គៀវ៖ សំឡេងផ្ទុះជាបន្តបន្ទាប់ ត្រូវបានឮនៅក្នុងរដ្ឋធានីគៀវ របស់ប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃសៅរ៍នេះ ចំពេលមានការគំរាមកំហែង ដោយមីស៊ីលបាលីស្ទិក។ អភិបាលក្រុងគៀវ លោក Vitali Klitschko បានជំរុញឱ្យប្រជាជនស្វែងរកជម្រកជាបន្ទាន់ ហើយស្នាក់នៅទីនោះរហូតដល់គ្រោះថ្នាក់បានចប់ ដែលមានន័យថា នៅពេលណាដែលការវាយប្រហារមានការស្ងប់ស្ងាត់។ ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្ដូរការវាយប្រហារគ្នាតាមផ្លូវអាកាស និងយន្ដហោះគ្មានមនុស្សបេីក ការវាយប្រហារលេីទីតាំងយោធា ឧស្សាហកម្មយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវបានធ្វេីឡេីងជាញឹកញាប់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានរិះគន់ជាថ្មីលើអភិបាលក្រុងញូវយ៉កលោក Zohran Mamdani ដែលបាននិយាយថា មេដឹកនាំអ៊ីស្រាអែលអាចនឹងត្រូវចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្រ្គាម ប្រសិនបើគាត់ទៅលេងទីក្រុង។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក Netanyahu ក្នុងឆ្នាំ២០២៤ជុំវិញយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា។លោក Mamdani បាននិយាយថា រដ្ឋបាលរបស់លោកនឹងស្វែងរកការអនុវត្តដីកា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសគុយបា ដើម្បីសម្តែងការប្រឆាំង ទៅនឹងអ្វីដែលលោកបានពណ៌នាថា ជាការគំរាមកំហែងថ្មីៗរបស់សហរដ្ឋអាមេរិក អំពីអន្តរាគមន៍ យោធាប្រឆាំងនឹងកោះនេះ ។ លោកPetro បានសរសេរនៅលើបណ្តាញសង្គម X ដោយកត់សម្គាល់ថាគុយបាបានបណ្តុះបណ្តាលវេជ្ជបណ្ឌិតកូឡុំប៊ីចំនួន ២០០០ នាក់ថា៖ឥឡូវនេះមានការនិយាយ អំពីការឈ្លានពាននិងមីស៊ីលនៅលើកោះគុយបា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមន្ត្រីកងម៉ារីនអាមេរិក បានបញ្ជាក់កាលពីថ្ងៃសុក្រថា បុគ្គលិកសង្គ្រោះបន្ទាន់កំពុងឆ្លើយតប ទៅនឹងការធ្លាក់យន្តហោះចម្បាំង F-35B នៅជិតស្ថានីយ៍អាកាស Marine Corps Air Station(MCAS) Miramar ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកម៉ោងក្នុងស្រុក ។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីបារាំងលោក Emmanuel Macronបាននិយាយ កាលពីថ្ងៃសុក្រថា ប្រទេសបារាំងបានបង្កើនការគ្រប់គ្រងព្រំដែនជាមួយប្រទេសអេស្បាញ បន្ទាប់ពីរលកនៃជនចំណាកស្រុកនៅក្នុងតំបន់ Ceuta របស់អេស្បាញ ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេសម៉ារ៉ុក។ Ceuta មិនរីករាយ នឹងការធ្វើចលនាដោយសេរីទៅកាន់តំបន់ Schengen ដែលនៅសល់នោះទេ។ ទោះយ៉ាងណាក៏ដោយកាលពីម្សិលមិញ ខ្ញុំបានស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពង្រឹងការគ្រប់គ្រងនៅព្រំដែនរបស់យើងជាមួយប្រទេសអេស្ប៉ាញប្រសិនបើចាំបាច់ អង្គភាពប៉ូលីសចល័តចំនួនបួន យន្តហោះ និងយន្តហោះគ្មានមនុស្សបើកត្រូវបានដាក់ពង្រាយ។នេះបើយោងតាមអ្វីដែលលោក...
បរទេស៖ ២នាក់បងប្អូនបង្កើតនឹងគ្នាជនជាតិរុស្ស៊ី ដែលបានបាត់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ គឺត្រូវបានបញ្ជាក់ថា បានស្លាប់ហើយ។យោងទៅតាមគេហទំព័រ Samui Times បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ជនសង្ស័យពីរនាក់ក្នុងករណី សម្លាប់នេះបានសារភាពថា បានសម្លាប់២នាក់បងប្អូនបង្កើត ជនជាតិរុស្ស៊ីនៅក្នុងអំពើប្លន់មួយ ដែលបានប្រព្រឹត្តឡើង នៅពេលដែលពួកគេបានព្យាយាម លួចម៉ូតូរបស់យុវជនរុស្ស៊ីទាំងនោះ។មានការចោទប្រកាន់ថា ជនសង្ស័យបានបាញ់បងប្រុសអាយុ ១៧ ឆ្នាំ និងវាយប្អូនស្រីអាយុ ២២...
ខេត្តសៀមរាប: នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលសាលាស្រុកពួក រៀបចំពិធីប្រគល់នឹងទទួលធុងសំរាម របស់ក្រសួងបរិស្ថានដើម្បីចែក ជូន ដល់វត្តអារាមចំនួន ៩៩វត្ត និងសាលារៀនចំនួន ២៣៧សាលា (សរុប ៣៣៦កន្លែង) នៅក្នុងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប។ ក្នុងពិធីនេះមានការចូលរួមពីសំណាក់ លោកស៊ីនចាន់ថុលអភិបាលស្រុកពួក លោកស្រីប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ ព្រះគ្រូចៅអធិការគ្រប់វត្ត និងលោក...
ក្រុមហ៊ុន Metfone បានចាប់ផ្តើមយុទ្ធនាការប្រូម៉ូសិនជាផ្លូវការ ជាមួយនឹងរង្វាន់សរុបដែលមានតម្លៃរហូតដល់ ៨៨,០០០ ដុល្លារអាមេរិក ដោយផ្តល់ជូនអតិថិជននូវឱកាសកាន់តែច្រើន ក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យ នៅពេលពួកគេភ្ជាប់គម្រោងថ្មី ឬបន្តកញ្ចប់គម្រោងកាដូ ឬ Met5G ដែលមានតម្លៃចាប់ពី ១.៥០ ដុល្លារឡើងទៅ។ ការផ្តល់ជូនពិសេសនេះចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ...
កំពង់ឆ្នាំង៖លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី បទប្បញ្ញត្តិច្បាប់ស្តីពីការងារ ជូនដល់រដ្ឋបាល សហជីព និងប្រតិភូបុគ្គលិកមកពីបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងខេត្តកំពង់ឆ្នាំង។ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលនេះនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសិក្ខាកាមចំនួន...
ព្រៃវែង៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ វេទិកានេះបាននាំយកឱកាសការងារចំនួន ៣ ៨០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន រោងចក្រ និងស្ថាប័នពាក់ព័ន្ធ...