ល្ខោន Qunqu ដែលមានប្រវត្តិជាង ៦០០ ឆ្នាំ ត្រូវបានប្រសិទ្ធនាមថា “បុព្វបុរស នៃល្ខោនរយប្រភេទ”។ នៅក្នុងខែឧសភា ឆ្នាំ ២០០១ ល្ខោន Qunqu ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះស្នាដៃតំណាងជុំដំបូងនៃបេតិកភណ្ឌវប្បធម៌អរូបី និងបង្រៀនតៗគ្នាតាមមាត់របស់មនុស្សជាតិ។ ផ្សារឃុំយ៉ានថូ ស្រុកយ៉ុងជា ខេត្តហ្សេជាំង គឺជាកន្លែងកំណើតនៃល្ខោន Yongjia Qunqu។ នៅក្នុងខែឧសភា...
ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងកិច្ចប្រជុំជាប្រចាំនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនជាដើមបានកំណត់យ៉ាងច្បាស់លាស់ជាបន្តបន្ទាប់ថា ត្រូវពង្រឹងការគ្រោងផែនការនិងកសាងបណ្តាញធារាសាស្ត្រ បណ្តាញអគ្គិសនីបែបថ្មី បណ្តាញcomputing power បណ្តាញទូរគមនាគមន៍ជំនាន់ថ្មី បណ្តាញបំពង់ក្រោមដីក្នុងទីក្រុងនិងបណ្តាញឡូជីស្ទិក ដោយដាក់បញ្ចូល ”បណ្តាញទាំង៦”នេះទៅក្នុងការរៀបចំចាត់ចែងកំពូលរបស់រដ្ឋ ។ មុនដំបូង សូមផ្តោតលើបណ្តាញធារាសាស្ត្រ ។ ចាប់តាំងពីឆ្នាំនេះមក គម្រោងសំខាន់ៗនៃបណ្តាញធារាសាស្ត្រជាតិ ដូចជា គម្រោងកែលម្អដោយទំនើបកម្មនូវប្រព័ន្ធតំបន់ស្រោចទឹកនិងគម្រោងរំដោះនិងបង្វែរទឹកសំខាន់ៗជាដើមបានចាប់ផ្តើមសាងសង់ជាបន្តបន្ទាប់ បន្តសម្រេចបានលំហូរទឹកពេញខ្សែនៃព្រែកជីកក្រុងប៉េកាំង-ហាងចូវ ទន្លេ Yongding និងទន្លេ Xiliao សាងសង់រួចជាមូលដ្ឋាននូវគម្រោងបង្វែរទឹកពីទន្លេយ៉ាងសេទៅកាន់ទន្លេហាននៅកំណាត់កណ្តាលនៃគម្រោងផ្ទេរទឹកពីភាគខាងត្បូងទៅខាងជើងរបស់ប្រទេសចិន ហើយពន្លឿនការបង្កើតនិម្មាបនកម្មរៀបចំចាត់ចែងធនធានទឹកឱ្យមានតុល្យភាពពោលគឺ”ផ្ទេរទឹកពីតំបន់ខាងត្បូងទៅតំបន់ខាងជើង បំពេញបន្ថែមគ្នារវាងតំបន់ខាងកើតនិងខាងលិច” ។ អំពីបណ្តាញទូរគមនាគមន៍ជំនាន់ថ្មី គ្រឿងទន់និងគ្រឿងរឹងកំពុងលើកកម្ពស់លំដាប់ថ្នាក់ក្នុងពេលដំណាលគ្នា ហើយការពន្យារពេលនៃការបញ្ជូនសញ្ញាតាមរយៈផ្លូវអាកាសនិងដីត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ។ ក្នុងអំឡុងពេល”ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” បណ្តាញ”ជីហ្គាប៊ីតពីរ”នឹងវិវត្តទៅកាន់”១០ជីហ្គាប៊ីតពីរ” ៖ កសាងស្ថានីយមូលដ្ឋាន5G-Aចំនួន៥០ម៉ឺនកន្លែង ។ សេវា 6G ត្រូវបានរំពឹងថានឹងដាក់ឱ្យប្រើប្រាស់ផ្នែកពាណិជ្ជកម្មនៅប្រហែលឆ្នាំ២០៣០ ដោយមានប្រសិទ្ធភាពខ្ពស់និងសមត្ថភាពតភ្ជាប់កើនឡើងជាង ១០ ដងទៀត ។ នឹងបាញ់បង្ហោះផ្កាយរណបគន្លងទាបរាប់ពាន់គ្រាប់ ដើម្បីសម្រេចបាននូវការគ្របដណ្តប់ដោយគ្រប់ជ្រុងជ្រោយទាំងផ្លូវអវកាស ដីនិងសមុទ្រ ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ អាចបង្កើតឱកាសការងារដោយផ្ទាល់ជាង ១ លាន ដោយជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចដែនអាកាសទាបនិងបញ្ញាសិប្បនិម្មិត Embodied Intelligence ជាដើម ។ បណ្តាញអគ្គិសនីបែបថ្មី គឺជា ”សរសៃឈាមលំដាប់កំពូល”នៃថាមពល ។ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ដោយចរន្តផ្ទាល់ចំនួន១៥ខ្សែបានដាក់ឱ្យប្រើប្រាស់ ដោយឆ្លងកាត់ភ្នំនិងសមុទ្រ...
ក្នុងបរិបទដែលពិភពលោកកំពុងរងការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ប្រទេសចិនបាននិងកំពុងផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់ «ការអភិវឌ្ឍបៃតង» ឱ្យក្លាយជាកម្លាំងជំរុញ ដ៏សំខាន់ក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេច ឱ្យបាននូវគោលដៅបំភាយ កាបូនខ្ពស់បំផុតនៅមុនឆ្នាំ២០៣០ និងអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៦០ ។ តាមរយៈផែនការប្រាំឆ្នាំលើកទី១៥ (២០២៦–២០៣០) រដ្ឋាភិបាលចិន បានបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពន្លឿនបរិវត្តកម្មបៃតង លើគ្រប់វិស័យ ។ បើក្រឡេកមើលទៅក្រោយបន្តិច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់ចេញ នូវគោលនយោបាយ...
សន្និសីទជាតិ ស្តីពីការងារកសាងបក្សបានបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី១៥ ខែមិថុនា ។ លោក Cai Qi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា និងមានវត្តមានរបស់លោក Li Xi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន...
អត្តសញ្ញាណចម្បង របស់លោក Xi Jinping គឺសមាជិកបក្សកុម្មុយនីស្ត ហើយភារកិច្ចចម្បងរបស់លោក គឺធ្វើការសម្រាប់បក្ស ខែមករា ឆ្នាំ១៩៧៤ លោក Xi Jinping បានចូលរួមជាមួយ បក្សកុម្មុយនីស្តចិននៅ ភូមិ Liangjiahe ខេត្ត Shaanxi ។ លោក Xi Jinping បានកើតនិងធំធាត់នៅក្នុងគ្រួសារបដិវត្តន៍ ដែលបានទទួលឥទ្ធិពលយ៉ាងខ្លាំង ពីប្រពៃណីបដិវត្តន៍របស់គ្រួសារតាំងពីក្មេងមក លោករស់នៅ បរិភោគ និងធ្វើការជាមួយប្រជាជននៅភូមិ Liangjiahe ។ ឆ្លងកាត់ការសាកល្បងដ៏លំបាកនៃខ្ពង់រាបឡូអេស ជំនឿរបស់លោក Xi Jinping លើលទ្ធិកុម្មុយនិស្តកាន់តែរឹងមាំឡើងៗ ។ ចាប់ពីលេខាធិការសាខាបក្សនៃកងពលផលិតកម្មដល់មេដឹកនាំកំពូលនៃបក្ស និងប្រទេសជាតិ លោក Xi Jinping បានរក្សាពាក្យសច្ចាប្រណិធានរបស់លោកក្នុងការចូលរួមជាមួយបក្សយ៉ាងរឹងមាំ ហើយបានរក្សាចរិតនយោបាយរបស់កុម្មុយនិស្តអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។បក្សកុម្មុយនីស្តចិនតែងតែតំណាងឱ្យផលប្រយោជន៍ជាមូលដ្ឋានរបស់មហាជនទូទៅ ហើយចែករំលែកទ្រព្យសម្បត្តិ និងទុក្ខលំបាកជាមួយពួកគេ។អស់រយៈពេល ៥២ ឆ្នាំ តាំងពីចូលរួមជាមួយបក្សកុម្មុយនិស្តមក លោក Xi Jinping តែងតែអនុវត្តនូវសេចក្តីប្រាថ្នានិងការប្តេជ្ញាចិត្តដើមរបស់លោកក្នុងការ «ជួយឲ្យប្រជាជនរស់នៅបានល្អ» ដោយស្មោះស្ម័គ្រដូចសមាជិកបក្សកុម្មុយនិស្ត ៕
