ថ្ងៃទី៣០ ខែកក្កដា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំ ដោយសម្រេចចិត្តថានឹងរៀបចំកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នៅខែតុលាខាងមុខនេះនៅក្រុងប៉េកាំង ដែលនឹងមានរបៀបវារៈសំខាន់ៗដូចជា៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើ របាយការណ៍ការងារជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្ស ព្រមទាំងសិក្សាអំពីបញ្ហាសំខាន់ៗមួយចំនួនស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការគ្រប់គ្រងបក្សដោយតឹងរ៉ឺង។ ជាមួយគ្នានេះដែរ កិច្ចប្រជុំលើកនេះក៏បានវិភាគនិងសិក្សាពីស្ថានការណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រមនិងរៀបចាត់ចែងការងារសេដ្ឋកិច្ចនៅឆមាសទី២ឆ្នាំនេះ ក្រោមអធិបតីភាពរបស់លោកXi Jingping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ សូមបញ្ជាក់ថា កិច្ចប្រជុំលើកនេះបានលើកឡើងថា តាំងពីឆ្នាំ២០២៦នេះមក សេដ្ឋកិច្ចរបស់ចិនបានបង្ហាញពីនិន្នាការអភិវឌ្ឍន៍ប្រកបដោយកម្លាំងចលករថ្មី និងមានរចនាសម្ព័ន្ធកាន់តែល្អប្រសើរ។ បន្ទាប់មក ត្រូវពង្រីកលំហកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មយ៉ាងពេញទំហឹង និងជំរុញការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយតុល្យភាព។ ត្រូវធ្វើឱ្យមានសុក្រឹត្តភាពនូវរបបគ្រប់គ្រងការវិនិយោគនៅបរទេស និងប្រព័ន្ធសេវាកម្មចម្រុះនៅក្រៅប្រទេស ក៏ដូចជាទាក់ទាញនិងប្រើប្រាស់ទុនបរទេសយ៉ាងសកម្មផងដែរ៕
ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតដ៏ធំមួយរបស់ចិនបានប្រកាសថា នឹងបើកចំហនូវម៉ូដែល AI ស៊េរីថ្មីបំផុតដែលផលិតដោយក្រុមហ៊ុននេះ ពោលគឺ Kimi K3 ។ ប៉ារ៉ាមែត្រសរុបនៃម៉ូដែលនេះមានដល់ទៅ ២.៨ ទ្រីលាន គឺជាម៉ូដែល AI បើកចំហ ដែលមានទំហំប៉ារ៉ាមែត្រធំបំផុតនៅលើពិភពលោក។ យោងតាមរបាយការណ៍ប្រចាំនិទាឃរដូវឆ្នាំ២០២៦នៃវេទិកាម៉ូដែល AI បើកចំហសកលបានឱ្យដឹងថា ចំនួនដោនឡូតម៉ូដែល AI បើកចំហដែលស្រាវជ្រាវនិងអភិវឌ្ឍដោយប្រទេសចិន ត្រូវជា ៤១ % នៃចំនួនសរុបនៅលើសកលលោក ។ ក្នុងតារាងឈ្មោះម៉ូដែល AI សំខាន់ៗ ដែលប្រើប្រាស់ជាទូទៅនៅលើពិភពលោក ពីលេខរៀងទីមួយដល់ទីប្រាំមួយ សុទ្ធតែជាម៉ូដែល AI ដែលផលិតដោយក្រុមហ៊ុនចិន។ តាមស្ថិតិបានឱ្យដឹងថា ចិនជាប្រទេសដែលមានចំនួនប៉ាតង់ AI ច្រើនបំផុតនៅលើពិភពលោក ពោលគឺត្រូវជាចំនួន ៦០% នៃប៉ាតង់ AI របស់ពិភពលោក ។ ស្របនឹងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវម៉ូដែលបើកចហ , ...
ថ្លែងក្នុងមហាសន្និបាតអបអរសាទរខួបលើកទី ៩០ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនកាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៧ លោកXi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍពិភពលោក និងជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ ហើយកងទ័ពរបស់ចិនតែងតែជាកម្លាំងដ៏រឹងមាំសម្រាប់រក្សាសន្តិភាពពិភពលោក។ កងទ័ពរបស់ចិននឹងបន្តធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខសកល និងបំពេញភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនស្របតាមឋានៈអន្តរជាតិរបស់ប្រទេសចិន និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។ ក្នុងនាមជាប្រទេសសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពច្រើនជាងគេ និងជាប្រទេសដែលចូលរួមបង់វិភាគទានដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិធំជាងគេលំដាប់ទី២ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក ប្រទេសចិនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបជាង ៥ ម៉ឺននាក់ ទៅបំពេញបេសកកម្មនៅក្នុងប្រទេស និងតំបន់នានា ។ ហើយក្នុងចំណោមនោះ មានទាហានចិនជាងដប់នាក់បានពលីជីវិតរបស់ពួកគេដើម្បីសន្តិភាពពិភពលោក។ សូមបញ្ជាក់ថា នៅដើមឆ្នាំ១៩៩២ កងទ័ពចិនបានបញ្ជូនកងកម្លាំងទៅកាន់ប្រទេសកម្ពុជាដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចាប់តាំងពីចូលរួមក្នុងប្រតិបត្តិការអមដំណើរការពារនាវាចរណ៍នៅថ្ងៃទី ២៦ ខែធ្នូ...
ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ គឺជាខួបលើកទី៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន (People’s Liberation Army–PLA)។ រយៈពេលជិតមួយសតវត្សរ៍កន្លងមកនេះ កងទ័ពរំដោះប្រជាជនចិនបានវិវត្តពីកម្លាំងបដិវត្តន៍ទៅជាកងទ័ពជាតិដ៏រឹងមាំ ដែលជាសសរស្តម្ភសម្រាប់ការការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខជាតិ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន។ ការវិវត្តនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការកែទម្រង់វិស័យយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្រែប្រួលនៃទស្សនវិស័យសន្តិសុខរបស់ចិន ពីការផ្តោតលើសន្តិសុខផ្ទៃក្នុង ទៅកាន់ការចូលរួមក្នុងអភិបាលកិច្ចសន្តិសុខសកល ស្របនឹងប្រាជ្ញាចិនដែលតែងបានរំលេចថា៖ «ប្រទេសចិននឹងបន្តដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធី មិនថាប្រទេសនេះអភិវឌ្ឍដល់កម្រិតណាក៏ដោយ» ដែលនេះជាគោលជំហរ...
ភ្នំពេញ៖ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បានប្រកាសពីការសម្ពោធជាផ្លូវការនៃវត្តមានរថយន្ត Super SUV ប្រណីត GAC S7 PHEV i4WD មកកាន់ទីផ្សារប្រទេសកម្ពុជា។ ជំហានថ្មីនេះ...