ភ្នំពេញ៖ វិនិយោគិនជាអ្នកទិញលក់រាយជំនាន់ថ្មី ជម្រើសគ្រប់បែបក្នុងពេលតែមួយ មានទាំងទ្រព្យសកម្មឌីជីថល មាស ភាគហ៊ុន និងបច្ចេកវិទ្យា AI បែបផែននៃការវិនិយោគរបស់ប្រជាជនសាមញ្ញកំពុងមានការប្រែប្រួលយ៉ាងខ្លាំង។ នៅទូទាំងតំបន់អាស៊ី អាមេរិកឡាទីន និងអឺរ៉ុប វិនិយោគិនដែលបានចាប់ផ្តើមដំណើរហិរញ្ញវត្ថុរបស់ខ្លួនតាមរយៈគ្រឹះស្ថានជួញដូរទ្រព្យសកម្មឌីជីថល នាពេលបច្ចុប្បន្ននេះ កំពុងតែបង្វែរមកកសាងផលប័ត្រវិនិយោគ របស់ខ្លួនក្នុងលក្ខណៈស្រដៀងទៅនឹងអ្នកគ្រប់គ្រងមូលនិធិអាជីពផងដែរ ដោយមានការបែងចែកទៅតាមប្រភេទទ្រព្យសកម្មចម្រុះ ផ្អែកលើការវិភាគដោយប្រើទិន្នន័យជាក់ស្តែង (Real-time data) និងកាន់តែមានភាពងាយស្រួលជាងមុនដោយមានជំនួយពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។...
ខេត្តព្រះវិហារ៖ ករណីសំណង់ផ្ទះល្វែងមួយកន្លែង កំពុងតែបន្តសាងសង់រំលោភបំពានយកដីសាធារណៈរបស់រដ្ឋយ៉ាងគគ្លើន ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បើទោះបីជាមានការចុះមកឃាត់ឃាំង និងធ្វើកំណត់ហេតុផ្អាកជាបណ្ដោះអាសន្នពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញយ៉ាងណាក៏ដោយ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឱ្យដឹងថា ម្ចាស់សំណង់ផ្ទះល្វែងខាងលើនេះ ត្រូវជាប្ដីប្រពន្ធនឹងគ្នា ដោយប្ដីមានឈ្មោះ ជួប ចិត្ត និងប្រពន្ធឈ្មោះ អ៊ូច សុភី។ សំណង់ដែលកំពុងដំណើរការសាងសង់នេះ បានរំលោភបំពានយកដីសាធារណៈរបស់រដ្ឋ ដែលមានទំហំរហូតដល់ទៅ...
រដ្ឋមន្ដ្រីអប់រំ ៖ ចំពោះបញ្ហាព្រំដែន ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់សិស្សានុសិស្ស គឺមិនត្រូវខកខានឡើយ សម្តេចតេជោ អំពាវនាវឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិ សម្តេចតេជោ ទន្ទឹងរង់ចាំ ធ្វើការជាមួយប្រធានព្រឹទ្ធសភារុស្ស៊ី សម្តេចតេជោ ប្រសិទ្ធនាមផ្ទះភៀសសឹកនៅស្លក្រាម ស្រុកស្វាយចេកថា «ភូមិរង់ចាំ» សម្តេចតេជោ ឱ្យពិចារណា ក្នុងការដកហូតទ្រព្យសម្បត្តិ អ្នកនាំទំនិញថៃ ចូលប្រទេសដោយខុសច្បាប់...
យ៉ាងហោចណាស់ មានមនុស្ស ៥ នាក់ ស្លាប់នៅក្នុងគ្រោះរញ្ជួយដី ដ៏ខ្លាំងក្លានៅហ្វីលីពីន និងរលកយក្សស៊ូណាមិ កម្ពស់រហូតដល់ ១,៤ ម៉ែត្រ លោក ដូណាល់ ត្រាំ អះអាងថា លោក ណេតាន់យ៉ាហ៊ូ គ្មានជម្រើសអ្វី ក្រៅពីការទទួលយកកិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងអ៊ីរ៉ង់ តម្លៃប្រេងឥន្ធនៈ របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក កើនឡើង...
កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធថ្នាក់ខេត្ត បានប្រាប់ទៅកាន់អាជីវករអ្នកនាំទំនិញចូលមកកម្ពុជាទាំងអស់ ឱ្យប្រើមនសិកាជាតិក្នុងការនាំទំនិញចូល ហើយចែកចាយទៅកាន់ពលរដ្ឋប្រើប្រាស់។ លោក អភិបាលខេត្ត បានសង្កត់ធ្ងន់លើការនាំទំនិញរបស់ថៃ ដែលជាទំនិញខុសច្បាប់ និងជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវធ្វើពហិកា ដើម្បីតមគុណដល់ការលះបង់ជីវិតរបស់ពលរដ្ឋ និងវីរកងទ័ពកម្ពុជា ដែលបង្កឡើងដោយប្រទេសថៃ។...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (កបប) ការិយាល័យគយនិងរដ្ឋាករខណ្ឌសែនសុខ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញចំនួន២ទីតាំង នៅក្នុងសង្កាត់គោកឃ្លាង និងសង្កាត់ឃ្មួញ បាន រកឃើញមានទំនិញប្រភេទសាច់បង្កក មានប្រតិវេទត៍គយ នាំចូលស្របច្បាប់ មកពីប្រទេសចំនួន ១០។ ទីតាំងទាំងពីរនោះមានដូចខាងក្រោម៖ ១- អាជីវកម្មសាច់បង្កក...
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង ចំនួន២ មានជាប់ពាក់ព័ន្ធ នឹងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ ក្នុងប្រតិបត្តការណ៍ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។ លោកស្រីអ្នកនាំពាក្យ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនានេះថាគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះ មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...
ខេត្តសៀមរាប៖ កាលពីថ្មីៗកន្លងមកនេះ លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានដឹកនាំក្រុមការងារតម្លើងកាមេរ៉ាចាប់ល្បឿន (speed camera) នៅក្នុងភូមិសាស្ត្រ ស្រុកពួក នឹងស្រុកសូត្រនិគម នៅក្នុងទឹកដីនៃខេត្តសៀមរាប។ ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ មានឱកាសការងារសរុបចំនួន ១៩, ៣៣៧កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម។...
ស្វាយរៀង៖ ខេត្តស្វាយរៀងមានឱកាសការងារប្រមាណជិត ៦ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តស្វាយរៀងមានឱកាសការងារចំនួន ៥, ៧៣៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ...