បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisiនិងនាយករដ្ឋមន្ត្រីអេស្បាញលោក Pedro Sanchez បានសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃពុធលើកំពង់ផែ Damietta របស់ប្រទេសអេហ្ស៊ីប និងបញ្ហាក្នុងតំបន់ផ្សេងទៀត។ ប្រធានាធិបតីអេហ្ស៊ីបបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា លោក Sisi បាននិយាយថា អាជ្ញាធរមានសមត្ថកិច្ចកំពុង ធ្វើការស៊ើបអង្កេតដើម្បីបញ្ជាក់ ពីព័ត៌មានលម្អិត នៃឧបទ្ទវហេតុនេះ...
បរទេស៖ ក្រុមហ៊ុន QatarEnergy (QE) បានទិញកប៉ាល់ដឹកឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៣៣ គ្រឿងនៅឆ្នាំនេះពីសហរដ្ឋអាមេរិក សម្រាប់ដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូង កោះតៃវ៉ាន់ បង់ក្លាដែស ឥណ្ឌា និងជប៉ុន, នេះបើយោងតាមប្រភពពាណិជ្ជកម្ម និងឧស្សាហកម្មចំនួនបួន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា ការទិញទំនិញទាំងនេះ...
បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើន រួមទាំង Reuters និង Bloomberg បានផ្សាយថា ក្រុមហ៊ុនរថយន្តយក្សអាល្លឺម៉ង់ BMW កំពុងមានគម្រោងកាត់បន្ថយការងារប្រហែល ៨.០០០ កន្លែងនៅទូទាំងពិភពលោកនៅចុងឆ្នាំ ២០២៧។ យោងតាមរបាយការណ៍ កម្មករអាល្លឺម៉ង់ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ជាពិសេស ដោយសារតែក្រុមហ៊ុនផលិតកំពុងដោះស្រាយជាមួយនឹងការចំណាយផលិតកម្មខ្ពស់នៅអឺរ៉ុប ក៏ដូចជាការធ្លាក់ចុះនៃការលក់នៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា...
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាជាតិលើកទី១ ក្រោមប្រធានបទ ការជំរុញផលិតផលសិប្បកម្មទេសចរណ៍និងវត្ថុអនុស្សាវរីយ៍ខ្មែរសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប ដោយមានការចូលរួមពីគណៈអធិបតី លោក ហួតហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហែមវណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេសនិង នវានុវត្តន៍ និងលោកស្រីចមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាពិសេសព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃវិស័យឯកជន សិប្បករ ផលិតករ...
ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលបន្ទប់ថ្មកែវសាលាខេត្ត លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីដោះស្រាយ និងសម្របសម្រួល លើគម្រោងបើកផ្លូវលេខ ២០៦A ដល់ ២០៧A ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឱ្យទទួលបានលទ្ធផលជោគជ័យយ៉ាងរលូន។ ក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយ និងសម្របសម្រួលដ៏មានសារៈសំខាន់នេះ...
ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦ ការប្រកួតមនុស្សយន្តឡើងភ្នំថៃសានពិភពលោកនៃ CMG លើកទីមួយបានចាប់ដំណើរការក្នុងពិធីសម្ពោធពិពរណ៍ « ភាពវៃឆ្លាតគាំទ្រការប្រកួតប្រជែងនាពេលអនាគត៖ ពិព័រណ៍ជំនាញមនុស្សយន្តវៃឆ្លាតលើកទីមួយ » ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ។ សូមបញ្ជាក់ថា ឈ្មោះបុរាណនៃភ្នំថៃសាន គឺ Dai / Daizong / Daishan ...