រដូវក្តៅជិតនឹងចូលមកដល់ សេដ្ឋកិច្ចនៃរដូងក្តៅ បានក្លាយជាគន្លឹះសម្រាប់ជំរុញឱ្យការប្រើប្រាស់នៅទូទាំងប្រទេសចិនងើបឡើងវិញ និងបំផុសសក្តានុពល នៃ តម្រូវការក្នុងស្រុក ។ ស្របពេលជាមួយរដូលកាលមាស ដែលជាបុណ្យសែននំចាំងតភ្ជាប់ជាមួយវិស្សមកាលរដូវក្តៅ សេដ្ឋកិច្ចនៅរដូវក្តៅនឹងអបអរទទួលការប្រើប្រាស់ ប្រកបដោយភាពសន្ទុះខ្លាំងក្លា ដែលមិនធ្លាប់មានពីមុនមក ។ នាពេលថ្មីៗកន្លងទៅនេះ ដើម្បីលើកកម្ពស់ថ្នាក់នៃសកម្មភាពទំនៀមទម្លាប់ប្រពៃណីដែលមានប្រវត្តិសាស្ត្រជាងមួយពាន់ឆ្នាំរួចហើយ រដ្ឋបាលខេត្តក្វាងទុងបានរៀបចំធ្វើព្រឹត្តិការណ៍ការប្រើប្រាស់ដ៏អស្ចារ្យមួយលើកលើវិស័យវប្បធម៌ និងកីឡានៅខេត្តទាំងមូល ក្រោមប្រធានបទ “ការប្រណាំងទូកនាគ”។ តាមដំណឹងបានឱ្យដឹងថា ក្នុងរយៈពេលពីខែមិថុនាដល់ខែកក្កដាប៉ុណ្ណោះ ខេត្តក្វាងទុងក៏បានរៀបចំការប្រកួតទូកនាគចំនួនជាង២រយផ្នែក...
វេទិកាត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់លើកទី ១៨ បានបើកធ្វើនៅក្រុង Xiamen ប្រទេសចិន នាថ្ងៃទី១៣ ខែមិថុនា ក្រោមអធិបតីភាពលោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ។ លោក Wang Huning បានថ្លែងថា តំបន់ដីគោកនៃប្រទេសចិន និងតំបន់តៃវ៉ាន់ជាទឹកដីរបស់ចិន...
ប្រទេសចិនមានសារមន្ទីរ និង សាលរំលឹកវិញ្ញាណក្ខន្ធជាច្រើនដែលសាងសង់នៅលើទីតាំងវិកិណ្ណដ្ឋានវប្បធម៌ ដែលជាសក្ខីភាពនៃប្រវត្តិសាស្ត្រ ដ៏យូរលង់នៃអរិយធម៌ចិន ។ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការពារវិកិណ្ណដ្ឋានវប្បធម៌ចិន ចាប់តាំងពីលោកធ្វើការ នៅរដ្ឋបាលមូលដ្ឋាន ។ តំបន់ប្រវត្តិសាស្ត្រនិងវប្បធម៌ Sanfang Qixiang ជានាមប័ណ្ណរបស់ទីក្រុងFuzhou ។ក្រោមការយកចិត្តទុកដាក់ និងការជំរុញដោយលោកXi Jinping ដែលកាលនោះជាលេខាធិការ...
កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៦ ថ្លែងនៅក្នុងពិធីអបអរសាទរខួប ៩៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន អគ្គលេខាធិការបក្ស លោក Xi Jinping បានសង្កត់ធ្ងន់ថា សមាជិកបក្ស និងកម្មាភិបាលត្រូវ «រក្សាភក្តីភាពចំពោះប្រជាជនជានិច្ច» ។ចាប់ពីបំពេញការងារនៅភូមិ Liangjiahe រហូតដល់កាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping តែងតែតម្កល់ទុកប្រជាជនជាអាទិភាព ដោយបានអនុវត្តតាមរយៈសកម្មភាពជាក់ស្តែង ដើម្បីផ្តល់សុភមង្គលជួនដល់ប្រជាជន ។ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិន លើកទី ១៨ លោក Xi...
កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំមិថុនា និងរបាយការណ៍ឆមាសទី១លើកទិសដៅការងារបន្ត ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ,មេបញ្ជាការកងអនុសេនាធំ,មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង ចូលរួមផងដែរ។ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង...