ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍គូសបញ្ជាក់ថា ការកសាងធនធានមនុស្សមួយ ដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាពរបស់គាត់ តាំងពីតូចរហូតដល់គាត់ស្លាប់ទៅវិញ ។ សម្តេចធិបតីមានប្រសាសន៍បន្តថា ការកសាងធនធានមនុស្សនេះ គឺត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗ ពោរពេញទៅដោយសុខភាពល្អ ជាធនធានរបស់គ្រួសារ មិនជាបន្ទុករបស់គ្រួសារ ព្រោះសុខមិនភាពល្អ គឺជាបន្ទុក ៕
ភ្នំពេញ ៖ ថ្លែងចំពោះមុខយុវជន ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការកែច្នៃប្រជាជនកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រឱ្យភ្លឺចិញ្ចាច និងមានតម្លៃឥតគណនា ចំពោះអាទិភាពនៃសង្គមស៊ីវីល័យនៅកម្ពុជា។ ការបញ្ជាក់របស់ សម្ដេច នាយករដ្ឋមន្ដ្រី នាឱកាសអញ្ជើញជាអធិបតី អបអរសាទរទិវាជាតិ អប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតជូនលោកស្រី Alicia Alejandra Alfaro Castillo ឯកអគ្គរដ្ឋទូតកូឡុំប៊ី តែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជូនសារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ។ រូបថត៖ AKP
ខ្សែបម្រើស្លាប Amad Diallo បានក្លាយជាវីរបុរសជួយឱ្យក្រុមជម្រើសជាតិ Ivory Coast ទទួលបាន ៣ ពិន្ទុយ៉ាងមានតម្លៃ ក្រោយស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះនៅនាទីទី ៨៩ យកឈ្នះលើក្រុម Ecuador ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Philadelphia Stadium សហរដ្ឋអាមេរិក។ នៅក្នុងការប្រកួតនេះ ក្រុម Ecuador...
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ អនុគណៈកម្មការត្រួតពិនិត្យ ចំនួនទ័ព-កូន តាមបណ្តាអង្គភាព ចំណុះអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ដឹកនាំដោយ លោកស្រី ឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ បានអញ្ជើញចុះបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនយោធិន នៅក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩។ កិច្ចដំណើរការត្រួតពិនិត្យនេះ...
ព្រុចសែល៖ មេដឹកនាំ នៃប្រទេសនានា បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានឧ្យដឹងថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងជំហាននានា លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀង មួយដើម្បីបញ្ចប់សង្គ្រាម។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា...
តេអេរ៉ង់៖ ការបិទផ្លូវកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវលើកចេញនៅយប់នេះ ហើយការបញ្ចប់សង្គ្រាម និងប្រតិបត្តិការយោធាភ្លាមៗ និងជាអចិន្ត្រៃយ៍នៅគ្រប់វិស័យ រួមទាំងប្រទេសលីបង់ ត្រូវបានប្រកាស នេះបើយោងតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi នៅព្រឹកថ្ងៃចន្ទ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និងប្រាក់ចំណូល» ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស...
តេអេរ៉ង់៖ យោធាអ៊ីស្រាអែល បានវាយប្រហារទីស្នាក់ការកណ្តាលរបស់ហេសបូឡា កាលពីថ្ងៃអាទិត្យនៅក្នុងស្រុកដាហ៊ីអេ ភាគខាងត្បូងនៃទីក្រុងបេរូត ដែលបង្ក ឱ្យមានការព្រមានសងសឹកពីអ៊ីរ៉ង់ និងបង្កឱ្យមានភាពមិនប្រាកដប្រជាថ្មី លើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងលេចចេញជារូបរាង។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកសកម្មប្រយុទ្ធហេសបូឡា បានប្រើប្រាស់ទីស្នាក់ការកណ្តាល ដើម្បីលើកកម្ពស់ការវាយប្រហារ “ភេរវកម្ម” ប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល និងកងកម្លាំង IDF...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឥឡូវនេះបានបញ្ចប់ហើយ ហើយច្រកសមុទ្រហ័រមូស នឹងបើកឡើងវិញនៅពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀង នៅថ្ងៃសុក្រ។ លោក ត្រាំ បានសរសេរ នៅលើបណ្ដាញ Truth Social របស់លោកថា «កិច្ចព្រមព្រៀងជាមួយ...