ប៉ុន្មានឆ្នាំកន្លងទៅនេះ ដើម្បីការពារកម្លាំងប្រកួតប្រជែងឧស្សាហកម្មនិងតួនាទីក្នុងទីផ្សាររបស់ខ្លួន អង្គភាពសេដ្ឋកិច្ចប៉ែកខាងលិចមួយចំនួនបានប្រែបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅជាបញ្ហានយោបាយ ដែលបានឃោសនាបំប៉ោងពីបញ្ហាដែលហៅថា“អតិរេកផលិតកម្ម”របស់ចិន “ការវាយប្រហារពីប្រទេសចិន២.០”ជាដើម ហើយបានដាក់ចេញវិធានការផ្នែកគាំពារនិយមគ្រប់បែបយ៉ាងក្រោមលេសនេះ ។ ប៉ុន្តែ តើការពិតជាក់ស្តែងមានសភាពយ៉ាងណា ? ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយឯកសារ«គោលជំហររបស់ចិនអំពីអ្វីដែលហៅថា“បញ្ហាអតិរេកផលិតកម្ម”» ដោយប្រើប្រាស់ទិន្នន័យលម្អិតនិងករណីជាក់ស្តែង ដើម្បីផ្តល់បង្អួចដល់សហគមន៍អន្តរជាតិក្នុងការប្រើក្រសែភ្នែកសត្យានុម័តនិងគ្រប់ជ្រុងជ្រោយទៅមើលផលិតភាពសកល និងអ្វីដែលហៅថា“អតិរេក”។ តើអ្វីទៅដែលហៅថា“អតិរេកផលិតកម្ម”?បច្ចុប្បន្ននេះ ពិភពលោកទាំងមូលនៅមិនទាន់ឈានដល់គំនិតឯកភាពរួមជាទូទៅឡើយទេ ដូច្នេះ ត្រូវគិតពិចារណាលើបញ្ហានេះដោយឡែកពីគ្នាតាមសភាពការណ៍ប្រទេសនីមួយៗ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេនៅលើពិភពលោក នៅឆ្នាំ២០២៥ អត្រាប្រើប្រាស់ផលិតភាពនៃសហគ្រាសឧស្សាហកម្មធុនធំនិងមធ្យមរបស់ចិនគឺ៧៤,៤ភាគរយ ដែលស្ថិតក្នុងចន្លោះសមរម្យ...
នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកមចិនបានចេញផ្សាយឯកសារ «ជំហររបស់ប្រទេសចិនស្តីពីអ្វីដែលត្រូវបានគេហៅថា “អតិរេកផលិតកម្ម” » ដោយបញ្ជាក់ច្បាស់លាស់ជាប្រព័ន្ធអំពីការចោទប្រកាន់មិនពិតជាច្រើនចំពោះប្រទេសចិនស្តីពី“អតិរេកផលិតកម្ម”។ តាមការស្ទង់មតិដែលបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំឡើងចំពោះអ្នកលេងអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨១,៧% ប្រឆាំងនឹងប្រទេសមួយក្តាប់តូចដែលធ្វើឱ្យមានលក្ខណៈទូទៅនៃនិយមន័យពាក្យ “អតិរេកផលិតកម្ម” ក្នុងគោលបំណងជាក់លាក់ដូចជា ភូមិសាស្ត្រនយោបាយ ឬការគាំពារនិយមផ្នែកពាណិជ្ជកម្ម ព្រមនិងប៉ុនប៉ងដាក់វាទៅលើប្រទេសដទៃទៀតដោយបង្ខំ ។ ហើយអ្នកផ្តល់បទសម្ភាសន៍ក៏បានរិះគន់ចំពោះទង្វើដែលធ្វើនយោបាយនីយកម្មលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងធ្វើឱ្យមានភាពទូទៅនូវបញ្ហាសន្តិសុខផងដែរ។ ការស្ទង់មតិនេះត្រូវបានចេញផ្សាយលើវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ...
ការស្ទង់មតិដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រជាជននៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកមានការវាយតម្លៃវិជ្ជមានចំពោះប្រទេសចិនខ្ពស់ជាងសហរដ្ឋអាមេរិក។ ថ្មីៗនេះ កាសែត«Financial Times»របស់អង់គ្លេសបានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា« ហេតុអ្វីបានជាពិភពលោកទុកចិត្តប្រទេសចិនជាងសហរដ្ឋអាមេរិក?»ដែលបានធ្វើការវិភាគតាមមុំនៃសង្គ្រាមអ៊ីរ៉ាក់ និងគោលនយោបាយថាមពលជាដើម។ អត្ថបទនេះចង្អុលបង្ហាញថា ទំនុកចិត្តអាចនឹងបាត់បង់យ៉ាងឆាប់រហ័ស ប៉ុន្តែការកសាងឡើងវិញត្រូវការចំណាយពេលយ៉ាងយូរ។ ប្រទេសដែលមិនទុកចិត្តសហរដ្ឋអាមេរិកមិនត្រឹមជាប្រទេសជិតខាងដែលមានការព្រួយបារម្ភប៉ុណ្ណោះទេ សូម្បីតែប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេសក៏ទុកចិត្តប្រទេសចិន ជាងសហរដ្ឋអាមេរិកផងដែរ។ ការស្ទង់មតិលើកនេះគ្របដណ្តប់លើប្រទេស និងតំបន់ចំនួន៣៦ ដោយមានអ្នកចូលរួមផ្តល់បទសម្ភាសន៍ជាង៤២០០០ នាក់។ លទ្ធផលបានបង្ហាញថា ប្រជាជននៅក្នុងប្រទេស...
