លោក ពូទីន ទទួលស្គាល់ថា រុស្ស៊ីប្រឈមមុខនឹងសម្ពាធពីលោកខាងលិច ដែលមិនធ្លាប់មានពីមុនមក លោក ណេតាន់យ៉ាហ៊ូ នឹងស្វែងរករដ្ឋាភិបាលចម្រុះ ដ៏ទូលំទូលាយមួយ បន្ទាប់ពីការបោះឆ្នោតខែតុលា ប្រេងឡើងថ្លៃ បន្ទាប់ពីការវាយប្រហារថ្មី របស់អាមេរិក និងអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ក្រុមហ៊ុនផលិត នៅមជ្ឈិមបូព៌ា នៅតែបន្តដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ទោះបីជាមានការវាយប្រហារលើកប៉ាល់ក៏ដោយ រថយន្តអគ្គិសនី...
កម្ពុជា បន្តហាមឃាត់ ការនាំចូលសំណល់ អេឡិចត្រូនិក សម្តេច ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ចិន រីករាយសហការជាមួយកម្ពុជា ដើម្បីបន្តលុបបំបាត់«ដុំសាច់មហារីក» នៃការឆបោក តាមប្រព័ន្ធទូរស័ព្ទ និងអ៉ីនធើណេត សម្តេច ស ខេង ៖ សមាជិកគណបក្សប្រជាជន នឹងនាំជ័យជម្នះ...
ភ្នំពេញ ៖ គំនិតផ្ដួចផ្ដើមរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការ ផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ត្រូវបានលោក ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ផ្ដល់ការគាំទ្រប្រកបដោយទំនុកចិត្តខ្ពស់។...
ពោធិ៍សាត់៖ នារសៀលអថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ជូនប្រជាពលរដ្ឋដោយប្រសិទ្ធភាព និងភាពសុខដុមរមនា។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្ដីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក វ៉ាន់ថន កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានស្នើលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញ ជួយសហការចែករំលែកបទពិសោធអំពីការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជាដល់មន្ត្រីជំនាញនៃក្រសួងសន្តិសុខសាធារណៈឡាវ។ ការស្នើសុំនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃរៀបចំធ្វើជាម្ចាស់ផ្ទះ។...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់និងសហការីដោយមានការចូលរួមពី អភិបាលរងខេត្តកំពត អភិបាលរងខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ចាម មន្រ្តីខេត្តកែប មន្រី្តកសិកម្មឃុំ, ក្រុមហ៊ុនផ្គត់ផ្គង់ចំណីត្រី, វារីវប្បករ, និងក្រុមហ៊ុនធានាទិញផលវារីប្បកម្ម ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី ការបង្កាត់ពូជត្រី និងផលិតកម្មទាពង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ...
កំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃបប្រទេស និងមានការចង្អុលបង្ហាញពីសំណាក់ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី...
បរទេស៖ ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃចន្ទបានបន្ថែមអង្គភាពជប៉ុនចំនួន ២០ រួមទាំងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំ ចេញរបស់ខ្លួន ដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍ និងបំពេញកាតព្វកិច្ចអន្តរជាតិ ដូចជាការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ថា ប្រតិបត្តិករនាំចេញត្រូវបានហាមឃាត់មិនឱ្យនាំចេញវត្ថុប្រើប្រាស់បានពីរយ៉ាងទៅកាន់អង្គភាពទាំងនេះ។ អង្គការ និងបុគ្គលនៅបរទេសត្រូវបានហាមឃាត់មិនឱ្យផ្ទេរ ឬផ្តល់វត្ថុប្រើប្រាស់បានពីរយ៉ាងដែលមានប្រភពមកពីប្រទេសចិនទៅកាន់អង្គភាពទាំងនេះ។ សកម្មភាពពាក់ព័ន្ធណាមួយដែលកំពុងដំណើរការនឹងត្រូវបញ្ឈប់ជាបន្ទាន់, នេះបើយោងតាមសេចក្តីប្រកាសដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មរបស់ចិន។ នៅថ្ងៃចន្ទផងដែរ...
បរទេស៖ ប៉ូលីសអូស្ត្រាលីបានចាប់ខ្លួនស្ត្រីម្នាក់ជាសមាជិកនាវិកថៃនៅលើជើងហោះហើរអន្តរជាតិមួយនៅអាកាសយានដ្ឋានមែលប៊ន បន្ទាប់ពីការពិនិត្យកាំរស្មីអ៊ិចដោយមន្រ្តីកងកម្លាំងព្រំដែនអូស្ត្រាលី (ABF) បានរកឃើញហេរ៉ូអ៊ីនមួយគីឡូក្រាមលាក់ទុកក្នុងកាបូបរបស់នាង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ថា ស្ត្រីអាយុ ២៦ឆ្នាំរូបនេះត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានមែលប៊ន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបង្កឱ្យមានការចាប់អារម្មណ៍ពី មន្រ្តីកងកម្លាំងព្រំដែនអូស្ត្រាលី ក្នុងអំឡុងពេលពិនិត្យវ៉ាលីស, នេះបើយោងតាមគេហទំព័ររបស់ខ្លួននៅថ្ងៃចន្ទ។ ការពិនិត្យបន្ថែមលើកាបូបចំនួន ១២ របស់នាង បានរកឃើញថ្នាំញៀនពណ៌សលាក់ទុកក្នុងស្រទាប់ខាងក្នុង។...
ស្វាយរៀង ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាសហអធិបតីជាមួយលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការជំរុញការកែលម្អ...