ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Dacian Julien Cioloş ទីប្រឹក្សាពិសេស របស់ប្រធានាធិបតីនៃប្រទេសរូម៉ានី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ ចាប់ពីថ្ងៃទី១៧-១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យរួមគ្នារក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សាឆ្នាំ២០២៦ ដើម្បីត្រៀមបង្ការ ការខ្វះខាតទឹកនៅរដូវប្រាំង ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវវស្សាចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។ បើតាមសេចក្ដីជូនដំណឹង, ក្រសួងធនធានទឹក...
នៅនាទីទី ២៩ ខ្សែប្រយុទ្ធឆ្នើម Erling Haaland បានស៊ុតបើកឆាកឱ្យណរវែសនាំមុខ ១–០ បន្ទាប់មកនាទីទី ៣៩ ខ្សែប្រយុទ្ធ Aymen Hussein បានតែតបញ្ចូលទីយ៉ាងស្អាតតាមស្មើឱ្យអ៊ីរ៉ាក់ ១–១ ដែលនេះជាគ្រាប់បាល់ដំបូងបង្អស់របស់អ៊ីរ៉ាក់ក្នុងព្រឹត្តិការណ៍ World Cup គិតចាប់តាំងពីឆ្នាំ ១៩៨៦ មក។ ទោះជាយ៉ាងណា នៅនាទីទី...
បរទេស៖ ក្រុមទាំងពីរលេងយ៉ាងស្វិតស្វាញ ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងនោះទេ ដោយលទ្ធផលរក្សា ០–០។ នៅនាទីទី ៦៦ កីឡាករ Kylian Mbappé បានស៊ុតបើកឆាកឱ្យបារាំងនាំមុខ ១–០ បន្ទាប់មកនៅនាទីទី ៨២ កីឡាករបម្រុង Bradley Barcola បានបន្ថែមគ្រាប់ទីពីរឱ្យបារាំងនាំមុខ ២–០។ ឈានចូលដល់ម៉ោងបន្ថែមរ នាទីទី ៩០+៥...
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក មីន អ៊ុង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភា ប្រជាជននៅទីក្រុងប៉េកាំង ។ លោក Xi Jinping បានលើកឡើងថា ចិននិងមីយ៉ាន់ម៉ាមានចំណងមិត្តភាព ជាភាតរភាពដ៏ស៊ីជម្រៅ។ ក្នុងរយៈពេល ៧៦...
ល្ខោន Qunqu ដែលមានប្រវត្តិជាង ៦០០ ឆ្នាំ ត្រូវបានប្រសិទ្ធនាមថា “បុព្វបុរស នៃល្ខោនរយប្រភេទ”។ នៅក្នុងខែឧសភា ឆ្នាំ ២០០១ ល្ខោន Qunqu ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះស្នាដៃតំណាងជុំដំបូងនៃបេតិកភណ្ឌវប្បធម៌អរូបី និងបង្រៀនតៗគ្នាតាមមាត់របស់មនុស្សជាតិ។ ផ្សារឃុំយ៉ានថូ ស្រុកយ៉ុងជា ខេត្តហ្សេជាំង គឺជាកន្លែងកំណើតនៃល្ខោន Yongjia Qunqu។ នៅក្នុងខែឧសភា...
ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងកិច្ចប្រជុំជាប្រចាំនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនជាដើមបានកំណត់យ៉ាងច្បាស់លាស់ជាបន្តបន្ទាប់ថា ត្រូវពង្រឹងការគ្រោងផែនការនិងកសាងបណ្តាញធារាសាស្ត្រ បណ្តាញអគ្គិសនីបែបថ្មី បណ្តាញcomputing power បណ្តាញទូរគមនាគមន៍ជំនាន់ថ្មី បណ្តាញបំពង់ក្រោមដីក្នុងទីក្រុងនិងបណ្តាញឡូជីស្ទិក ដោយដាក់បញ្ចូល ”បណ្តាញទាំង៦”នេះទៅក្នុងការរៀបចំចាត់ចែងកំពូលរបស់រដ្ឋ ។ មុនដំបូង សូមផ្តោតលើបណ្តាញធារាសាស្ត្រ ។ ចាប់តាំងពីឆ្នាំនេះមក គម្រោងសំខាន់ៗនៃបណ្តាញធារាសាស្ត្រជាតិ ដូចជា គម្រោងកែលម្អដោយទំនើបកម្មនូវប្រព័ន្ធតំបន់ស្រោចទឹកនិងគម្រោងរំដោះនិងបង្វែរទឹកសំខាន់ៗជាដើមបានចាប់ផ្តើមសាងសង់ជាបន្តបន្ទាប់ បន្តសម្រេចបានលំហូរទឹកពេញខ្សែនៃព្រែកជីកក្រុងប៉េកាំង-ហាងចូវ ទន្លេ Yongding និងទន្លេ Xiliao សាងសង់រួចជាមូលដ្ឋាននូវគម្រោងបង្វែរទឹកពីទន្លេយ៉ាងសេទៅកាន់ទន្លេហាននៅកំណាត់កណ្តាលនៃគម្រោងផ្ទេរទឹកពីភាគខាងត្បូងទៅខាងជើងរបស់ប្រទេសចិន ហើយពន្លឿនការបង្កើតនិម្មាបនកម្មរៀបចំចាត់ចែងធនធានទឹកឱ្យមានតុល្យភាពពោលគឺ”ផ្ទេរទឹកពីតំបន់ខាងត្បូងទៅតំបន់ខាងជើង បំពេញបន្ថែមគ្នារវាងតំបន់ខាងកើតនិងខាងលិច” ។ អំពីបណ្តាញទូរគមនាគមន៍ជំនាន់ថ្មី គ្រឿងទន់និងគ្រឿងរឹងកំពុងលើកកម្ពស់លំដាប់ថ្នាក់ក្នុងពេលដំណាលគ្នា ហើយការពន្យារពេលនៃការបញ្ជូនសញ្ញាតាមរយៈផ្លូវអាកាសនិងដីត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ។ ក្នុងអំឡុងពេល”ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” បណ្តាញ”ជីហ្គាប៊ីតពីរ”នឹងវិវត្តទៅកាន់”១០ជីហ្គាប៊ីតពីរ” ៖ កសាងស្ថានីយមូលដ្ឋាន5G-Aចំនួន៥០ម៉ឺនកន្លែង ។ សេវា 6G ត្រូវបានរំពឹងថានឹងដាក់ឱ្យប្រើប្រាស់ផ្នែកពាណិជ្ជកម្មនៅប្រហែលឆ្នាំ២០៣០ ដោយមានប្រសិទ្ធភាពខ្ពស់និងសមត្ថភាពតភ្ជាប់កើនឡើងជាង ១០ ដងទៀត ។ នឹងបាញ់បង្ហោះផ្កាយរណបគន្លងទាបរាប់ពាន់គ្រាប់ ដើម្បីសម្រេចបាននូវការគ្របដណ្តប់ដោយគ្រប់ជ្រុងជ្រោយទាំងផ្លូវអវកាស ដីនិងសមុទ្រ ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ អាចបង្កើតឱកាសការងារដោយផ្ទាល់ជាង ១ លាន ដោយជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចដែនអាកាសទាបនិងបញ្ញាសិប្បនិម្មិត Embodied Intelligence ជាដើម ។ បណ្តាញអគ្គិសនីបែបថ្មី គឺជា ”សរសៃឈាមលំដាប់កំពូល”នៃថាមពល ។ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ដោយចរន្តផ្ទាល់ចំនួន១៥ខ្សែបានដាក់ឱ្យប្រើប្រាស់ ដោយឆ្លងកាត់ភ្នំនិងសមុទ្រ...
ក្នុងបរិបទដែលពិភពលោកកំពុងរងការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ប្រទេសចិនបាននិងកំពុងផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់ «ការអភិវឌ្ឍបៃតង» ឱ្យក្លាយជាកម្លាំងជំរុញ ដ៏សំខាន់ក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេច ឱ្យបាននូវគោលដៅបំភាយ កាបូនខ្ពស់បំផុតនៅមុនឆ្នាំ២០៣០ និងអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៦០ ។ តាមរយៈផែនការប្រាំឆ្នាំលើកទី១៥ (២០២៦–២០៣០) រដ្ឋាភិបាលចិន បានបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពន្លឿនបរិវត្តកម្មបៃតង លើគ្រប់វិស័យ ។ បើក្រឡេកមើលទៅក្រោយបន្តិច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់ចេញ នូវគោលនយោបាយ...
សន្និសីទជាតិ ស្តីពីការងារកសាងបក្សបានបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី១៥ ខែមិថុនា ។ លោក Cai Qi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា និងមានវត្តមានរបស់លោក Li Xi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន...