បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អាជ្ញាធរតួកគីកាលពីថ្ងៃពុធ បានឃុំខ្លួនមន្ត្រីក្រុងចំនួន២៣ នាក់រួមទាំងអភិបាលក្រុង Istanbul មួយរូបនៅក្នុងប្រតិបត្តិការប្រឆាំង អំពើពុករលួយពីរដាច់ដោយឡែកពីគ្នា ដែលផ្តោតលើភាពមិនប្រក្រតី ដែលត្រូវបានចោទប្រកាន់នៅក្នុងរដ្ឋបាលក្នុងតំបន់។ នៅក្នុងសង្កាត់ Uskudar នៃទីក្រុង Istanbul ប៉ូលីសបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ រួមទាំងអភិបាលស្រុក Sinem Dedetas ផងដែរ។ ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើម ដោយការិយាល័យរដ្ឋអាជ្ញាសាធារណៈ...
បរទេស៖ ថ្លៃប្រេងបានធ្លាក់ចុះមកវិញខ្លះនៅថ្ងៃព្រហស្បតិ៍ ខណៈដែលនាវាដឹកប្រេង នៅតែបន្តធ្វើដំណើរចេញពីតំបន់មជ្ឈិមបូព៌ា បើទោះបីជាភាពតានតឹង នៅក្នុងតំបន់នោះបានកើនឡើង ដោយសារសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានរីករាលដាលហួស ពីសមរភូមិជួរមុខរបស់ខ្លួនក៏ដោយ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា ថ្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,២៩ ដុល្លារ ឬ...
បរទេស៖ ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំជាងគេ របស់ប្រទេសចិន គឺក្រុមហ៊ុន ChangXin Memory Technologies (CXMT) បានក្លាយជាក្រុមហ៊ុនចុះបញ្ជីដ៏មានតម្លៃបំផុតរបស់ចិនដីគោក បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើង ជាងប្រាំដងនៅក្នុងការបង្ហាញខ្លួនលើកដំបូង នៅលើទីផ្សាររបស់ពួកគេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមហ៊ុននេះបានបង្កើនទុកចំនួន 57.9 ពាន់លានយន់ (8.6 ពាន់លានដុល្លារ)...
បរទេស៖ កាលពីថ្ងៃអង្គារ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសហាមឃាត់ការនាំចូលមនុស្សយន្តដែលផលិតដោយបរទេសទៅកាន់សហរដ្ឋអាមេរិក ដែលភាគច្រើនផ្តោតលើប្រទេសចិន ដែលជាក្រុមហ៊ុនផលិតឈានមុខគេមួយរបស់ពិភពលោក។ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានលើកឡើងពី “ហានិភ័យដែលមិនអាចទទួលយកបាន” ចំពោះសន្តិសុខជាតិសហរដ្ឋអាមេរិក ក្នុងការពន្យល់ពីចលនានេះ។ យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេធជានិច្ចនូវវិធានការស្រដៀងគ្នារបស់សហរដ្ឋអាមេរិកថាជាហេតុផលនយោបាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា វាកើតឡើងក្នុងចំណោមការប្រណាំងប្រជែងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដើម្បីគ្របដណ្ដប់លើ AI...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Wladyslaw Kosiniak-Kamyszបាននិយាយថា មិនមានការចង្អុលបង្ហាញថា រុស្ស៊ីគ្រោងនឹងវាយប្រហារប៉ូឡូញដោយយោធានោះទេ។ ថ្លែងទៅកាន់វិទ្យុ RMF FM កាលពីថ្ងៃពុធ លោក Kosiniak-Kamysz បានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ថាទីក្រុងមូស្គូអាចចាប់ផ្តើមការវាយប្រហារដោយសកម្មភាពណាមួយ។ លោកបាននិយាយថា៖មិនមានការព្យាករអំពីការវាយប្រហារដូចជាសង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែនទេ។ លោកបានអះអាងថា ផ្ទុយទៅវិញ ទីក្រុងមូស្គូកំពុងបង្កើនការបំផ្លិចបំផ្លាញ ការបង្កហេតុ...
ភ្នំពេញ ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូរបស់ក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការ នៃព្រឹទ្ធសភា លោកស្រី មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា តាមរយៈអន្តរក្រសួង យើងបាននិងកំពុងត្រៀមលក្ខណៈសម្បត្តិយ៉ាងសកម្ម ដើម្បីជំរុញគម្រោងសាកល្បង ទស្សនាប្រាសាទពេលរាត្រី និង ជំរុញទេសចរណ៍ភាពយន្ត ដែលជាយុទ្ធសាស្ត្រអំណាចទន់ (Soft Power) ដើម្បីលើកស្ទួយវិស័យទេសចរណ៍» ។ ការគូសបញ្ជាក់របស់លោក ហួត ហាក់ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា លើទិសដៅយុទ្ធសាស្ត្រគន្លឹះ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារ នគរបាលចរាចរណ៍បានបញ្ជាក់ថា ស្រ្តីឈ្មោះ សាម ម៉ីជូ ជាអ្នកបង្កគ្រោះថ្នាក់ ធ្វើឱ្យមន្រ្តីក្រសួងសាធារណការ ស្លាប់ភ្លាមៗនោះ គ្មានចេតនារត់គេចខ្លួនទៅក្រៅប្រទេសនោះទេ ។ ការលើកឡើងបែបនេះ ក្រោយមានការចេញផ្សាយជាបន្តបន្ទាប់ថា ស្រ្តីខាងលើនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រលានយន្តហោះតេជោ នៅពេលរត់គេចខ្លួនទៅប្រទេសសិង្ហបុរី ។ តាមរយៈបណ្តាញសង្គមមុននេះ...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួម ពីលោកឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍន៍ភាព នៃគម្រោងស្ថាបនាស្ពានបេតុងប្រវែង១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លា...
ឧត្តរមានជ័យ៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវថ្នល់ តែងតែត្រូវបានចាត់ទុកថាជាសរសៃឈាមដ៏សំខាន់បំផុតសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាក់ស្ដែង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោកមានចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមថ្មីមួយខ្សែ ដែលមានប្រវែងសរុប ១០.៦៥០ម៉ែត្រ តភ្ជាប់ពី ភូមិប្រាសាទល្បើក ទៅកាន់ ភូមិទំនប់ចាស់ ដើម្បីឆ្លើយតបចំតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ។ ការបើកការដ្ឋានស្ថាបនាផ្លូវគ្រួសក្រហមប្រវែងជាង ១០គីឡូម៉ែត្រនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ...