ហាណូយ៖ អាជ្ញាធរវៀតណាម បានរកឃើញសាកសពជនរងគ្រោះម្នាក់ពីកប៉ាល់ Khoi Nguyen 18 ដែលលិចនៅក្នុងសមុទ្រចិនខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Thanh Nien ដោយដកស្រង់សម្តីលោក Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម។ លោក Hang បានឧ្យដឹងថា សមាជិកនាវិកវៀតណាមចំនួន ៤៨នាក់ត្រូវបាននាំយកមកច្រាំងដោយសុវត្ថិភាព និងបានជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃពុធ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលសម្របសម្រួលដោយអាជ្ញាធរវៀតណាម...
វ៉ាស៊ីនតោន៖ ក្រុមហាម៉ាស់ និងប៉ាឡេស្ទីនបានព្រមព្រៀងគ្នាលើផែនការមួយ ដើម្បីអនុវត្តដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា រួមទាំងដំណើរការបន្តិចម្តងៗសម្រាប់ការធ្វើសារពើភ័ណ្ឌ និងរក្សាទុកអាវុធរបស់ពួកគេ របាយការណ៍នេះបានឧ្យដឹងថា គណៈកម្មាធិការជាតិ សម្រាប់រដ្ឋបាលតំបន់ហ្គាហ្សានឹងត្រួតពិនិត្យ និងអនុវត្តដំណើរការបន្តិចម្តងៗ និងជាបន្តបន្ទាប់នៃការធ្វើសារពើភ័ណ្ឌ និងរក្សាទុកអាវុធ នេះបើយោងតាមការដកស្រង់ប្រភពព័ត៌មានអេហ្ស៊ីប។ ប្រភពបានបន្ថែមថា ការចាប់ផ្តើមនៃដំណើរការធ្វើសារពើភ័ណ្ឌអាវុធនឹងត្រូវបានភ្ជាប់ទៅនឹងការចូលរបស់គណៈកម្មាធិការចូលទៅក្នុងតំបន់ហ្គាហ្សា និងការដាក់ពង្រាយកងកម្លាំងស្ថេរភាពអន្តរជាតិ។ ប្រភពនេះបានបន្ដថា កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងការចូលរបស់គណៈកម្មាធិការចូលទៅក្នុងតំបន់ហ្គាហ្សា ការដាក់ពង្រាយកងកម្លាំងអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញដំបូងនៅក្នុងតំបន់នោះផងដែរ។ ក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីន...
បរទេស៖ លោក Elon Musk ដែលជាមហាសេដ្ឋីអាមេរិក បានច្រានចោល ហើយថា ជាព័ត៌មានក្លែងក្លាយ នៃរបាយការណ៍មួយដែលថា នាយកប្រតិបត្តិនៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla (TSLA.O) របស់គាត់ត្រូវបានប្រាប់ឱ្យរៀបចំសម្រាប់ការបំបែកអាជីវកម្ម នៅប្រទេសចិនរបស់ខ្លួន មុនពេលមានការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនរុករកអវកាស SpaceX (SPCX.O) ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា...
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញមុខជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះជនសង្ស័យ ៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងជនសង្ស័យ០១នាក់ទៀតត្រូវបញ្ជូនទៅបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន។ ការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖*ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់...
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីគ្រប់គ្រងគេហទំព័រ របស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ពង្រឹងតួនាទី ជាច្រកចេញចូលផ្តល់ព័ត៌មានផ្លូវការ ដ៏មានសក្តានុពលចម្បង ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណមតិ និងធានាការផ្តល់ព័ត៌មានពិត ដល់សាធារណជន។ ការជំរុញបែបនេះត្រូវបានធ្វើឡើង ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការគ្រប់គ្រងគេហទំព័រព័ត៌មានមន្ទីរព័ត៌មាន រាជធានី-ខេត្ត» កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន...
កោះកុង៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជិត ៤ពាន់នាក់មានជំនាញ មានការងារធ្វើបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសកោះកុង (PIKK) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ បើយោងតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជន និងពលរដ្ឋទូទៅសរុប ៣,៧៧៧នាក់ ទទួលបានអាហារូបករណ៍ លើ១៨មុខជំនាញ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ...
តាកែវ៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជាង ២ពាន់នាក់ មានជំនាញ មានការងារធ្វើបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ បើយោងតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជន និងពលរដ្ឋទូទៅសរុប ២,៤៩២នាក់ ទទួលបានអាហារូបករណ៍លើ ១២មុខជំនាញ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ចាត់វិធានការជាបន្ទាន់ស្វែងរក និងហៅក្រុមផលិតវីដេអូខ្លីៗរបស់ក្រុមគ្រូតឿ មកអប់រំណែនាំ និងធ្វើកិច្ចសន្យា ។ ការហៅមកអប់រំណែនាំនេះ ក្រោយក្រុមគ្រូតឿនេះ បាននាំគ្នាផលិតវីដេអូស្លៀកសម្លៀកបំពាក់ឯកសណ្ឋានពេទ្យ ដោយមានការរុញគ្រែពេទ្យថែមទៀត ដែលមានន័យ រើសអើង ចំពោះអ្នកជំងឺអេដស៍ ។...
ភ្នំពេញ ៖ វីតាល់ បានរៀបចំព្រឹត្តិការណ៍កម្រាលព្រំពណ៌ទឹកប៊ិច សម្ពោធខ្សែភាពយន្តហូលីវូដ ដ៏ធំប្រចាំឆ្នាំ មនុស្សពីង ពាង ៖ ថ្ងៃថ្មីសន្លាង (SPIDER-MAN: BRAND NEW DAY) ក្នុងនាមជាដៃគូផ្លូវការ ប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅនាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ជាការចាក់បញ្ចាំងមុនគេបង្អស់ នៅប្រទេសកម្ពុជា...
ភ្នំពេញ ៖ លោកឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និង លោកស្រី Kaymany ORABOUNE ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវប្រចាំ នៅប្រទេសកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នា លើការផ្លាស់ប្តូរយោបល់ អំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ និងការរស់នៅរបស់សហគមន៍ខ្មែរ-ឡាវ ។ ក្នុងឱកាសនៃជំនួប ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ អំពីស្ថានភាពសេដ្ឋកិច្ច...