ភ្នំពេញ ៖ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក សនសៃ វណ្ណាសៃ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះភាពរីកចម្រើនរបស់កម្ពុជា។ ជាពិសេសកំណើនអគារខ្ពស់ៗ និងផ្លូវគមនាគមន៍ដ៏ច្រើនខ្វាត់ខ្វែង ទាំងក្នុងរាជធានី តាមបណ្ដាខេត្ត និងជាពិសេសតំបន់ជនបទ បន្ទាប់ពី...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មសិក្សាការី និងពលករជំនាញខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសនៅតំបន់ ដែលរងផលប៉ះពាល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ និងការប្រកាសអាសន្ន អំពីរលកយក្សស៊ូណាមិពីអាជ្ញាធរជប៉ុន ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ចម្ការមីនដែលបានបោសសម្អាតរួច មិនមែនគ្រាន់តែជាការលុបបំបាត់គ្រោះថ្នាក់ប៉ុណ្ណោះទេ ថែមទាំងត្រូវប្រែក្លាយទៅជាដីផលិតកម្ម ដែលរួមចំណែកពង្រឹងសន្តិសុខស្បៀង អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងកាត់បន្ថយភាពក្រីក្រ។ ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរមីន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឱ្យពង្រឹងសុវត្ថិភាព ការធ្វើនាវាចរណ៍ ក្រោយមានករណីនាវាប៉ះទង្គិចគ្នា នៅចំណុចកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រុំ។ តាមរយៈសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឱ្យពង្រឹងសុវត្ថិភាព ការធ្វើនាវាចរណ៍ ក្រោយមានករណីនាវាប៉ះទង្គិចគ្នា នៅចំណុចកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រុំ ។ តាមរយៈសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី២៦ ខែកក្កដា...
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញវិនិយោគក្នុងភូមិភាគឦសាន លើកទី៦ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តទាំង ៤ ដែលជាសមាជិកក្រុមការងារ ដើម្បីពិនិត្យ និង អនុម័តគម្រោងវិនិយោគចំនួន ៣ ក្នុងវិស័យកសិកម្ម, រួមមាន ការដាំដុះដើមកាហ្វេ និង កាកាវ, ការចិញ្ចឹមសត្វចម្រុះ និង សត្តឃាតដ្ឋាន, និង...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការផែនការយុទ្ធសាស្រ្តស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាព ទទួលបានទឹកផឹកសុវត្ថិភាព សម្រាប់ទាំងអស់គ្នា” ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ ជាកិច្ចចាប់ផ្ដើម លោក ស្រ៊ិន ពុទ្ធី...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអំពាវនាវដល់អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួម លើកកម្ពស់ការអភិវឌ្ឍជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ។ ក្នុងពិធីបិទវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ស សុខា...
លោក ចេន ហ្ស៊ី មេខ្លោងឆបោកអនឡាញ ប្រឈមនឹងការកាត់ទោស ដោយប្រហារជីវិតនៅចិន បន្ទាប់ពីរដ្ឋអាជ្ញាចិន សម្រេចបន្ថែមបទចោទមួយទៀត ពីបទបង្ករបួសស្នាមដោយចេតនា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
កំពង់ស្ពឺ៖ នៅលើកំណាត់ផ្លូវប្រមាណជិត២០០០ម៉ែត្រ នៃផ្លូវជាតិលេខ៤៦ឡើង ទៅកាន់ទីរមណីយដ្ឋានព្រះសុរាម្រិតកុសមៈ(ឧទ្យានជាតិគីរីរម្យ) ដែលមានភាពតូចចង្អៀត និងកំពុងរងការខូចខាត ពិបាកក្នុងការធ្វើដំណើរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការជួសជុលកែលម្អឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ ។ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានឱ្យដឹងនៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៦នេះថា រមណីយដ្ឋានព្រះសុរាម្រិតកុសមៈ(ឧទ្យានជាតិគីរីរម្យ) គឺជារមណីយដ្ឋានធម្មជាតិមួយដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ អន្តរជាតិទៅលេងច្រើនក្នុងមួយថ្ងៃៗ ដែលធ្វើឱ្យផ្លូវមួយនេះមានភាពមមាញឹក។...