ២០២២សម្រេចបាននូវ “ការផ្លាស់ប្តូរពីការការពារទៅជាការវាយប្រហារ” ។ សេចកី្តព្រាងច្បាប់នេះបានក្លែងពុតការវាតទីខាងយោធា ដោយយក“ការពារទឹកដីប្រទេសជាតិ”ធ្វើជាលេស ក្នុងន័យបន្ធូរការរឹតត្បិតដោយគ្រប់ជ្រុងជ្រោយលើវិស័យសព្វាវុធ ថវិកានិងការបង្កើតរចនាសម្ព័ន្ធជាដើម ។ ប្រការនេះបានបង្ហាញថា គោលការណ៍ “ស្វ័យការពារ”របស់ជប៉ុនដែលបានកំណត់បន្ទាប់ពីសង្គ្រាមលោកលើកទីពីរនៅសល់តែឈ្មោះប៉ុណ្ណោះ “យោធានិយមបែបថ្មី”បានក្លាយជាគំរាមកំហែងជាក់ស្តែងក្នុងតំបន់រហូតដល់ពិភពលោករួចហើយ ។ “ឯកសារការពារសន្តិសុខចំនួនបី” នាពេលបច្ចុប្បន្នរបស់ជប៉ុន...
នៅថ្ងៃទី ១១ ខែមិថុនា ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ដែលមានរយៈពេល ៦ ថ្ងៃ បានបើកធ្វើនៅទីក្រុងគុនមីង ខេត្តយូណាន ។ ប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន ៦៨ បានចូលរួមក្នុងពិព័រណ៍នេះ ដែលគ្របដណ្តប់លើតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប្រទេសជាសមាជិក RCEP ។ពិព័រណ៍អាស៊ីខាងត្បូងឆ្នាំ ២០២៦ នេះធ្វើក្រោមប្រធានបទ “សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍរួម” ។ប្រទេសបង់ក្លាដែសជាប្រទេសកិត្តិយស ប្រទេសឡាវចូលរួមក្នុងនាមជាដៃគូពិសេស ហើយស្ថានទូតនិងស្ថានកុងស៊ុលនៃប្រទេសចំនួន ៧ ដូចជាអ៊ីតាលី អ៊ុយរូហ្កាយ និងអូស្ត្រាលីជាដើមបានរៀបចំពន្លាជាតិជាលើកដំបូង ។ ក្រុមហ៊ុនឈានមុខគេជិត ១០០...
ភ្នំពេញ ៖ មន្រ្តីឧទ្យានុក្ស នៃគម្រោងកម្មវិធីការពារព្រៃឈើ តំបន់ជួរភ្នំក្រវាញ បានសហការជាមួយ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បាត់ដំបង កោះកុង ព្រះសីហនុ និងកំពង់ស្ពឺ មានភូមិសាស្រ្តជាប់នឹងឧទ្យានជាតិជួរភ្នំក្រវាញ មន្រ្តីកងរាជអាវុធហត្ថលើ់ផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ បានចុះល្បាត បានចំនួន៨៤លើក និងបានបង្រ្កាបបទល្មើស ធនធានធម្មជាតិបាន ២០ករណី ក្នុងខែឧសភា...