ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ តម្រង់ទិស និងដាក់ចេញទិសដៅការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដែលបានសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ និងបានចូលរួមសកម្មភាពនានាគាំទ្រដល់ការងារនានារបស់ក្រសួង។ ទន្ទឹមនឹងនេះ...
កំពង់ស្ពឺ៖ ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយខ្យល់ កន្ត្រាក់ បានធ្វើឱ្យផ្ទះជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ សាលារៀន រោងចក្រ រថយន្ត បង្គោលភ្លើងស្ថិតក្នុងភូមិចំនួន៦ នៃស្រុកសំរោងទង បានរងផលប៉ះពាល់ធ្ងន់ ស្រាល នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរស្រុក ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ តាមរបាយការណ៍បញ្ជាក់ថា គ្រោះធម្មជាតិភ្លៀងនឹងខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៦ វេលាម៉ោង៣:៣០រសៀល មានភ្លៀងនឹងខ្យល់កន្ត្រាក់បានធ្វើឱ្យភូមិចំនួន៦បានរងផលប៉ះពាល់ក្នុងនោះរលំផ្ទះមួយខ្នង របើកដំបូលផ្ទះប្រមាណ៣៥០ខ្នង របើកដំបូលរោងចក្រកម្រិតស្រាល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញចូល រួមកិច្ចប្រជុំកំពូលរំឭក ខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី៣៥ នៃ ទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ លោក...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការសាងសង់អគារសល្យសាស្រ្តកុមារនៃមន្ទីរពេទ្យកុមារជាតិ មិនត្រឹមតែជាការសាងសង់ អគារប៉ុណ្ណោះទេ តែជានិមិត្តរូបនិងការពង្រឹងចក្ខុវិស័យកម្ពុជា ដែលធ្វើឱ្យកុមារទាំងអស់ នឹងទទួលបានការប្រើសេវា ដោយសុវត្ថិភាព និងជោគជ័យក្នុងការសង្រ្គោះអាយុជីវិត។ ដូច្នេះទាំងអស់គ្នា គឺដើម្បីកសាងអនាគតរបស់ជាតិ តាមរយៈការជួយសង្រ្គោះអាយុជីវិតកុមារ។ ក្នុងពិធីបើកការដ្ឋានសាងសង់ អគារសល្យសាស្រ្តកុមារ នៃមន្ទីរពេទ្យកុមារជាតិ ដែលជាជំនួយរបស់សមាគម...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កេតឃើញថា ក្រោយប្រទេសកម្ពុជាប៉ះទង្គិចជាមួយប្រទេសថៃ ក្រសួងផ្អាកផាកពិន័យ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍កើនឡើងវិញ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៧ នៅបរិវេណឆ្នេរព្រែកកំពង់បាយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦...
កំពត ៖ បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្រុងកំពត និងខេត្តកែប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តស្កាត់ឆៀងចូលទៅកាន់ឃុំឈូក ស្រុកឈូក ខេត្តកំពត ដើម្បីសួរសុខទុក្ខ និងឈ្វេងយល់អំពីជីវភាពការងារ ប្រចាំថ្ងៃរបស់មន្រ្តី នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក និងនៅសាលាឃុំឈូក។ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក លោកឧបនាយករដ្ឋមន្ត្រី ស...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលដៃម្ខាងការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដៃម្ខាងទៀត បន្តអភិវឌ្ឍន៍ប្រទេសដោយមិនបង្អែរបង្អង់ឡើយ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ទន្ទឹមនឹងដៃម្ខាង...
កំពង់ស្ពឺ: ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់ បានធ្វើឱ្យផ្ទះជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ សាលារៀន រោងចក្រ រថយន្ត បង្គោលភ្លើងស្ថិតក្នុងភូមិចំនួន៦នៃស្រុកសំរោងទង បានរងផលប៉ះពាល់ធ្ងន់ ស្រាល នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរស្រុក ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។ តាមរបាយការណ៍បញ្ជាក់ថា គ្រោះធម្មជាតិភ្លៀង នឹងខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៦ វេលាម៉ោង៣:៣០រសៀល មានភ្លៀងនឹងខ្យល់កន្ត្រាក់ បានធ្វើឱ្យភូមិចំនួន៦បានរងផលប៉ះពាល់ក្នុងនោះរលំផ្ទះមួយខ្នង របើកដំបូលផ្ទះប្រមាណ៣៥០ខ្នង...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានបណ្តុះ ផ្សិតចំបើងមួយកន្លែង ដែលកំពុងតែផលិតផ្សិត ប្រកបដោយគុណភាព និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ។ កសិដ្ឋាននេះ មានឈ្មោះថា កសិដ្ឋានមុខកំពូល (Mukompul...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ថា កូឡុំប៊ី បានចូលរួមចំណែកជួយស្វែងរកសន្តិភាព ឱ្យកម្ពុជាក្នុងសម័យអ៊ុនតាក់។ ការមានប្រសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម...