ភ្នំពេញ ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីករណីសង្ស័យ ថាមានការបញ្ចេញសំណល់រាវ ចូលទឹកទន្លេបាទី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួម ពីមន្ទីរបរិស្ថានខេត្តកណ្ដាល បានចុះត្រួតពិនិត្យក្រុមហ៊ុន KICYN (CAMBODIA) CO., LTD. ដែលជាប្រភេទរោថចក្រផលិតបោកគក់សម្លៀកបំពាក់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ទោះបីជាជួបបញ្ហាព្រំដែនរវាងកម្ពុជានិងថៃក៏ពិតមែន ប៉ុន្តែរាល់ការវិនិយោគនៅកម្ពុជាមិនបានធ្វើឱ្យប៉ះពាល់ឡើយ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងក្រោយសម្តេចតេជោ អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd បានរំលឹកថា...
តាកែវ ៖ សិស្សានុសិស្សមកពីវិទ្យាល័យនានាក្នុងខេត្តតាកែវ សរុបជិត ១ពាន់នាក់ បានមកធ្វើទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ ដើម្បីស្វែងយល់អំពីការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កម្មវិធីបណ្តុះបណ្តាលជំនាញ បរិក្ខារសិក្សាទំនើបៗ ជម្រើសមុខរបរ និងឱកាសការងារនាពេលអនាគត ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជួយឱ្យសិស្សានុសិស្សទទួលបានការយល់ដឹងកាន់តែច្បាស់អំពីជម្រើសនៃការសិក្សាជំនាញ បង្កើនការត្រៀមខ្លួនសម្រាប់ការសម្រេចចិត្តបន្តការសិក្សា និងកំណត់ទិសដៅអាជីពស្របតាមសមត្ថភាព ចំណង់ចំណូលចិត្ត...
បរទេស៖ អគ្គលេខាបក្ស និង ជាប្រធានរដ្ឋរបស់វៀតណាម លោក តូ ឡឹម (Tô Lâm) បានដឹកនាំកិច្ចប្រជុំការងារមួយ ជាមួយគណៈកម្មាធិការបក្ស នៃអធិការកិច្ចរដ្ឋាភិបាល និង ថ្នាក់ដឹកនាំរបស់ខ្លួន នៅទីក្រុងហាណូយ កាលពីថ្ងៃចន្ទ ដើម្បីពិនិត្យមើលដំណើរការ ការងាររបស់វិស័យនេះ បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញជាងមួយឆ្នាំ កំណត់ចំណុចទាល់ស្ទះស្ថាប័ន និងពិភាក្សាអំពីផែនការលើកកម្ពស់ ការដឹកនាំរបស់បក្សលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ...
បរទេស៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg News កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអ្នកដែលស្គាល់ពីបញ្ហានេះ បានឱ្យដឹងថា មន្ត្រីគយសហរដ្ឋអាមេរិកបានធ្វើការត្រួតពិនិត្យលើរោងចក្រពាក់ព័ន្ធនឹងប្រទេសចិននៅក្នុងប្រទេសវៀតណាម ។ យោងសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ថា របាយការណ៍របស់ Bloomberg បានឱ្យដឹងថា អ្នកត្រួតពិនិត្យបានពិនិត្យឯកសារ ប្រភពវត្ថុធាតុដើម និងដំណើរការផលិតកម្ម ដើម្បីកំណត់ថាតើកម្រិតតម្លៃបន្ថែម មានប៉ុន្មានមុនពេលនាំចេញទៅកាន់សហរដ្ឋអាមេរិក...
ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរខួបគម្រប់ ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី (អង្គរមីល) បានរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង មាន ៥បន្ទប់ ជូនដល់សាលាបឋមសិក្សាគ្រញូង ស្ថិតក្នុងភូមិគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងបានធ្វើជំរឿន នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធ និងមន្ត្រីរាជការឱ្យមានភាពត្រឹមត្រូវ ឯកភាពគ្នា និងអាចប្រើប្រាស់បានរួមគ្នា ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស និងការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង។ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ...
ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីបិទ វេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល» នៅទីស្ដីការក្រសួងមហាផ្ទៃ ។ សូមជម្រាបជូនថា វេទិកាលើកទី៧នេះ រៀបចំឡើងក្រោមប្រធានបទ...
បរទេស៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានទទូចឱ្យភាគីពាក់ព័ន្ធស្វែង រកការពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដោះស្រាយឧប្បត្តិហេតុនេះ ឱ្យបានត្រឹមត្រូវ បន្ទាប់ពីមានហេតុការណ៍ ដែលជនជាតិចិនម្នាក់ ត្រូវបានបុគ្គលិក សន្តិសុខប្រើអំពើហិង្សា និងបណ្តេញចេញ ពីទីកន្លែងប្រារព្ធពិព័រណ៍សៀវភៅមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន The Global Times របស់ចិន ចេញផ្សាយកាលពីថ្ងៃទី២៧...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយលោកវេជ្ជបណ្ឌិត Dong-Hyung Go ប្រធានមន្ទីរពេទ្យ Catholic Kwandong University Int’l St. Mary’s Hospital នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យសុខភាព ជូនពលករខ្មែរធ្វើការនៅកូរ៉េ ។...