ភ្នំពេញ ៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ នឹងធ្វើឱ្យកម្ពុជា មានភាពម្ចាស់ការលើការបណ្ដុះបណ្ដាល និងផ្គត់ផ្គង់កម្លាំងពលកម្មផ្នែកយានយន្តគ្រប់ប្រភេទទាំងស្រុង ចាប់ពីចុងឆ្នាំ២០២៧នេះតទៅ ដើម្បីធ្វើយ៉ាងណា ធានាលើការផ្គត់ផ្គង់កម្លាំងពលកម្មឱ្យបានគ្រប់គ្រាន់ ស្របទៅតាមតម្រូវការជាក់ស្ដែង និងខ្សែសង្វាក់ផលិតកម្មក្នុងស្រុក។ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងក្នុងពិធីអបអរសាទរទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩...
ខេត្តពោធិ៍សាត់៖ នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ឡេះ សាហ្វីរីន អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលស្ដីទីស្រុកក្រគរ បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដកហូតឈើខុសច្បាប់ចំនួន ២ ទីតាំងស្ថិតក្នុងឃុំឈើតុំ និងឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការផ្តល់ព័ត៌មានសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋដែលស្រលាញ់ធនធានធម្មជាតិ ដែលបានរាយការណ៍អំពីទីតាំងលាក់បាំងនៃការស្តុកឈើខុសច្បាប់។ ក្រោយទទួលបានដំណឹង មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានសហការជាមួយក្រុមការងារគណៈបញ្ជាការឯកភាពស្រុកក្រគរ...
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង១កន្លែង ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ នាំចូលពីបរទេស ក្នុងនោះរកឃើញទំនិញចំនួន ១៧មុខ ជាទំនិញនាំចូលពីប្រទេសថៃ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅក្នុងអាណត្តិនេះ ក្រៅតែពីបង្កើតសាលា បង្កើតកម្មវិធីសិក្សាដោយឥតគិតថ្លៃ រាជរដ្ឋាភិបាល ក៏បានដាក់ចេញ សម្រាប់ប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រ ដោយផ្តល់នូវថវិកាបំប៉នថែមទៀត ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ...
បរទេស៖ នៅថ្ងៃចន្ទនេះ តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមីនាមក បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងដំបូង ដើម្បីបញ្ចប់សង្គ្រាម និងបន្តចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ 3.58 ដុល្លារ ឬ...
មូស្គូ៖ រុស្ស៊ីបានឧ្យដឹងថា កងទ័ពរបស់ខ្លួនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន និងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៤៨៣គ្រឿងក្នុងរយៈពេល ២៤ម៉ោងកន្លងមក ខណៈដែលទីក្រុងគៀវ ក៏បានអះអាងពីការវាយឆ្មក់លើគោលដៅសំខាន់ៗរបស់រុស្ស៊ីផងដែរ។ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អង្គភាពអាកាសចរណ៍ប្រតិបត្តិការ-យុទ្ធសាស្ត្រ យន្តហោះគ្មានមនុស្សបើក មីស៊ីល និងកាំភ្លើងធំរបស់រុស្ស៊ីបានវាយប្រហារឃ្លាំងផ្ទុកយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធថាមពល ដឹកជញ្ជូន និងកំពង់ផែដែលទាក់ទងនឹងប្រតិបត្តិការយោធា។ ទីតាំងដាក់ពង្រាយបណ្តោះអាសន្ននៃកងកម្លាំងយោធាអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសចំនួន ១៥០កន្លែងក៏ត្រូវបានវាយប្រហារផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការពារជាតិរុស្ស៊ី។ ទន្ទឹមនឹងនេះ តំបន់ជាច្រើនរបស់រុស្ស៊ី...
ខេត្តព្រះវិហារ៖ នៅក្នុងបរិបទដែលសេដ្ឋកិច្ចគ្រួសារនៅតាមជនបទត្រូវការភាពបត់បែន និងការចម្រុះប្រភពចំណូល ប្រជាពលរដ្ឋរស់នៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ បាននិងកំពុងចាប់យករបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារយ៉ាងសកម្ម ដើម្បីជួយទ្រទ្រង់ និងលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែមានស្ថិរភាព និងប្រសើរឡើង។ របរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនេះ មិនត្រឹមតែជាការងារបន្ទាប់បន្សំប៉ុណ្ណោះទេ ប៉ុន្តែវាបានវិវត្តខ្លួនទៅជាប្រភពចំណូលបន្ថែមដ៏សំខាន់មួយ ក្រៅពីការធ្វើស្រែចម្ការដែលជាមុខរបរចម្បងស្នូលរបស់ពួកគាត់។ ឱកាសក្នុងភាពបត់បែន និងការគ្រប់គ្រងពេលវេលា ផ្អែកតាមបទសម្ភាសន៍ផ្ទាល់ជាមួយប្រជាកសិករនៅក្នុងមូលដ្ឋាន បានបង្ហាញឱ្យឃើញពីចំណុចវិជ្ជមាន នៃការបែងចែកកម្លាំងពលកម្មក្នុងគ្រួសារ។ កសិករម្នាក់បានលើកឡើងថា៖ការចិញ្ចឹមជ្រូកនេះមិនសូវហត់នឿយពេកទេ យើងអាចឆ្លៀតពេលពីធ្វើស្រែមកមើលថែបាន។ វាដូចជាការសន្សំប្រាក់អញ្ចឹង...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ។ លោក...
ហ៊ូស្តុន៖ ក្រុមបាល់ទាត់ជម្រើសជាតិ ស៊ុយអែត បានឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិ ទុយនេស៊ី លទ្ធផល ៥-១ ការប្រកួតបើកឆាកលើកដំបូងរបស់ពួកគេក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ “World Cup 2026 “ នៅពហកីឡដ្ឋាន Estadio Monterrey ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តាំផ្ញើទៅអ្នកចូលរៀន ជំនាញក្នុងកម្មវិធី “TVET” ថាមិនសូវមានតម្លៃដូចសញ្ញាបត្របាក់ឌុប ឬសញ្ញាបត្របរិញ្ញាបត្រ គឺមានតម្លៃដូចគ្នា ។ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ...