កំពង់ស្ពឺ៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ ជាក់ស្តែង នាព្រឹកថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅខេត្តរតនគិរី ត្រូវពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើស ធនធានធម្មជាតិនានា ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)បានឱ្យដឹងថា ស.ស.យ.ក. នឹងពង្រីកសមាជិក ឱ្យបានចំនួន១លាននាក់ នៅត្រឹមឆ្នាំ២០២៨ខាងមុខ ។ ក្នុង «ពិធីប្រកាសទទួលស្គាល់សមាសភាព ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មាន» លោក ហ៊ុន ម៉ានី លើកឡើងថា នៅក្នុងបរិបទដែលពិភពលោក...
បរទេស៖ ប្រភពព័ត៌មានចំនួនប្រាំដែលជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងពិចារណាពង្រីកសមត្ថភាពបំពង់បង្ហូរប្រេងឆៅ របស់ខ្លួនទៅកាន់ឆ្នេរសមុទ្រក្រហម ភាគខាងលិច ដែលអនុញ្ញាតឱ្យព្រះរាជាណាចក្រ មួយនេះ និងប្រទេសជិតខាង ដឹកជញ្ជូនប្រេងបានកាន់តែច្រើន ដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រហ័រមូស ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា បំពង់បង្ហូរប្រេងខាងកើត-ខាងលិច ត្រូវបានសាងសង់នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ហើយបានក្លាយជារឿងសំខាន់ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីរ៉ង់នៅក្នុងខែកុម្ភៈ និងការបញ្ឈប់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ចប់ការវាយប្រហារជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានវាយប្រហារគោលដៅជាង ៨០ កន្លែង នេះបើយោងតាមបញ្ជាការ កណ្តាលសហរដ្ឋអាមេរិក។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឲ្យដឹងមុននេះថា កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីនាវាពាណិជ្ជកម្មចំនួន ៣គ្រឿងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានវាយប្រហារ។ បញ្ជាការយោធារួមកំពូល របស់អ៊ីរ៉ង់បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងផ្តល់ «ការឆ្លើយតបដ៏ខ្លាំងក្លា» ចំពោះការវាយប្រហារ របស់សហរដ្ឋអាមេរិក ហើយនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ជ្រៀតជ្រែកក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូសនោះឡើយ។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារថា លោកនឹងលុបចោលទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដែលដាក់លើប្រទេសតួកគី ដោយសារតែការទិញមីស៊ីលការពារជាតិរបស់រុស្ស៊ី ហើយបានបង្ហាញឆន្ទៈក្នុងការលក់យន្តហោះចម្បាំង F-35 ដែលជាចលនាមួយដែលទំនងជាប្រឈមមុខ នឹងការតស៊ូយ៉ាងខ្លាំងនៅក្នុងសភា ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ថា នៅក្នុងដំណើរទស្សនកិច្ចលើកដំបូង...
តាកែវ៖ តបតាមការស្នើសុំ របស់ប្រជាពលរដ្ឋ លោក ពុំ សុថា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចាត់តាំងមន្រ្តី នាំយកកូនត្រី ជាង១០មុឺនក្បាល មកលែងនៅក្នុងតំបន់អភិវឌ្ឍន៍ព្រៃស្នួល ស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ លោក លន់...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រកបដោយចីរភាព មិនអាចសម្រេចបាន ដោយភាគីណាមួយតែម្នាក់ឯងនោះទេ គឺចាំបាច់ទាមទារត្រូវមានភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍ (Public-Private-Community Partnership) ។ ការលើកឡើងរបស់លោក ហួត ហាក់ ធ្វើឡើងក្នុងសិក្ខាសាលាជួបជុំ និងចែករំលែកបទពិសោធ...
ម៉ាណាម៉ា៖ សំឡេងផ្ទុះជាច្រើនត្រូវបានឮនៅក្នុងប្រទេសបារ៉ែននៅថ្ងៃពុធនេះ ហើយក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងថា សំឡេងស៊ីរ៉ែន ក៏ត្រូវបានបន្លឺឡើង នៅក្នុងប្រទេសផងដែរ ដែលគ្រាអាសន្ននេះ កើតឡើងបន្ទាប់ពីអាមេរិក បើកការវាយប្រហារលើអ៊ីរ៉ង់ជាថ្មី ហើយនេះក៏ជាការឆ្លើយតបរបស់អ៊ីរ៉ង់ ដោយវាយប្រហារលើមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងបណ្ដាប្រទេសនៅមជ្ឈឹមបូព៌ាវិញផងដែរ។ ប្រធានសភាអ៊ីរ៉ង់ និងជាអ្នកចរចាកំពូលលោក Mohammad Bagher Ghalibaf បានឲ្យដឹងថា ការរំលោភលើ “ការកែសម្រួលរបស់អ៊ីរ៉ង់” នៅក្នុងច្រកសមុទ្រហ័រមូស...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ និងជាអ្នកចរចាកំពូលលោក Mohammad Bagher Ghalibaf បានឲ្យដឹងថា ការរំលោភលើ “ការកែសម្រួលរបស់អ៊ីរ៉ង់” នៅក្នុងច្រកសមុទ្រហ័រមូស ការគំរាមកំហែងវាយប្រហារបន្ថែមទៀត ការស្ដារឡើងវិញនូវទណ្ឌកម្មប្រេង ការវាយប្រហារលើភាគខាងត្បូងអ៊ីរ៉ង់ និងការឈ្លានពានរបស់អ៊ីស្រាអែល បន្តលើប្រទេសលីបង់ គឺជាការរំលោភបំពានអនុស្សរណៈនៃការយោគយល់គ្នាដ៏សំខាន់ ដោយសហរដ្ឋអាមេរិក។ លោកបានសរសេរនៅក្នុងសារមួយនៅលើ X ថា “សម័យកាលនៃការគំរាមកំហែង និងការជំរិតទារប្រាក់បានចប់ហើយ។...