មួយរយៈពេលកន្លងមកនេះ ”ផលិតផលថ្មីបំផុតចំនួនបី”ដែលបង្កើតឡើងដោយមនុស្សយន្ត បញ្ញាសិប្បនិម្មិត(AI)និងឱសថប្រកបដោយភាពច្នៃប្រឌិតថ្មីត្រូវបានផ្សព្វផ្សាយតៗគ្នាជាបន្តបន្ទាប់តាមបណ្តាញទំនាក់ទំនងសង្គមបរទេសដែលបានក្លាយជានាមប័ណ្ណថ្មីសម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន ។ ប្រព័ន្ធសារព័ត៌មាន NBC អាមេរិកបានដកស្រង់លទ្ធផលនៃការស្ទង់មតិដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៥ ខែកក្កដាថា ទស្សនៈដែល”ប្រទេសចិនគឺជាដៃគូសហប្រតិបត្តិការដែលអាចជឿទុកចិត្តបំផុត”កំពុងត្រូវទទួលស្គាល់ពីតំបន់ជាច្រើនលើទូទាំងពិភពលោក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចាប់យកកាលានុវត្តភាពអភិវឌ្ឍន៍សម្រាប់ការធ្វើបរិវត្តកម្មបៃតង សមត្ថភាពផលិតកម្មបៃតងដែលយករថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធ PV ជាតំណាងបានបង្កើតជា”ផលិតផលថ្មីទាំងបី”នៃពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន ។ បច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងឱបក្រសោបយ៉ាងសកម្មនូវនិន្នាការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត(AI)និងវិទ្យាសាស្ត្រជីវិតដែលបានជំរុញការកើនឡើងយ៉ាងឆាប់រហ័សនៃ”ផលិតផលថ្មីបំផុតទាំងបី”និងជំរុញការធ្វើបរិវត្តកម្មពី”ការផលិតដោយប្រទេសចិន”ទៅកាន់”ការផលិតដោយតម្រិះប្រាជ្ញាចិន” ។ តើ”ផលិតផលថ្មីបំផុតទាំងបី”ទទួលបានប្រជាប្រិយភាពយ៉ាងណានៅទូទាំងពិភពលោក? នៅឆមាសទីមួយឆ្នាំ ២០២៦ ការនាំចេញមនុស្សយន្តខាងវិស័យឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើង ១៨,៦ ភាគរយដែលត្រូវបាននាំចេញទៅដល់ប្រទេសនិងតំបន់ ចំនួន១៤១ នៅទូទាំងពិភពលោក ហើយការនាំចេញមនុស្សយន្តវះកាត់បានកើនឡើង ៣,៣ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។ យោងតាម វេទិកា OpenRouter ដែលជាវេទិកាប្រមូលផ្តុំម៉ូដែល AI សកលបង្ហាញឱ្យឃើញថា បរិមាណប្រើប្រាស់ឯកតាទិន្នន័យ(Token)ម៉ូដែលធំចិនក្នុងសប្តាហ៍ទីបីនៃខែកក្កដា ឆ្នាំ ២០២៦ បានលើសពី ៣៦,១១ ទ្រីលាន ដែលបានជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោកក្នុងរយៈពេល ១២ សប្តាហ៍ជាប់ៗគ្នា ។ នៅឆមាសទីមួយ ឆ្នាំ ២០២៦ ឱសថប្រកបដោយភាពច្នៃប្រឌិតថ្មីដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិនសុទ្ធតែបានស្រាវជ្រាវនិងអភិវឌ្ឍដោយសហគ្រាសផលិតឱសថចិន ជាមួយគ្នានេះដែរ ទំហំជួញដូរនៃអាជ្ញាប័ណ្ណទូទៅដែលផ្តល់សិទ្ធិទៅក្រៅប្រទេសដោយឱសថប្រកបដោយភាពច្នៃប្រឌិតថ្មីរបស់ប្រទេសចិនមានចំនួនប្រហែល ១១០ ពាន់លានដុល្លារអាមេរិក ។ ការអភិវឌ្ឍយ៉ាងផុលផុសនៃ”ផលិតផលថ្មីបំផុតទាំងបី”បានបង្ហាញថា ប្រទេសចិនកំពុងសម្រេចការធ្វើបរិវត្តកម្មពី”ការផលិតដោយប្រទេសចិន”ទៅជា”ការផលិតដោយតម្រិះប្រាជ្ញាចិន”ថែមមួយកម្រិតទៀត ។ តើការលោតផ្លោះដ៏គួរឱ្យកត់សម្គាល់បែបនេះ គឺបានមកពីណា ? មួយផ្នែក គឺបានមកពីការក្តាប់ជាប់យ៉ាងជ្រាលជ្រៅនិងការប្រតិបត្តិយ៉ាងសកម្មរបស់ប្រទេសចិនចំពោះបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងនិន្នាការទូទៅនៃការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មី ។ មួយផ្នែកទៀត គឺស្ថិតនៅត្រង់ថា ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវការជំរុញភាពឯករាជ្យម្ចាស់ការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាកម្រិតខ្ពស់ ។ ”ផលិតផលថ្មីបំផុតទាំងបី”បានបំពេញបន្ថែមនូវកម្លាំងចកលរថ្មីសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយក៏បាននាំមកនូវកំណើនថ្មីដល់ការអភិវឌ្ឍរបស់ប្រទេសដទៃទៀតផងដែរ ។ ព្រមពេលជាមួយគ្នានេះ ”ផលិតផលថ្មីបំផុតទាំងបី”របស់ប្រទេសចិនបានកាត់បន្ថយយ៉ាងខ្លាំងនូវលក្ខខណ្ឌសម្រាប់ទទួលបានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខដែលបាននាំមកនូវបច្ចេកទេសដ៏ជឿនលឿនដែលកាន់តែអាចក្តាប់ជាប់បាននិងការចែករំលែកសមិទ្ធផលជាមួយគ្នាដែលកាន់តែផ្តល់ផលប្រយោជន៍ជាទូទៅ ។ នាពេលថ្មីៗកន្លងទៅនេះ អង្គការសហប្រតិបត្តិការខាងបញ្ញាសិប្បនិម្មិតពិភពលោកបានបង្កើតឡើងនៅទីក្រុងសៀងហៃដែលជានិមិត្តសញ្ញាដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ប្រការនេះនឹងបង្រួបបង្រួមសហគមន៍អន្តរជាតិដើម្បីជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ។ ភាពបើកទូលាយនាំមកនូវវឌ្ឍនភាព ការបិទខ្ទប់ប្រាកដជានាំមកនូវភាពអន់ថយជាក់ជាមិនខាន ។ ”ផលិតផលថ្មីបំផុតទាំងបី”កំពុងដឹកនាំការអភិវឌ្ឍនៅពេលអនាគតតាមរយៈភាពវៃឆ្លាតដែលមិនត្រឹមតែជាក្បាលម៉ាស៊ីនថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញវិបុលភាពរួមនៃបណ្តាប្រទេសនានា ។ ប្រការទាំងនេះបានបញ្ជាក់យ៉ាងខ្លាំងម្តងទៀតថា អ្វីដែលការអភិវឌ្ឃរបស់ចិនបាននាំមកដល់ពិភពលោកមិនមែនជាផលប៉ះពាល់ទេ តែគឺជាកាលានុវត្តភាព ហើយមិនមែនជាការគំរាមកំហែងទេ តែគឺជាការផ្តល់កម្លាំងចលករ ៕