ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យក្រសួងរៀបចំដែនដី បញ្ចប់ការចុះបញ្ជីដីធ្លី ឆ្នាំ២០២៦ និងបញ្ចប់ការផ្ដល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស នៅឆ្នាំ២០២៧ខាងមុខ ។ ក្នុងឱកាសអញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រដ្ឋគ្មានគម្រោងកែទម្រង់ កាត់បន្ថយក្រសួងស្ថាប័នរដ្ឋនោះទេ ។ ការលើកឡើងបែបនេះ ក្រោយមានការបញ្ចេញមតិថា នឹងមានការកាត់បន្ថយក្រសួងចំនួន៦ ដែលជាន់មុខងារគ្នា ៕
កណ្ដាល ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ហ្វេសប៊ុក និងបណ្ដាញសង្គម គឺជាមូលដ្ឋាន និងជាមធ្យោបាយមួយដែលប្រជាពលរដ្ឋអាចផ្ដល់ព័ត៌មានផ្ទាល់តែម្ដង។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃអង្គារថា សមភាគីអ៊ុយក្រែន របស់គាត់គឺលោក Andrii Sybiha បានធានាគាត់ថាការវាយប្រហារ ថ្ងៃសៅរ៍ របស់អ៊ុយក្រែនលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់ គឺអចេតនាហើយថា អ៊ុយក្រែននឹងមិនស្វែងរកការកើនឡើង នៃបញ្ហាជាមួយគ្នាទេ ។ នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការហៅទូរស័ព្ទនៅព្រឹកព្រលឹមជាមួយ Sybiha...
ហេលស៊ីនគី៖ ពន្ធគយចុងក្រោយបំផុត របស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យខូចទំនាក់ទំនងពាណិជ្ជកម្ម និងបន្ថែមភាពមិនប្រាកដប្រជា សម្រាប់សេដ្ឋកិច្ច និង អាជីវកម្មសកល នេះបើយោងតាមមន្ត្រីឧស្សាហកម្ម ជាន់ខ្ពស់ហ្វាំងឡង់ម្នាក់បានព្រមាន ដោយរិះគន់ការប្រើប្រាស់ពន្ធគយ ជាឧបករណ៍គោលនយោបាយពាណិជ្ជកម្ម ជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ។ លោក Timo Vuori នាយកពាណិជ្ជកម្មអន្តរជាតិ និងគោលនយោបាយពាណិជ្ជកម្មនៅសហព័ន្ធឧស្សាហកម្មហ្វាំងឡង់ (EK) បានប្រាប់អ្នកផ្សាយព័ត៌មានជាតិ ហ្វាំងឡង់ ថា...
អ៊ីស្តង់ប៊ុល៖ ការវាយប្រហារកាន់តែខ្លាំងឡើង លើនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅ ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន កំពុងបង្កើនក្តីបារម្ភលើពាណិជ្ជកម្ម ក្នុងតំបន់ និងសន្តិសុខដែនសមុទ្រ ដែលជំរុញឱ្យមានការអំពាវនាវ ឡើងវិញសម្រាប់សកម្មភាពអន្តរជាតិ។ ដោយបញ្ជាក់ពីការគំរាមកំហែងកាន់តែខ្លាំងឡើង សមាគមម្ចាស់នាវាតួកគីបានរាយការណ៍ថា “នាវាពាណិជ្ជកម្មចំនួន ១៣៦ គ្រឿងត្រូវបានវាយប្រហារ នៅក្នុងកំពង់ផែរុស្ស៊ី និងអ៊ុយក្រែន និងកន្លែងផ្សេងទៀតនៅក្នុង សមុទ្រខ្មៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ”។ ដោយពិពណ៌នា អំពីហានិភ័យសន្តិសុខថាបានឈានដល់កម្រិត “មិនអាចទទួលយកបាន” សមាគមនេះ...
កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី «ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល»នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា ការចុះបញ្ជីដីធ្លី ជាប្រព័ន្ធក្នុងខេត្តកណ្តាល បានចាប់ផ្តើមពីឆ្នាំ២០០២ ហើយបច្ចុប្បន្នខេត្ត បានរៀបចំក្រុមការងារចំនួន ១១ក្រុម...
លោក វ៉ាង វិន ពីន ៖ ចំណងមិត្តភាពដែកថែប រវាងយោធាចិននិងកម្ពុជា គឺមិនអាចបំបែកបានឡើយ ក្រសួងអប់រំ អំពាវនាវ ដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវគោរពបទប្បញ្ញត្តិឱ្យបានម៉ឺងម៉ាត់ ខណៈមានបេក្ខជនជាង ១៥ម៉ឺននាក់ ទោះ ព្យុះ ដូលហ្វីន កំពុងកើតមាន តែកម្ពុជាពុំស្ថិតក្នុង គន្លងផ្លូវដើររបស់ព្យុះនេះទេ លោក ផន...
កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺផងនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ...
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំ វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» ក្រោមអធិបតីភាពលោកអភិបាលរងខេត្តព្រះសីហនុ និងលោកប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដី និងសាធារណជនយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានតេជោ។ នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញជូនគណៈអធិបតីអំពីវឌ្ឍនភាពការងារធុរកិច្ចទេសចរណ៍ និងការរៀបចំសកម្មភាពកីឡាចម្រុះ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុង...